ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Redmi Note 12 Turbo នឹងបង្ហាញវត្តមានឆាប់ៗនេះហើយ!

ដោយ

Koun Jab Luffy

02 មីនា 2023 11:04 ថ្ងៃត្រង់

អាន 2 នាទី

ជឿជាក់ថា កាលពីខែមករាកន្លងទៅនេះ គ្រប់គ្នាប្រាកដជាបានជ្រាបរួមហើយពីការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Redmi ដែលមានឈ្មោះថា Redmi Note 12 Turbo ឬ Redmi Note 12T។ ស្មាតហ្វូននេះក៏ត្រូវបានគេទម្លាយនូវព័ត៌មានថ្មីមួយចំនួនកាលពីសប្តាហ៌មុននេះដែរ។ នៅធ្ងៃនេះ មានរបាយការណ៌ថ្មីមួយទៀត បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការប្រកាសចេញជាផ្លូវការណ៌នៅក្នុងពេលឆាប់ៗនេះហើយ។
Article image
យោងតាមការដកស្រង់ព័ត៌មានពី Xiaomiui គឺបានបង្ហាញថា Software សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Redmi Note 12 Turbo គឺមានការផលិតចេញរួចរាល់ហើយ។ ស្មាតហ្វូននេះ នឹងរត់ជាមួយស្បែកមុខកម្មវិធី MIUI 14 ផ្អែកលើ Android 13។ សម្រាប់ការអាចប់ដែតចុងក្រោយបានបង្ហាញថា ស្មាតហ្វូននេះ គឺប្រើប្រាស់ firmware version V14.0.2.0.TMRCNXM។ ស្មាតហ្វូនថ្មីដែលគេបញ្ជាក់ចេញនៅថ្ងៃនេះ គឺនឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិន។
Article image
ក្រុមហ៊ុន Redmi ទំនងជាអាចនឹងមានការទម្លាយចេញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូននេះនៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។ ស្មាតហ្វូន Redmi Note 12 Turbo មានឈ្មោះថា ‘marble’។ ឈ្មោះមួយនេះត្រូបបានគេរំពឹងថា នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារក្រៅប្រទេសចិនជាមួយនិងម៉ាកថ្មីគឺ Poco F5 ប៉ុន្តែមិនទាន់ច្បាស់ទេថា នឹងអាចធ្វើឡើងនៅពេល ខណៈដែល Software សម្រាប់ស្មាតហ្វូន Poco នៅមិនទាន់មានការបញ្ចេញនៅឡើយ។ បើតាមប្រភពមួយ គឺបានទម្លាយថា ស្មាតហ្វូន Poco F5 នឹង 3 ម៉ូដែលសម្រាប់ទីផ្សារសកល ដែលមានដូចជា  Global, EEA និង India។
Article image
ជាមួយគ្នានេះបើតាមរបាយការណ៌ផ្សេងទៀតបាននិយាយថា ស្មាតហ្វូននេះ អាចជា Poco F5 Pro។ ស្មាតហ្វូននេះអាចម៉ូដែលមួយដែល rebranded ចេញពី Redmi K60 ដែលមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Plus Gen1 ថែមទៀតផង។ ជាមួយនិងការទម្លាយនៅថ្ងៃនេះ មានការព្យាករណ៌ថា Remdi Note 12 Turbo (Poco F5)នឹងមានវត្តមានជាមួយនិងបន្ទះឈីប Snapdragon 7 series ប៉ុន្តែមិនទាន់ដឹងថាជា Gen 2 ឬ plus ឬក៏ជា Gen1 នោះទេ។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.67-អ៊ីង 120Hz OLED មានកាមេរ៉ា 3 គ្រាប់ គឺទំហំ 50MP+8MP+2MP និងមានការប្រើប្រាស់ ប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ និងថ្ម 5,500mAh កម្លាំង 67W charging។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Redmi Note 12 Turbo នឹងបង្ហាញវត្តមានឆាប់ៗនេះហើយ!