
នៅថ្ងៃនេះ ស្មាតហ្វូន Redmi Note 11T ដែលមានលេខម៉ូដែល 2204126C និងស្មាតហ្វូន Note 11T Pro ដែលមានលេខម៉ូដែល 2204126UC ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅប្រទេសចិនចុងខែនេះហើយស្របពេលដែលមានព័ត៌មានជាច្រើនរបស់ស្មាតហ្វូនទាំងពីរនេះ ត្រូវបានគេឃើញថា បានបង្ហាញនៅលើស្ថាប័ន TENAA រួចហើយកាលពីខែមុននេះ។ នៅពេលនេះមានការបង្ហាញពីព័ត៌មានថ្មីរបស់ស្មាតហ្វូនទាំងពីរនេះទៀតហើយ ដោយនៅលើ TENAA គឺបានអាប់ដែតបន្ថែមពីទំហំរ៉េម និងអង្គចាំរបស់ស្មាតហ្វូនទាំងនេះ។
នៅលើបញ្ជីនេះ គឺមានការបង្ហាញថា ស្មាតហ្វូន Redmi Note 11T មានរ៉េមទំហំ 6GB និងមេម៉ូរីទំហំ 128GB ព្រមទាំងរ៉េម ទំហំ 8GB និងមេម៉ូរីទំហំ 256GB ខណៈដែលកន្លងមកមានរបាយការណ៌សសេរថា ស្មាតហ្វូននេះ នឹងដំណើរលការនៅលើបន្ទះឈីប Dimensity 1300។ សូមជំរាបថា ជាធម្មតា ស្មាតហ្វូនដែលលក់នៅចិន គឺមានការប្រើប្រាសឈីបខុសគ្នាពីប្រទេសឥណ្ឌា និងទីផ្សារសកល ដូច្នេះ ស្មាតហ្វូន Note 11T ក៏នឹងប្រើប្រាស់បន្ទះឈីបខុសគ្នាដែរ។
ប្រភពដដែលនេះ បានបន្តថា Note 11T Pro ក៏ប្រហែលជាប្រហែលជាមានជម្រើសទំហំពីរដូចគ្នា គឺមានទំហំ 8GB+128GB និង 8GB+512GB ហើយនិងមានការបញ្ជាក់ទៀតថា Note 11T Pro នឹងក្លាយជាស្មាតហ្វូន Redmi Note series ដំបូងគេបំផុតនៃត្រូកូលនេះដែលប្រើប្រាស់នូវទំហំបែបនេះ ហើយម៉ូដែលនេះអាចនឹងប្រើប្រាស់បន្ទះឈីប Dimensity 8000 SoC ផងដែរ។

បន្ថែមពីនេះក៏មានការបញ្ជាក់ថា ស្មាតហ្វូនទាំងពីរនេះ គឺមានអេក្រង់ទំហំ 6.6-inch FHD+ display ខណ់ដែលស្មាតហ្វូនម៉ូដែល Pro ទ្រទ្រង់ល្បឿន 144Hz refresh rate។ ស្មាតហ្វូនទាំងពីរនេះ រត់ជាមួយនិង Android 12 OS ជាមួយនិងស្បែកកម្មវិធី MIUI 13។ សម្រាប់ម៉ូដែលស្តង់ថា មានទំហំ 4,300mAh ស្របពេកដែលម៉ូដែល Pro នឹងមានទំហំធំដល់ទៅ 4,890mAh ហើយស្មាតហ្វូនទាំងពីរនេះ អាចនឹងប្រើកម្លាំងសាក 67W និង 120W fast charging។ រហូតមកដល់ពេលនេះ គេនៅមិនទាន់មានការបង្ហាញពីកាមេរ៉ារបស់ស្មាតហ្វូន Note 11T lineup នៅឡើយទេ ប៉ុន្តែមានការបញ្ជាក់ថា ស្មាតហ្វូន Note 11T series ទំនងជានឹងបង្ហាញវត្តមានប៉ុន្មានថ្ងៃខាងមុខនេះហើយ។
