ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Redmi Note 13 Pro 5G សម្ពោធជាផ្លូវការនៅលើទីផ្សារឥណ្ឌាហើយ

ដោយ

Koun Jab Luffy

04 មករា 2024 10:01 ព្រឹក

អាន 2 នាទី

Article image
Redmi Note 13 Series ត្រូវបានគេមើលឃើញថា បានសម្ពោធជាផ្លូវការនៅលើទីផ្សារឥណ្ឌានៅថ្ងៃនេះហើយ។ ស្មាតហ្វូននេះមាន 3 ម៉ូដែលរួមមាន Redmi Note 13 5G, Redmi Note 13 Pro 5G និង Redmi Note 13 Pro Plus 5G។ ស្មាតហ្វូនទាំងនេះមានដាកលក់នៅលើទីផ្សារចិនរួចហើយ។ Redmi Note 13 Pro 5G គឺជាម៉ូដែលមួយដែលស្ថិតនៅកណ្តាលគេនៃបងប្អូនទាំង 3 នោះ ត្រូវបានក្រុមហ៊ុននេះឌីស្សាញជាមួយនិងរាងជ្រុង និងមានការបច្ចេកវិទ្យាការពារការជ្រាបទឹកកម្រិត IP54 និងមានអេក្រង់ការពារដោយកញ្ចក់ Corning Gorilla Glass Victus ទៀតផង។
ស្មាតហ្វូន Redmi Note 13 Pro 5G ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 7s Gen 2 និងមានរ៉េម LPDDR5 RAM ហើយនិងអង្គចងចាំ UFS 3.1 ព្រមទាំងមានការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 13 ផ្អែកលើស្បែកមុខកម្មវិធី MIUI 14។ ស្មាតហ្វូននេះមានអេក្រង់ AMOLED display ទំហំ 6.67-អ៊ីងនិងមានរន្ធ Punch-hole នៅចំកណ្តាល ព្រមទាំងមានការគាំទ្រនូវបច្ចេកវិទ្យាអេក្រង់កម្រិត 12-bit និងបង្ហាញចេញបានទំហំ 2712x1220pixels (1.5K) ល្បឿន 120Hz refresh rate និងកម្រិតនៃការឆ្លើយតបលើអេក្រង់ 240Hz touch sampling rate។ អេក្រង់នេះក៏មានការទ្រទ្រង់នូវ Dolby Vision និង 1920Hz PWM dimming ហើយនិងកម្រិត 1800 nits peak brightness។
ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 16MP និងមានការមេរ៉ាក្រោយទំហំ 200MP (OIS) និងគ្រាប់ទីពីរមានទំហំ 8MP ultrawide unit ហើយនិងគ្រាប់ទីបីមានទំហំ 2MP macro។ ស្មាតហ្វូននេះ មានការប្រើប្រាស់មុខងារ dual SIM, 5G, WiFi 6E, Bluetooth 5.2, GNSS, NFC និងរន្ធ USB Type-C ហើយក៏មានរន្ធ 3.5mm headphone jack រួមនិង Dolby Atmos សម្រាប់ dual stereo speakers ហើយនិង IR blaster ហើយនិងប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។ ស្មាតហ្វូននេះមានថ្មទំហំ 5,100mAh និងមានកម្លាំងសាក 67W។
Article image
ស្មាតហ្វូនដែលមានទំហំ 8GB+128GB មានតម្លៃ– ₹25,999 (~$310) និងទំហំ 8GB+256GB មានតម្លៃ ₹27,999 (~$335) ខណៈដែលទំហំ 12GB+256GB មានតម្លៃ– ₹29,999 (~$360)។ ស្មាតហ្វូននេះ មានពណ៌ Midnight Black, Arctic White, ឬ Coral Purple។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Redmi Note 13 Pro 5G សម្ពោធជាផ្លូវការនៅលើទីផ្សារឥណ្ឌាហើយ