
ក្រុមហ៊ុន Redmi ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Redmi K90 Series នៅក្នុងខែតុលាឆ្នាំនេះហើយ។ បើតាមរបាយការណ៍ជាច្រើនកាលពីថ្មីៗនេះ បានទម្លាយរួចហើយថា ស្មាតហ្វូនជំនាន់ថ្មី Redmi K90 នឹងបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Gen 5 (SM8845) ខណៈដែលស្មាតហ្វូន Redmi K90 Pro នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 8 Elite 2 (SM8850)។ នៅពេលនេះបើមើលទៅលើការបង្ហោះពីអ្នកទម្លាយ Digital Chat Station គឺបានចែករំលែកនូវព័ត៌មានបន្ថែមពីស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Pro ថែមទៀតហើយ។
សូមជំរាបថា ការបែកធ្លាយចុងក្រោយនេះ ធ្លាប់បានបញ្ជាក់ថា ស្មាតហ្វូន Redmi K90 Pro នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite 2 ហើយនឹងមានអេក្រង់រាបស្មើរ និងមានការឌីស្សាញទម្រង់ R-Corner ស្តង់ដារអេក្រង់ថ្មី ដែលមានកម្រិតភាពច្បាស់ខ្ពស់ និងមុខងារពិសេសៗជាច្រើនទៀតផង។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.59-អ៊ីង កញ្ចក់រាបស្មើរRGB OLED LTPS និងទ្រទ្រង់ជាមួយនឹងកម្រិតបង្ហាញចេញ 2K resolution និងមានល្បឿន 120Hz refresh rate។

ស្មាតហ្វូនជំនា់ថ្មីនេះ នឹងមានថាមពលថ្មទំហំ 7,000mAh ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មកម្លាំង 100W Wired Fast Charging ហើយនិងមានបច្ចេកវិទ្យាសាក 50W wireless charging ។ កាលពីពេលមុននេះ អ្នកទម្លាយនេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះអាចនឹងមានថាមពលថ្មទំហំ 7,500mAh ។

សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ គឺបំពាក់នូវកាមេរ៉ា Periscope Telephoto គាំទ្រជាមួយនឹងសិនស័រ Ultrasonic Fingerprint Scanner។ នៅលើស្មាតហ្វូននេះមានរន្ធដោត USB 3.0 High-Speed ហើយនឹងមានគែមធ្វើពីលោហធាតុ និង x-axis linear motor ទៀតផង។ ស្មាតហ្វូន Redmi K90 series នេះ ក៏អាចនឹង rebrand ទៅជា Poco F8ដាក់លក់នៅលើទីផ្សារសកលផងដែរ។ ស្មាតហ្វូន Poco F8 Pro និង F8 Ultra នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2026 នេះក្នុងឈ្មោះជាស្មាតហ្វូន K90 និង K90 Pro ៕
