ស្វែងរកពួកយើង:

Redmi Note 13 Pro+ World Champions Edition បង្ហាញវត្តមាននៅលើទីផ្សារប្រទេសឥណ្ឌា

ដោយ

Koun Jab Luffy

11 ឧសភា 2024 10:38 ព្រឹក

អាន 2 នាទី

Article image
កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូន Redmi Note 13 Pro+ World Champions Edition នៅក្នុងប្រទេសឥណ្ឌា ដែលការបង្ហាញវត្តមានស្មាតហ្វូននេះ គឺស្របពេលជាមួយគ្នាទៅនឹងខួបលើកទី 10 របស់ក្រុមហ៊ុននេះ នៅក្នុងទីផ្សារប្រទេស។ សម្រាប់វត្តមានស្មាតហ្វូន Limited Edition នេះ ក៏មានការបោះពុម្ពជាមួយនឹងក្រុមជម្រើសជាតិអាស្សង់ទីន ដែលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោក 2022 World Cup នៅក្នុងប្រទេសកាតាទៀតផង។ សូមជំរាបថា ក្រុមហ៊ុននេះ បានចាប់ជាដៃគូជាមួយសមាគមន៍បាល់ទាត់អាស្សង់ទីន (Argentina Football Association)។
ស្មាតហ្វូន Redmi Note 13 Pro Plus World Champions Edition គឺបានផ្តល់ជូនទៅកាន់អ្នកគាំទ្រអាស្សង់ទីនដែលមានវត្តមាននៅទីនោះ ហើយវាធ្វើអោយពួកគេមានអារម្មណ៍ថាមានទំនាក់ទំនងជាមួយនឹងក្រុមនេះ។ ស្មាតហ្វូន Limited Editionនេះ មានការឌីស្សាញជាមួយប្រអប់ពិសេស ការបន្ថែមនូវវត្ថុជាច្រើន និងការឌីស្សាញកាន់តែប្លែកជាពិសេសទៅលើ UI របស់ស្មាតហ្វូននេះ។
ស្មាតហ្វូនម៉ូដែល Redmi Note 13 Pro+ 5G World Champions Edition គឺមានការប្រើប្រាស់លក្ខណៈសម្បត្តិដូចគ្នាជាមួយនិងស្មាតហ្វូនម៉ូដែល Standard ដែលមានបង្ហាញវត្តមាននៅលើទីផ្សារថ្មីៗនេះដែរ។ ស្មាតហ្វូននេះមានអេក្រង់ល្បឿន 120Hz ជាកញ្ចក់ AMOLED display មានគែមកោង និងដំណើរការនៅលើបន្ទះឈីប Dimensity 7200 Ultra ហើយនិងមានកាមេរ៉ាគោលទំហំ 200MP និងមានការគាំទ្រដោយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 120W fast charging។ ស្មាតហ្វូន  Redmi Note 13 Pro Plus 5G World Champions Edition នេះ គឺមានទំហំតែ 12GB+512GB  ប៉ុណ្ណោះ។
Article image
ជាមួយនិងការដាក់លក់នលើទីផ្សារនាពេលនេះ ស្មាតហ្វូន Redmi Note 13 Pro+ World Champions Edition ដែលមានទំហំ 12GB+512GB មានតម្លៃ Rs 34,999។ ស្មាតហ្វូននេះ នឹងអាចរកទិញបានចាប់ពីថ្ងៃទី 15 ខែឧសភានេះ នៅលើវេបសាយ  Amazon, Flipkart, Xiaomi និងហាងលក់រាយជាច្រើនទៀតនៅលើទីផ្សារប្រទេសនេះ៕