ស្វែងរកពួកយើង:

Redmi Note 13 Turbo អាចនឹងបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3

ដោយ

Koun Jab Luffy

18 មីនា 2024 06:51 ព្រលប់

អាន 2 នាទី

Article image
ក្រុមហ៊ុន Redmi ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនថ្មី Note 13-Series សម្រាប់ទីផ្សារប្រទេសចិន។ គិតរហូតមកទល់ពេលនេះ ក្រុមហ៊ុននេះ បានប្រកាសចេញនូវស្មាតហ្វូន Note 13-series ជាច្រើន ដែលក្នុងនោះមានដូចជា Redmi Note 13 5G, Note 13 Pro 5G, Redmi Note 13 Pro+ 5G, Redmi Note 13R និង Redmi Note 13R Pro។ សម្រាប់វត្តមានរបស់ស្មាតហ្វូន Redmi Note 13 Turbo នេះ នឹងក្លាយជាស្មាតហ្វូនដ៏ខ្លាំងក្លានៅក្នុងស៊េរីនេះ ដោយសារតែស្មាតហ្វូននេះ នឹងបំពាក់នូវបន្ទះឈីប Snapdragon 8-series។
សូមជំរាបថា ក្រុមហ៊ុន Redmi បានបង្ហាញវត្តមានរបស់ស្មាតហ្វូន Redmi Note 12 Turbo ដែលដំណើរការជាមួយនឹងបន្ទះឈីប Snapdragon 7+ Gen 2 នៅក្នុងទីផ្សាររបស់ចិន កាលពីខែមីនាឆ្នាំ 2023 កន្លងទៅនេះ។ យោងតាមរបាយការណ៍ជាច្រើន បាននិយាយថា ស្មាតហ្វូន Redmi Note 13 Turbo នេះគឺជាស្មាតហ្វូន Poco F6 នៅក្នុងទីផ្សារសកល។ ក្រុមហ៊ុនQualcomm ត្រូវបានគេរំពឹងថា នឹងបង្ហាញនូវបន្ទះឈីប Snapdragon 7+ Gen 3 របស់ខ្លួននៅថ្ងៃទី 18 ខែមីនានេះ នៅក្នុងប្រទេសចិន។ ក្រុមហ៊ុនផលិតបន្ទះឈីប ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកនេះ ក៏នឹងបង្ហាញនូវបន្ទះឈីប Snapdragon 8s Gen 3 ផងដែរ។
Article image
ជាមួយគ្នានេះ របាយការណ៍ជាច្រើនមុននេះ បានទម្លាយថា ស្មាតហ្វូន Note 13 Turbo នេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 7+ Gen 3 ដោយសារតែស្មាតហ្វូន Note 12 Turbo ប្រើប្រាស់នូវបន្ទះឈីប Snapdragon 7+ Gen 2 ។ យ៉ាងណាមិញ បន្ទះឈីប Snapdragon 8s Gen 3 ក៏នឹងប្រើប្រាស់នៅលើស្មាតហ្វូន Note 13 Turbo ផងដែរ នេះបើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Smart Pikachu។ អ្នកទម្លាយរូបនេះ ក៏បានអះអាងទៀតថា ស្មាតហ្វូន Note 13 Turbo អាចនឹងបង្ហាញខ្លួននៅក្នុងខែមេសាខាងមុខនេះជាមួយនិងថេប្លេតថ្មីរបស់ក្រុមហ៊ុន Redmi ផងដែរ៕
Redmi Note 13 Turbo អាចនឹងបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3