ស្វែងរកពួកយើង:

Redmi K90 នឹងបំពាក់កាមេរ៉ា 50MP Telephoto និងថាមពលថ្មធំដល់ទៅ 7000mAh

ដោយ

Koun Jab Luffy

22 កក្កដា 2025 09:50 ព្រឹក

អាន 2 នាទី

Article image
មួយរយៈចុងក្រោយនេះ មានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី K90 Series របស់ក្រុមហ៊ុន Redmi ដោយម៉ូដែលថ្មីនេះ ត្រូវបានគេព្យាករណ៌ថា អាចនឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះហើយ។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Xiaomi ត្រូវបានគេទម្លាយថា ក៏អាចនឹងធ្វើការផ្លាស់ប្តូរដ៏ធំមួយទៅលើស្មាតហ្វូនជំនាន់ថ្មី Redmi K90 របស់ខ្លួនផងដែរ។
យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនគ្រប់ម៉ូដែលនៃត្រកូល Redmi K90 Series ដែលគ្រោងនឹងបង្ហាញវត្តមាននៅក្នុងពេលខាមុខនេះ នឹងមានការបំពាក់នូវកាមេរ៉ាទំហំ 50-Megapixel telephoto ខណៈដែលនៅលើស្មាតហ្វូន Redmi K80 Series ដែលមានវត្តមាននៅលើទីផ្សារកន្លងមកនេះ គឺមានតែម៉ូដែល Pro ប៉ុណ្នោះដែលត្រូវបានក្រុមហ៊ុនបំពាក់នូវកាមេរ៉ា Telephoto lens។ សម្រាប់ស្មាតហ្វូន K80 និង Ultra គឺប្រើប្រាស់នូវកាមេរ៉ា Wide និង Ultrawide តែប៉ុណ្ណោះ។
Article image
ជាមួយគ្នានេះ ក្រុមហ៊ុន Xiaomi ក៏អាចនឹងប្រើប្រាស់នូវអេក្រង់ OLED Display, កម្រិត Refresh Rates ខ្ពស់ជាងមុន និងពន្លឺ Brightness ខ្ពស់ជាងមុននៅលើស្មាតហ្វូនជំនាន់ថ្មីនេះថែមទៀតផង។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ការបែកធ្លាយជាច្រើន បានអះអាងថា ស្មាតហ្វូន Redmi K90 ទាំងអស់ នឹងប្រើប្រាស់នូវ symmetrical dual speakers, គែមធ្វើពីលោហធាតុ និងសេនស័រ 3D ultrasonic fingerprint sensor។ សម្រាប់ស្មាតហ្វូន Redmi K80 series គឺបំពាក់នូវ ultrasonic sensors ខាងក្រោមអេក្រង់ ប៉ុន្តែសេនស័រថ្មីនេះគឺមានល្បឿនលឿនជាងមុន និងជឿជាក់ជាងមុនក្នុងការប្រើប្រាស់។
Article image
ស្មាតហ្វូន Redmi K90 នេះ អាចនឹងបំពាក់នូវថាមពឡថ្មទំហំ 7000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មកម្លាំង 100W wired charging ។ បើមើលទៅលើស្មាតហ្វូន Redmi K80 គឺមានថាមពលថ្ម  6550mAh និងមានគាំទ្រដោយកម្លាំងសាក 90W ខណៈពេលដែលស្មាតហ្វូន K80 Ultra មានថាមពលថ្ម 7410mAh គាំទ្រដោយកម្លាំងសាក 100W ។ ស្មាតហ្វូននេះ ក៏ប្រើប្រាស់នូវ IP68 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ៕
Redmi K90 នឹងបំពាក់កាមេរ៉ា 50MP Telephoto និងថាមពលថ្មធំដល់ទៅ 7000mAh