ស្វែងរកពួកយើង:

Redmi Note 14 Pro និង Pro+ Champagne Gold នឹងបង្ហាញខ្លួននៅថ្ងៃទី 1 ខែកក្កដានេះ!

ដោយ

Koun Jab Luffy

28 មិថុនា 2025 08:58 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែជូនដំណឹងអំពីការប្រកាសចេញនូវជម្រើសពណ៌ថ្មី Champagne Gold សម្រាប់ស្មាតហ្វូន Redmi Note 14 Pro និង  Note 14 Pro+ នៅក្នុងប្រទសឥណ្ឌា ដោយស្មាតហ្វូនម៉ូដែលថ្មីនេះ នឹងចាប់ផ្តើមលក់នៅលើវេបសាយ Amazon ប្រទេសឥណ្ឌា និងហាង Xiaomi ជាច្រើនទៀតទូទាំងប្រទេសនាថ្ងៃទី 1 ខែកក្កដានេះហើយ។ បើនិយាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វុននេះ គឺដូចទៅនឹងពណ៌ Spectre Blue, Titan Black និង  Phantom Purple ផងដែរ។
ស្មាតហ្វូនជំនាន់ថ្មី Redmi Note 14 Pro+ នេះ មានអេក្រង់ទំហំ  6.67-អ៊ីង ល្បឿន 120Hz curved OLED ជាមួយនឹងពន្លឺអេក្រង់កម្រិត 3000nits ដំណើរការនៅលើបន្ទះឈីប Snapdragon 7s Gen 3 រួមជាមួយនិងផ្ទៃត្រជាក់ 5000mm² VC liquid cooling ផងដែរ។
ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាក្រោយ 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50MP Light Fusion 800 និងទីពីរមានទំហំ 8MP ultra-wide ខណៈដែលគ្រាប់ទីបីមានទំហំ 50MP 2.5X telephoto lens។ នៅលើស្មាតហ្វូននេះ មានការបំពាក់នូវថាមពលថ្មទំហំ 6200mAh silicon-carbon គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 0W fast charging និង IP66, IP68 និង IP69 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។
Article image
ចំណែក ស្មាតហ្វូនស៊េរីថ្មី Redmi Note 14 Pro វិញ គឺ មានបន្ទះឈីប MediaTek Dimensity 7300-Ultra SoC និងមានផ្ទៃត្រជាក់ 13780mm² graphite cooling។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានកាមេរ៉ាគោលទំហំ 50MP Sony LYT-600 sensor, 8MP ultra-wide និង 2MP macro។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 5500mAh solid electrolyte និងបច្ចេកវិទ្យាសាកថ្មលឿន 45W fast charging ៕