
នៅថ្ងៃនេះ ក្រុមហ៊ុន Redmi បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Redmi Note 15 ជាមួយនិង Redmi Note 15 Pro និងNote 15 Pro+ នៅលើទីផ្សារប្រទេសចិនហើយ ដែលម៉ូដែលនេះបានក្លាយជាស្មាតហ្វូនដែលមានថ្មធំ និងមានអេក្រង់ទំហំជាង Note 14 5G ដែលចេញលក់កាលពីឆ្នាំមុន។ Redmi Note 15 មានអេក្រង់ទំហំ 6.77-អ៊ីង OLED display រត់បានល្បឿន 120Hz refresh rate និងមានកម្រិតពន្លឺ 3,200 nits peak brightness បង្ហាញចេញបានកម្រិត Full HD+ resolution។
ស្មាតហ្វូនថ្មីនេះ ក៏មានការបំពាក់នូវសិនស័រស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។ និយាយពីកម្លាំងម៉ាស៊ីនវិញ Redmi Note 15 មានការបំពាក់នូវបន្ទះឈីប Snapdragon 6 Gen 3 SoC និងមានទំហំ 6GB/128 GB, 8GB/128 GB, 8GB/256 GB និង 12GB/256GB។ សម្រាប់អង្គចងចាំវិញ គឺប្រើប្រាស់នូវ UFS 2.2 storage និង LPDDR4X RAM។ ស្មាតហ្វូន Note 15 រត់នៅលើ Android-15 ផ្អែកលើ HyperOS 2 ចេញពីប្រអប់តែម្តង។

ស្មាតហ្វូន Redmi Note 15 មានកាមេរ៉ាគោលទំហំ 50MP Light Fusion 400 គាំទ្រដោយ f/1.8 aperture និងគ្រាប់ទីពីរមានទំហំ 2MP depth camera។ សម្រាប់កាមេរ៉ាមុខទំហំ 8MP។ Redmi Note 15 មានថ្មទំហំ 5,800mAh គាំទ្រដោយកម្លាំងសាក 45W fast charging និង 18W wired reverse charging។ ទាក់ទងនឹងភាពធន់ Redmi Note 15 គឺមានការបំពាក់នូវ IP66 rating សម្រាប់ការពារជម្រាបទឹកផងដែរ។ ស្មាតហ្វូននេះ មាន Stereo speakers ទ្រទ្រង់ដោយ Dolby Atmos និងមាន infrared sensor, 5G, Wi-Fi 6, Bluetooth 5.1 និង NFC ទៀតផង។

Redmi Note 15 មានជម្រើសពណ៌ Midnight Black, Sky Blue និង Star White និងមានតម្លៃ $140 សម្រាប់ទំហំ 6GB/128GB ខណៈដែលទំហំ 8GB/128GB នឹងមានតម្លៃ $155 និងទំហំ 8GB/256GB តម្លៃ $180។ ចំពោះទំហំ 12GB/256GB នឹងមានតម្លៃ $210។
