
នៅមុនការប្រកាសជាផ្លូវការនៅក្នុងប្រទេសចិននាថ្ងៃទី 23 ខែតុលាខាងមុខនេះ លោក Sun Cun ដែលជាប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Redmi បានទម្លាយនូវព័ត៌មានថ្មីអំពីប្រព័ន្ធ Speaker ដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូន Redmi K90 Pro Max ហើយ។ យោងតាមការបង្ហោះចុងក្រោយបំផុតរបស់លោកនៅលើ Weibo គឺបានទម្លាយអំពីការឌីស្សាញមុខងារ រួមនិងការពង្រឹងទៅលើប្រព័ន្ធសំឡេងរបស់ស្មាតហ្វូនជំនាន់ថ្មី Flagship នេះផងដែរ។
បើតាមការបញ្ជាក់របស់លោក Sun Cun បានអោយដឹងថា នៅក្រោមម៉ូឌុលកាមេរ៉ាមូលស្មាតហ្វូនជំនាន់ថ្មី Redmi K90 Pro Max នេះ គឺមានការបំពាក់នូវប្រព័ន្ធ Speaker។ លោកបានអះអាងថា ប្រព័ន្ធសម្លេងនៅខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមិនធ្វើការជាមួយជាប្រព័ន្ធ IP68 របស់ស្មាតហ្វូននេះនោះទេ ដោយក្រុមហ៊ុន Redmi បានបន្ថែមនូវមុខងារ Audio-Vibration Dust Removal តាមរយៈកម្មវិធី software ដើម្បីជំនួយទៅលើប្រព័ន្ធ speaker កាន់តែច្បាស់ និងពិរោះ។ លោក Sun Cun បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មី K90 Pro Max នេះ ក៏នឹងបំពាក់នូវប្រព័ន្ធត្រជាក់ផងដែរ។

យោងតាមការទម្លាយចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Redmi K90 series នេះនឹងបំពាក់នូវប្រព័ន្ធ 2.1-channel speaker system ដែលស្ថិតនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះដើម្បីបង្កើនសមត្ថភាពនៅក្នុងការលេងហ្គេម ការចាក់វីដេអូ និងតន្ត្រី។

ស្មាតហ្វូនជំនាន់ថ្មី K90 Pro Max នេះ នឹងមានបន្ទះឈីប Snapdragon 8 Gen 5 Elite, អេក្រង់រាបស្មើរទំហំ 6.59-អ៊ីង កម្រិត 2K គាំទ្រជាមួយនឹងសិនស័រ ultrasonic fingerprint recognition ហើយនិងមានកាមេរ៉ាទំហំ 50MP កម្រិត 1/1.3 អ៊ីង ជាមួយនឹង OIS ជាមួយនឹង periscope telephoto lens៕
