ស្វែងរកពួកយើង:

Redmi Note 13 Series លក់បានជាង 3.2 លានគ្រឿងនៅលើទីផ្សារប្រទេសចិន និងមានការឆ្លើយតបពីអ្នកប្រើថាល្អដល់ទៅ 98%

ដោយ

Koun Jab Luffy

26 មករា 2024 03:22 រសៀល

អាន 2 នាទី

Article image
Redmi Note 13 Pro series គឺជាស្មាតហ្វូនជំនាន់ថ្មីមួយដែលបង្ហាញខ្លូននៅប្រទេសចិន ហើយនិងទើបតែប្រកាសចេញលក់នៅលើទីផ្សារកម្ពុជាយើងកាលពីពេលថ្មីនេះផងដែរ។ យោងតាមការចេញផ្សាយនៅថ្ងៃនេះ បានបង្ហាញថា ស្មាតហ្វូនម៉ូដែលថ្មីនេះ កំពុងតែមានភាពជោគជ័យខ្លាំងមែនទែនសម្រាប់ទីផ្សារប្រទេសចិន។ ក្រុមហ៊ុន Redmi Mobile បានប្រកាសថា បន្ទាប់ពីថ្ងៃដាក់លក់មកដល់ពេលនេ ះ Redmi Note 13 series លក់បានចំនួនជាង 3.2 លានគ្រឿងហើយ។
បន្ថែមពីនេះ ក្រុមហ៊ុន Xiaomi ក៏បានចេញមកបញ្ជាក់ដែរថា ស្មាតហ្វូន Redmi Note 13 series ថ្មីនេះ ទទួលបាននូវការពេញចិត្តពេញថ្លើមខ្លាំងមែនទែនពីសំណាក់អតិថិជនរបស់ខ្លួន ដែលបានបញ្ចេញមតិនៅលើ JD.com ដែលជាហាងអនឡាញដ៏ល្បីល្បាញបំផុតរបស់ប្រទេសចិនជាមួយនិងការឆ្លើយតបល្អដល់ទៅ 98%។ សូមជំរាបថា ស្មាតហ្វូន Redmi Note 13 series ដែលចេញលក់នៅលើទីផ្សារសកល គឺមាន 4G និង 5G។ ប៉ុន្តែសម្រាប់ប្រទេសចិន គឺមានតែ 5G ប៉ុណ្ណោះ។ ស្មាតហ្វូនដែលលក់នៅចិនមាន 3 ម៉ូដែលរួមមានដូចជា Redmi Note 13 5G, Note 13 Pro 5G និង Note 13 Pro+ 5G។
Article image
Redmi Note 13 5G គឺជាម៉ូដែលមានតម្លៃធូថ្លៃជាងគេក្នុងចំណោមបងប្អូនទាំង 3 គឺមានតម្លៃចាប់ពី CNY 1,199 យ៉ន់ សម្រាប់ទំហំ 6GB+128GB។ ស្មាតហ្វូននេះមានអេក្រង់ 6.6-អ៊ីង OLED display ល្បឿន 120Hz refresh rate កាមេរ៉ា 108MP និងដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 6080។ ស្មាតហ្វូននេះមានកាមេរ៉ា 2 គ្រាប់ និងមានថ្មទំហំ 5000mAh កម្លាំងសាក 33W ហើយនិងមានឆ្នាំងសាកក្នុងប្រអប់មកជាមួយផងដែរ។
Article image
Redmi Note 13 Pro 5G ជាម៉ូដែលថ្មីដែលមានកាមេរ៉ាទំហំ 200MP និងមានថ្មទំហំ 5,100mAh កម្លាំងសាក 67W fast charging។ សម្រាប់កម្លាំងម៉ាស៊ីនវិញ គឺដំណើរការនៅលើបន្ទះឈីប Snapdragon 7s Gen 2 ដែលមានអនុភាពខ្លាំងបំផុតនៅលើការលេងហ្គេម។ Note 13 Pro 5G មានតម្លៃចាប់ពី CNY 1,499 យ៉ន់ សម្រាប់ទំហំ 8GB+128GB។
Article image
Redmi Note 13 Pro+ 5G គឺជាម៉ូដែលប្រណិតជាងគេក្នុងចំណោមបងប្អូនទាំង 3 ដែលមានការប្រើប្រាស់នូវបន្ទះអេក្រង់ AMOLED display មានគែមកោង និងមានកាមេរ៉ាគោលទំហំ 200MP ហ៊្សូមបាន 4x optical zoom ហើយថែមទាំងដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 7200 Ultra ថែមទៀតផង។ ស្មាតហ្វូននេះមានថ្មទំហំ 5000mAh គាំទ្រដោយកម្លាំងសាក 120W fast charging។ ស្មាតហ្វូន Note 13 Pro+ មានតម្លៃចាប់ពី CNY 1,999 យ៉ន់ 12GB+256GB។
Redmi Note 13 Series លក់បានជាង 3.2 លានគ្រឿងនៅលើទីផ្សារប្រទេសចិន និងមានការឆ្លើយតបពីអ្នកប្រើថាល្អដល់ទៅ 98%