
នៅពេលនេះ កាលបរិច្ឆេតនៃព្រឹតិ្តការណ៌ Xiaomi 2024 Fan Festival គឺកាន់តែកៀកចូលមកដល់ហើយ។ ដើម្បីអបអរទៅដល់ព្រឹត្តិការណ៌នេះ ក្រុមហ៊ុន Xiaomi នឹងមានការប្រកាសចេញនូវជម្រើសពណ៌ថ្មីទៅលើផលិតផលរបស់ខ្លួនជាច្រើន ដែលក្នុងនោះមានដូចជា កាសស្តាប់ Redmi Buds 5 Pro នាឡិកា Redmi Watch 4 ហើយនិងស្មាតហ្វូនជំនាន់ថ្មី Redmi Note 13 Pro Plus 5G ជាដើម។ នៅថ្ងៃនេះមុនព្រឹត្តិការណ៌នេះចូលមកដល់ ក្រុមហ៊ុននេះ បានទម្លាយនូវជម្រើសពណ៌ថ្មីសម្រាប់ស្មាតហ្វូន Note 13 Pro Plus 5G នេះហើយ។
យោងតាមវីដេអូដែលបានទម្លាយនៅលើបណ្តាញ X គឺបានបង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងមានពណ៌ថ្មីហៅថា Mystic Silver ដោយជម្រើសពណ៌ថ្មីនេះ គឺនឹងមានការឌីស្សាញពណ៌ដូចពណ៌ទឹកប្រាក់ silver finish ដែលមើលទៅដូចជានាឡិកាប្រណិតអញ្ចឹង។ ហើយនៅខ្នងក្រោយនេះ ក៏នឹងមានការឌីស្សាញជាមួយនិងឡូហ្កូថ្មី អក្សរ “X” ថែមទៀតផង។ ពណ៌ថ្មីនេះ ក៏នឹងក្លាយជាជម្រើសពណ៌ថ្មីមួយទៀត ខណៈដែលកន្លងមក មានពណ៌ Fusion White, Fusion Black និង Fusion Purple ដែលបានបង្ហាញវត្តមានកន្លងមក។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា ក្រុមហ៊ុន Xiaomi នឹងបញ្ចេញនូវជម្រើសពណ៌នេះ ជាមួយនិងចំនួនកំណត់ថែមទៀតផង។

សម្រាប់លក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូន Redmi Note 13 Pro Plus 5G នេះ គឺមានការបំពាក់នូវអេក្រង់ទំហំ 6.67-អ៊ីង គែមកោង និងជាកញ្ចក់ AMOLED display ហើយនិងមានសមត្ថភាពអាចបង្ហាញចេញបាន 1.5K ល្បឿនរត់ 120Hz refresh rate។ ចំពោះកម្លាំងម៉ាស៊ីនស្មាតហ្វូននេះ គឺដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 7200 Ultra និងមានការគាំទ្រដោយក្រាហ្វិកាត Mali G610 MC4 GPU និងមានរ៉េមទំហំ 16GB រួមនិងអង្គចងចាំទំហំ 512GB។ ស្មាតហ្វូននេះមានកាមេរ៉ាលទំហំ 200MP និងមានគ្រាប់ទីពីរទំហំ 8MP ultrawide lens, និងគ្រាប់ទីបីមានទំហំ 2MP macro ខណៈដែលកាមេរ៉ាមុខមានទំហំ 16MP។ ស្មាតហ្វូននេះមានថ្មទំហំ 5000mAh គាំទ្រដោយកម្លាំងសាក 120W wired fast charging។
