ស្វែងរកពួកយើង:

Redmi Note 15 Pro និង Pro+ បង្ហាញខ្លួនជាមួយថាមពលថ្មទំហំ 7,000mAh និងមាន Satellite ទៀតផង

ដោយ

Koun Jab Luffy

23 សីហា 2025 09:12 ព្រឹក

អាន 3 នាទី

Article image
នៅពេលនេះ ស្មាតហ្វូនថ្នាក់កណ្តាល Redmi Note 15 series បានបង្ហាញខ្លួនជាផ្លូវការណ៌នៅលើទីផ្សារក្នុងប្រទេសចិនហើយ ដោយស្មាតហ្វូនត្រកូល Pro ទាំងពីរម៉ូដែលនេះ គឺមានការពង្រឹងសមត្ថភាពច្រើនប្រៀបធៀបស្មាតហ្វូនជំនាន់មុន ជាពិសេស គឺទៅលើផ្នែកអេក្រង់ បន្ទះឈីប និងថាមពលថ្ម។
ស្មាតហ្វូន Note 15 Pro និង Note 15 Pro+ មានអេក្រង់ទំហំ 6.83-អ៊ីង AMOLED គាំទ្រជាមួយការបង្ហាញចេញកម្រិត 1,280 x 2,772 px resolution ល្បឿន 120Hz refresh rate និងមានកម្រិតពន្លឺ 3,200 nits peak local brightness។ អេក្រង់នេះថែមទាំងមានការទ្រទ្រង់នូវ 12-bit color depth ហើយនិងមានការបំពាក់មកជាមួយនឹង  Dragon Crystal Glass របស់ក្រុមហ៊ុន Xiaomi ដែលមានភាពរឹងមាំបំផុតក្នុងការប្រើប្រាស់ទៀតផង។
Article image
Note 15 Pro+ គឺជាស្មាតហ្វូនដំបូងបំផុត ដែលបង្ហាញខ្លួនជាមួយនឹង Snapdragon 7s Gen 4 ដែលជាបន្ទះឈីបជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Qualcomm ជំនួសបន្ទះឈីប Snapdragon 7s Gen 3 ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ បន្ទះឈីបថ្មីនេះ មានការពង្រឹងទៅលើ GPU និង CPU ដល់ទៅ 7% ហើយក៏មានផ្ទៃបំភាយកំដៅ 5200 mm² vapor chamber ទៀតផង។ បន្ថែមពីនេះ ស្មាតហ្វូន Note 15 Pro+ ការមានការទ្រទ្រង់នូវ Satellite Messaging Edition ដែលជាលើកដំបូងបំផុតនៅក្នុងត្រកូលស្មាតហ្វូន Redmi ថែមទៀតផង។
Article image
ក្រឡេកមកស្មាតហ្វូន Note 15 Pro វិញ គឺមានបន្ទះឈីប MediaTek Dimensity 7400 Ultra SoC ដែលមានការបង្កើនល្បឿនកាន់តែប្រសើរពីបន្ទះឈីប Dimensity 7300 ដែលមាននៅលើស្មាតហ្វូន Note 14 Pro។ ស្មាតហ្វូន Note 15 Pro ទាំងពីរនេះ មានថាមពលថ្មទំហំ 7,000mAh ធំជាងស្មាតហ្វូនជំនាន់មុននេះ ដែលមានទំហំ 5,500mAh និង 6,200mAh ប៉ុណ្ណោះ។ ស្មាតហ្វូនNote 15 Pro+ មានបច្ចេកវិទ្យាសាកថ្មលឿន 90W wired charging ខណៈពេលដែលស្មាតហ្វូន 15 Pro មានបច្ចេកវិទ្យា 45W ។ លោកអ្នក ក៏អាចប្រើប្រាស់ស្មាតហ្វូន Note 15 Pro នេះជា PowerBank ជាមួយនឹងបច្ចេកវិទ្យា  22.5W reverse wired charging ផងដែរ។
Article image
ស្មាតហ្វូនទាំងពីរនេះប្រើប្រាស់នូវកាមេរ៉ាដូចទៅនឹងស្មាតហ្វូនជំនាន់មុនអញ្ចឹង ដោយស្មាតហ្វូន Note 15 Pro+ នេះមានកាមេរ៉ា 50MP (OV Light Hunter 800) អមមកជាមួយនឹងឡែន 50MP portrait lens (60mm) ជាមួយនឹង 2.5x optical zoom ហើយនិងមួយគ្រាប់ទៀតមានទំហំ 8MP ជាប្រភេទ Ultrawide lens។ ស្មាតហ្វូន Note 15 Pro មានកាមេរ៉ាគោលទំហំ  50MP (LYT-600) និងគ្រាប់ទីពីរមានទំហំ 8MP ultrawide។
Article image
ស្មាតហ្វូន Note 15 Pro និង Pro+ បំពាក់មកជាមួយនូវបច្ចេកវិទ្យា IP68 និង IP69K សម្រាប់ការពារធូលី និងទឹក រួមជាមួយនឹង Xiaomi HyperOS 2 ដែលផ្អែកនៅលើ Android 15 ថែមទៀតផង។ ស្មាតហ្វូន Note 15 Pro មានពណ៌  Midnight Black, Cedar White, Sky Blue និង Cloud Purple ។ វាមានតម្លៃចាប់ពី CNY 1,499 ($208) សម្រាប់ទំហំ 8GB/256GB និងតម្លៃ CNY 1,899 ($264) សម្រាប់ទំហំ 12GB/512GB ។
សម្រាប់ស្មាតហ្វូន Note 15 Pro+ មានពណ៌ Midnight Black, Cedar White, Sky Blue និង Smoky Purple និងមានតម្លៃចាប់ពី CNY 1,999 ($278)សម្រាប់ទំហំ 12GB/256GB និងតម្លៃ CNY 2,399 ($334) សម្រាប់ទំហំ 16GB/512GB version ។ សម្រាប់ស្មាតហ្វូន Satellite Edition (16GB/512GB) មានតម្លៃ CNY 2,499 ($348) ៕