ឆ្នាំនេះ Xiaomi ត្រូវគេរាយការណ៌ បាននឹងកំពុងតែធ្វើការខ្លាំងទៅលើការពង្រឹងសមត្ថភាពសម្រាប់ម៉ាកយីហោ Redmi។ យោងតាមការបែកធ្លាយថ្ងៃនេះ គឺមានការបញ្ជាក់ពីស្មាតហ្វូនជំនាន់ថ្មី Redmi K90 Ultra ហើយ ដោយស្មាតហ្វូននេះ គឺអាចនឹងមានការដាក់មកជាមួយនូវមុខងារសំខាន់ៗមួយចំនួនដែលផ្តោតលើការលេងហ្គេម។ ផ្អែកតាមការបង្ហោះពីអ្នកទម្លាយ Digital Chat Station នៅលើ Weibo គឺបាននិយាយច្រើនពី Redmi K90 Ultra។

Redmi K90 Ultra ខ្លាំងដូចហ្គេមីងហ្វូនអញ្ចឹង នេះបើលក្ខណៈសម្បត្តិដែលចេញថ្ងៃនេះ
ឆ្នាំនេះ Xiaomi ត្រូវគេរាយការណ៌ បាននឹងកំពុងតែធ្វើការខ្លាំងទៅលើការពង្រឹងសមត្ថភាពសម្រាប់ម៉ាកយីហោ Redmi។ យោងតាមការបែកធ្លាយថ្ងៃនេះ គឺមានការបញ្ជាក់ពីស្មាតហ្វូនជំនាន់ថ្មី Redmi K90 Ultra ហើយ ដោយស្មាតហ្វូននេះ គឺអាចនឹងមានការដាក់មកជាមួយនូវមុខងារសំខាន់ៗមួយចំនួនដែលផ្តោតលើការលេងហ្គេម។ ផ្អែកតាមការបង្ហោះពីអ្នកទម្លាយ Digital Chat Station នៅលើ Weibo គឺបាននិយាយច្រើនពី Redmi K90 Ultra។
តាមការលើកឡើងរបស់អ្នកទម្លាយរូបនេះ បាននិយាយថា ម៉ូដែលថ្មីនេះ គឺមានការផ្តោតខ្លាំងលើការលេងហ្គេម ដូចស្មាតហ្វូន RedMagic 11 Pro អញ្ចឹងដែរ។ ចំណុចដែលចាប់អារម្មណ៌នោះគឺទៅលើការដាក់អោយមាន Cooling Fan នៅខាងក្នុងស្មាតហ្វូន។ ស្មាតហ្វូននេះដំណើរការលើឈីប MediaTek Dimensity 9500 និងមានសមត្ថភាពអាចរត់ជាមួយ frame rates បានដល់ទៅ 165 FPS ទៅលើការលេងហ្គេម។ ជាមួយគ្នានេះក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ ក៏មានឈីប graphics chip មកជាមួយផងដែរ។

ទៅលើថាមពលថ្មវិញ នៅមិនទាន់ច្បាស់ថា Redmi K90 Ultra មានថ្មទំហំប៉ុណ្ណានោះទេ មានការបង្ហើបថា ,អាចធំជាង 8,000mAh ដែលទំហំអាចដល់ 8,500mAh។ ហើយចំណុចផ្សេងៗទៀត អាចមាន Dual Speakers និងម៉ូទ័ររំញ័រធំជាងមុន នៅក្នុងការបញ្ជា ក៏ដូចជាសិនស័រស្កែនម្រាមដៃ ultrasonic រួម IP68 សម្រាប់ការពារទឹក និងធូលីផងដែរ។ មកដល់ពេលនេះ Xiaomi មិនទាន់មានការបញ្ជាក់ព័ត៌មានទេ ប៉ុន្តែមានការលើកឡើងថា Redmi K90 Ultra អាចនឹងបង្ហាញខ្លួននៅចិននៅខែមេសាឆ្នាំ 2026 ខាងមុខ។

