
ក្រុមហ៊ុន Redmi ជារៀងរាល់ឆ្នាំ តែងតែប្រកាសចេញនូវម៉ូដែល Ultra នាពាក់កណ្តាលឆ្នាំ ជាមួនិងបន្ទះឈីបជំនាន់ចុងក្រោយជានិច្ច ដោយចាប់ពីម៉ូដែល Redmi K60 Ultra, K70 Ultra និង K80 Ultra គឺមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9200+, Dimensity 9300+ និង Dimensity 9400+។ នៅថ្ងៃនេះយោងតាមព័ត៌មានថ្មី បានបង្ហើបថា វត្តមាន Redmi K90 Ultra គឺមិនមានការប្រើប្រាស់នូវបន្ទះឈីបថ្មីនោះទេ គឺប្រើប្រាស់ដូចជំនាន់មុនអញ្ចឹង ហើយនៅក្នុងនោះក៏មានការបញ្ចេញនូវព័ត៌មានសំខាន់ៗមួយចំនួនរបស់ស្មាតហ្វូនថ្មីនេះផងដែរ។
សូមជំរាបថា បើផ្អែកតាមប្រភពកន្លងមក បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Redmi K90 Ultra គឺនឹងមានការប្រើប្រាស់នូវអេក្រង់ប្រភេទ OLED បង្ហាញចេញបាន 1.5K resolution ហើយទ្រទ្រង់នូវល្បឿន ultra-high refresh rate។ បន្ថែមពីនេះក៏មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ ដំណើរការនៅលើបន្ទះឈីប Dimensity 9500 ប៉ុន្តែមិនមានម៉ូដែល Plus នោះទេ។ ប៉ុន្តែការបែកធ្លាយថ្មីនៅថ្ងៃនេះ បាននិយាយថា នឹងមិនមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 Plus ដែលជាជំនាន់ថ្មីរបស់ Dimensity 9500 នោះទេ។
ផ្អែកតាមរបាយការណ៌ម្សិលមិញនេះ មានការទម្លាយថា K90 Ultra គឺនឹងមានការបំពាក់នូវកង្ហាត្រជាក់ ដែលនឹងជួយអោយដំណើរការនៅលើស្មាតហ្វូនជំនាន់ថ្មីនេះ កាន់តែមានភាពរលូនទៀតផង។ ជាមួយគ្នានេះអ្នកទម្លាយរូបនេះថែមទាំងនិយាយថា នៅលើស្មាតហ្វូននេះ ក៏មានភ្ជាប់នូវបច្ចេកវិទ្យា IP68 សម្រាប់ការពារទឹក និងធូលី ហើយនឹងមានការឌីស្សាញរូបរាងមើលទៅទាក់ទាញជាងមុនផងដែរ។

គួរបញ្ជាក់ថា មុននេះមានការទម្លាយថា Redmi K90 Ultra គឺនឹងមានអេក្រង់ទំហំ 6.8 អ៊ីងល្បឿន 165Hz refresh rate និងមានថ្ម 10,000mAh រួមនិងបច្ចេកវិទ្យាសាក 100W wired charging ហើយនឹងមានបច្ចេកវិទ្យាសាក fast wireless charging។ ស្មាតហ្វូននេះនឹងមានកម្រ៉ាស់ត្រឹមតែ 8.5mm ប៉ុណ្ណោះ។ ទៅលើរូបរាងវិញមានការឌីស្សាញជាមួយស៊ុមលោហៈ និងមានសិនស័រស្កែនម្រាមដៃ ultrasonic។ Redmi K90 Ultra អាចនឹងមកដល់ប្រទេសចិននាខែឧសភា ឬមិថុនា ខាងមុខនេះហើយ។
