
កាលពីខែមុននេះ ក្រុមហ៊ុន Xiaomi ទើបតែបង្ហាញចេញនូវម៉ូដេល 5G របស់ Redmi Pad Pro ដែលជាថេប្លេតដ៏ពេញនិយមបំផុតនៅក្នុងប្រទេសចិន ហើយថេប្លេតថ្មីនេះ ត្រូវបានគេបញ្ជាក់ថា ក៏នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលឆាប់ៗនេះផងដែរ។ បើមើលនៅក្នុងការបង្ហាញខ្លួននៅលើវេបសាយសកលរបស់ក្រុមហ៊ុន Xiaomi នៅពេលនេះ បានអោយដឹងថា Redmi Pad Pro 5G អាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះហើយ។ វត្តមានរបស់ថេប្លេតនៅថ្ងៃនេះ ក៏មានបង្ហាញថាវាមានលក្ខណៈសម្បត្តិជាច្រើនផងដែរ។
ថេប្លេត Redmi Pad Pro 5G នេះ ត្រូវបានក្រុមហ៊ុននេះ បញ្ជាក់ថា គឺមានការទ្រទ្រង់នូវ dual SIMs ដែលអនុញ្ញាតអោយវាអាចតភ្ជាប់នូវបច្ចេកវិទ្យា 5G connectivity ។ នៅក្នុងនោះ ក៏មានលក្ខណៈសម្បត្តិជាច្រើនដូចទៅនឹងម៉ូឌែល WIFI Only ផងដែរ។ ថេប្លេតនេះមានអេក្រង់ទំហំ 12.1-អ៊ីង 2.5K LCD គាំទ្រការបង្ហាញចេញបានជាមួយនឹងកម្រិតភាពច្បាស់ 2560×1600 pixels ល្បឿន 120Hz refresh rate និងមានកម្រិតឆ្លើតតបអេក្រង់ 180Hz touch sampling rate។ អេក្រង់នេះមានកម្រិតពន្លឹដល់ទៅ 600 nits ហើយថែមទាំងមានបច្ចេកវិទ្យា Dolby Vision និងការពារដោយកញ្ចក់ Corning Gorilla Glass 3 ថែមទៀតផង។

ថេប្លេតនេះ បំពាក់នូវបន្ទះឈីប Octa-Core Snapdragon 7s Gen 2 ល្បឿន 2.4GHz និងអមដំណើរជាមួយនឹងក្រាហ្វិកកាត Adreno 710 GPU ហើយក៏មានរ៉េមទំហំ 6GB និង 8GB LPDDR4X RAM និងអង្គចងចាំ 128GB និង 256GB UFS 2.2 storage ហើយថែមទាំងអាចបន្ថែមនូវ microSD បានដល់ទៅ 1.5TB ថែមទៀតផង។ សម្រាប់ប្រព័ន្ធប្រតិបត្តិការរបស់ស្មាតហ្វូននេះ នឹងដំណើរការនៅលើ Android 14 និង HyperOS ថែមទៀតផង។
ថេប្លេត Redmi Pad Pro 5G នេះ មានកាមេរ៉ាខាងក្រោយ មានទំហំ 8MP និងកាមេរ៉ាខាងមុខទំហំ 8MP។ បន្ថែមពីនេះ ថេប្លេតនេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ (in-display fingerprint sensor) infrared sensor, quad speakers ជាមួយនឹង Dolby Atmos និង dual-microphone ផងដែរ។ ថេប្លេតថ្មីនេះ គឺមានឌីស្សាញជាមួយនិងវិមាត្រ 280×181.85×7.52mm និងទម្ងន់ 571g។ សម្រាប់ការតភ្ជាប់នៅលើថេប្លេតនេះ មានដូចជា 5G, Wi-Fi 6 (802.11 ac) នៅលើ 2.4GHz និង 5GHz bands, Bluetooth 5.2 និង USB Type-C 2.0 ។ ថេប្លេតនេះ នឹងប្រើប្រាស់នូវថាមពលថ្មទំហម 10,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 33W fast charging ផងដែរ៕
