ស្វែងរកពួកយើង:

Redmi K90 Series នឹងបំពាក់ឈីប Snapdragon 8 Gen 5 ឬ 8 Elite 2 និងថ្ម 7500mAh គាំទ្រកម្លាំងសាក 100W

ដោយ

Koun Jab Luffy

02 សីហា 2025 01:38 រសៀល

អាន 2 នាទី

Article image
ខណៈដែល Xiaomi នឹងមានការសម្ពោធជាផ្លូវការណ៌ Xiaomi 16 series ដែលជាស្មាតហ្វូនដំបូងគេនៅលើពិភពលោក បំពាក់នូវបន្ទះឈីប Snapdragon 8 Elite 2 នៅខែកញ្ញាខាងមុខនេះនោះ នៅថ្ងៃនេះមានដំណឹងថា នៅខែតុលាមួយខែបន្ទាប់ក្រុមហ៊ុននេះក៏អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Redmi K90 series នៅលើទីផ្សារប្រទេសចិនដូចគ្នា។
ទាក់ទងជាមួយព័ត៌មាននេះ អ្នកទម្លាយ Digital Chat Station នៅថ្ងៃនេះដែរ ក៏បានចែករំលែកនូវព័ត៌មានថ្មីនៅលើបណ្តាញ Weibo ផងដែរ ដោយមានការបញ្ជាក់ពីថាមពលថ្ម កម្លាំងសាក ដែលនឹងមានការបំពាក់នូវនៅលើស្មាតហ្វូន Redmi K90 និង K90 Pro ថែមទៀតផង។ យោងតាមការបែកធ្លាយខាងលើនេះ បាននិយាយទៀតថា Redmi K90 នឹងមានថ្មទំហំ 7,100mAh ខណៈដែល K90 Pro អាចនឹងមានថ្មទំហំ 7,500mAh ហើយស្មាតហ្វូនទាំងពីរនេះ នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មដូចគ្នា គឺមានកម្លាំង 100W charging។
Article image
សូមជំរាបថា កន្លងមក ធ្លាប់មានព័ត៌មានថា Redmi K90 Pro និង K90 គឺនឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Elite 2 និង Snapdragon SM8845។ សម្រាប់ឈីបដែលមានលេខម៉ូដែល SM8845 ត្រូវគេបង្ហើបថា អាចនឹងមានឈ្មោះថា Snapdragon 8 Gen 5។ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6.59-អ៊ីង ដែលជាកញ្ចក់រាបស្មើរ កម្រិត RGB OLED LTPS screen offering បង្ហាញចេញបាន 2K resolution ជាមួយនិងល្បឿន 120Hz refresh rate។
Article image
ចំពោះ ម៉ូដែល Pro នឹងមានការតម្លើងមកជាមួយនិង Telephoto Camera និងមានសិនស័រស្កែនម្រាមដៃលើអេក្រង់ ហើយនឹងមានឧបាល័រភ្លោះ រួមជាមួយនិងស៊ុមលោហៈ ព្រមទាំងមានម៉ូទ័រ X-axis linear motor ទៀតផង។ គួរបញ្ជាក់ផងដែរ របាយការណ៌កន្លងមក ធ្លាប់ទម្លាយថា Redmi K90 និង K90 Pro អាចនឹងជាម៉ូដែលមួយដែល rebranded ទៅជា Poco F8 Pro និង Poco F8 Ultra សម្រាប់ទីផ្សារសកលដូចគ្នា។ ស្មាតហ្វូន Poco F8 ត្រូវបានគេរំពឹងថា អាចនឹងប្រកាសចេញនៅលើទីផ្សារនាត្រីមាសទី 2 ឆ្នាំ 2026 ហើយក៏នឹងជាម៉ូដែលថ្មីដែល rebadged ទៅជា Redmi Turbo 5 Pro ផងដែរ។ ស្មាតហ្វូននេះអាចនឹងដំណើរការនៅលើឈីប Snapdragon 8s Gen 5។