ស្វែងរកពួកយើង:

Loading Ad...

Redmi K90 Ultra ស្មាតហ្វូនលំដាប់ Flagships ដែលមានតម្លៃសមរម្យ នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ

ដោយ

ជុំ ប៉េងលីន

27 ឧសភា 2026 08:01 ព្រឹក

អាន 2 នាទី

Article image
Redmi K90 Ultra ស្មាតហ្វូនលំដាប់ Flagships ដែលមានតម្លៃសមរម្យ នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ
ខណៈពេលដែលស្មាតហ្វូនស៊េរីថ្មីៗជាច្រើនរបស់ក្រុមហ៊ុន Xiaomi ត្រូវគេប្រទះឃើញនៅលើវិញ្ញាបនបត្រ 3C របស់ប្រទេសចិននោះ នៅថ្ងៃនេះ មានពាក្យចចាមអារ៉ាមថ្មីមួយបញ្ជាក់ថា នៅក្នុងចំណោមស្មាតហ្វូននថ្មីៗទាំងនេះ អាចមានវត្តមានសមាជិកថ្មីរបស់ស្មាតហ្វូន K90 Series ដែលរួមមាន Redmi K90, K90 Pro Max និង Redmi K90 Max ផងដែរ។ ផ្អែកតាមអ្វីដែលមាននៅក្នុងបញ្ជី 3C ខាងលើនេះ គឺបានបង្ហើបពីអំពីបច្ចេកវិទ្យាសាកថ្មលឿនរបស់ស្មាតហ្វូនថ្មីនេះដូចគ្នា។

បើតាមបញ្ជីនៃវិញ្ញាបនបត្រនេះ គឺបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Redmi K90 Ultra មានលេខម៉ូឌែល M332BF ហើយនឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាក 100W wired fast charging។ គួរបញ្ជាក់ថា កន្លងមក អ្នកទម្លាយ Digital Chat Station បានអះអាងថា ម៉ូដែលថ្មីនេះ អាចនឹងក្លាយជាស្មាតហ្វូនថ្នាក់កណ្តាលដ៏ខ្លាំងក្លា។ តាមរយៈការបែកធ្លាយថ្មីមួយទៀតដែលចេញដពី Xiaomu Technology ក៏បានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។

Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ មានអេក្រង់រាបស្មើរប្រភេទ OLED panel មានកម្រិត 1.5K គាំទ្រជាមួយនឹងល្បឿន high refresh rate ហើយនិងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ទៀតផង។ គួរបញ្ជាក់ថា ការបែកធ្លាយថ្មីនេះ ក៏មានការបង្ហើបថា ស្មាតហ្វូននេះ មានការទ្រទ្រង់នូវ Dual Stereo Speakers, សិនស័រ Ultrasonic Fingerprint Scanner និង បច្ចេកវិទ្យា IP68/IP69 សម្រាប់ការពារទឹក និងធូលីផងដែរ។

Article image
ជាមួយគ្នានេះ នៅលើស្មាតហ្វូនថ្មីនេះ ក៏មានការបំពាក់នូវ Cooling Fan និងមានថាមពលថ្មទំហំ 8,500mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 100W Charging។ យ៉ាងណាមិញ ស្មាតហ្វូននេះ មិនមានការទ្រទ្រង់នូវបច្ចេកវិទ្យា Wireless Charging។ ស្មាតហ្វូន K90 Ultra នេះ ត្រូវបានគេនិយាយថា អាចស្ថិតនៅចន្លោះនៃស្មាតហ្វូន Redmi K90 និង K90 Max។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅខែមិថុនា ឬកក្កដានេះ ជាមួយនឹងតម្លៃចាប់ពី 2,799 Yuan (~$410) ៕