
ក្រុមហ៊ុន Redmi បានប្រកាសចេញនូវស្មាតហ្វូន Redmi Note 13 Pro ម៉ូដែលពិសេសឆ្នាំ New Year Edition នៅលើទីផ្សារប្រទេសចិន ដោយម៉ូដែលថ្មីនេះ គឺមានឈ្មោះថា “Good Luck Red” ដែលផ្តោតទៅលើអបអរចូលឆ្នាំចិន ដែលនឹងមកដល់ពេលខាងមុខនេះ។ Redmi Note 13 Pro New Year special edition ម៉ូដែលថ្មីនេះ គឺមានការបំពាក់នូវលក្ខណៈសម្បត្តិដូចគ្នាទៅនឹងម៉ូដែលស្តង់ដារអញ្ចឹងដែរ។ សម្រាប់ការឌីស្សាញរូបរាងវិញ គឺមានពណ៌ក្រហម និងមានឆ្នូតខ្មៅ ហើយសម្រាប់ប្រអប់វិញគឺមានការឌីស្សាញជាពិសេស នៅក្នុងនោះ នៅលើស្មាតហ្វូននេះ ក៏មាន special theme, wallpapers, ringtones រួមនិងរបស់បរមួយចំនួនទៀតផងដែរ។
សម្រាប់តម្លៃស្មាតហ្វូន Redmi Note 13 Pro ម៉ូដែលពិសេសេ ដែលមានទំហំ 8GB+128GB គឺមានតម្លៃ 1,399 យ៉ន់ (~$197), 8GB+256GB មានតម្លៃ 1,499 យ៉ន់ (~$211), 12GB+256GB មានតម្លៃ 1,699 យ៉ន់ (~$239), 12GB+512GB មានតម្លៃ 1,799 យ៉ន់ (~$254) និង 16GB+512GB មានតម្លៃ 1,899 យ៉ន់ (~$268)។

Redmi Note 13 Pro មានអេក្រង់ទំហំ 6.67-អ៊ីង OLED Display កម្រិត 1.5K ល្បឿន 120Hz Refresh Rate បច្ចេកវិទ្យា 1920Hz PWM dimming និងកម្រិត 1800nits។ បន្ទះអេក្រង់នេះ ក៏មានការទ្រទ្រង់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ និងការការពារកញ្ចក់រឹងមាំ Gorilla Glass Victus។ បន្ថែមពីនេះ ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មី Snapdragon 7s Gen 2 រ៉េម LPDDR5 RAM និង UFS 4.1។ ស្មាតហ្វូននេះដំណើរការនៅលើស្បែកមុខកម្មវិធី MIUI 14-ផ្អែក Android 13។

Note 13 Pro នឹងមានកាមេរ៉ាមុខទំហំ 16-Megapixel និងមានកាមេរ៉ាក្រោយទំហំ 200-Megapixel គាំទ្រដោយមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 8-Megapixel ultra-wide lens និងគ្រាប់ទីបីមានទំហំ 2-Megapixel macro។ ស្មាតហ្វូននេះមានថ្មទំហំ 5,100mAh និងមានកម្លាំងសាក 67W fast charging។ ស្មាតហ្វូនមានការបំពា់នូវមុខងារថ្មី ដូចជា Dual speakers និងមុខងារ IR blaster បច្ចេកវិទ្យាការពារទឹក និងធូលី IP54-rated។
