ស្វែងរកពួកយើង:

Redmi Pad SE 8.7 4G ទទួលបាននូវវិញ្ញាបនបត្រ NBTC ក្នុងប្រទេសថៃ អាចនឹងបង្ហាញខ្លួននាពេលឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

30 មិថុនា 2024 12:35 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីដើមខែនេះ មានការបញ្ជាក់ថា ក្រុមហ៊ុន Xiaomi បាននឹងកំពុងតែធ្វើការអភិវឌ្ឍទៅលើថេប្លេតថ្មី ដែលមានឈ្មោះហៅថា Redmi Pad SE 8.7 4G។ ស្របពេលដែលថ្មីៗនេះ រូបភាពផ្ទាល់របស់ថេប្លេតថ្មីនេះ ក៏ត្រូវបានគេទម្លាយចេញផងដែរ។ នៅពេលនេះ ថេប្លេតនេះ ក៏បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ NBTC ជាមួយនឹងលេខកូដ 24076RP19G ។ នៅលើវិញ្ញាបនបត្រនេះ បានបញ្ជាក់ថា ថេប្លេត Redmi Pad SE 8.7 4G នេះ នឹងមានវត្តមាននៅក្នុងប្រទេសថៃឆាប់ៗនេះហើយ។
កាលពីពេលមុននេះ ថេប្លេតនេះ ក៏បានបង្ហាញខ្លួននៅលើវេបសាយ BIS នៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងលេខកូដ  24076RP19I ផងដែរ។ បើមើលទៅលើបញ្ជីរបស់ FCC វិញ គឺមានការទម្លាយថា ថេប្លេតនេះ នឹងដំណើរការនូវប្រព័ន្ធ Hyper OS 1.0 របស់ក្រុមហ៊ុន Xiaomi ហើយនិងមានការទ្រទ្រង់ទៅលើ dual-band Wi-Fi, Bluetooth, GPS, 4G LTE និង FM Receiver ថែមទៀតផង។ ថេប្លេតនេះ នឹងក្លាយជា version ដែលមានទំហំតូចជាងថេប្លេត  Xiaomi Pad SE ដែលមានអេក្រង់ទំហំ 11 អ៊ីង ។
និយាយពីលក្ខណៈសម្បត្តិរបស់ថេប្លេត Pad SE 8.7 4G នេះ ត្រូវបានគេបញ្ជាក់ថា អាចនឹងដូចច្រើនទៅនឹងថេប្លេត Redmi Pad SE ។ ថេប្លេត Redmi Pad SE នេះ មានអេក្រង់ទំហំ  11-អ៊ីង 8-bit LCD ជាមួយនឹងកម្រិតភាពច្បាស់ 1920x1200pixels ល្បឿន 90Hz refresh rate និងកម្រិត 180Hz touch sampling rate ហើយនិងមានពន្លឺអេក្រង់ 400 nits ។ ថេប្លេតនេះ មានបន្ទះឈីប  Snapdragon 680 ជាមួយនឹងរ៉េម 3 ជម្រើសនោះគឺ 4 GB, 6 GB ឬ 8 GB LPDDR4X RAM និង 128 GBeMMC 5.1 ។ បន្ថែមពីនេះ វាក៏មានរន្ធដោត microSD card slot ដែលទ្រទ្រង់នូវម៉េមូរីបានដល់ទៅ 1TB ។
Article image
ថេប្លេតនេះ  មានថាមពលថ្មទំហំ 8,000mAh ដែលអាចប្រើប្រាស់បានលើសពី 28 ម៉ោង និងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 10W charging តាមរយៈ USB Type-C port ។ នៅលើថេប្លេតនេះ មានរន្ធដោត 3.5mm audio jack និង quad-speaker ជាមួយនឹងបច្ចេកវិទ្យា  Dolby Atmos និង  Hi-Res audio ផងដែរ។ ថេប្លេតនេះ ដំណើរការនូវ  Android 13-based MIUI និងមានបច្ចេកវិទ្យា AI Face Unlock ទៀតផង។ សម្រាប់កាមេរ៉ាខាងក្រោយនៅលើថេប្លេតនេះ គឺមានទំហំ 8MP និងកាមេរ៉ាខាងមុខទំហំ 5MP ។ សម្រាប់ការតភ្ជាប់ទំនាក់ទំនងវិញ ថេប្លេតនេះ ក៏មានការទ្រទ្រង់ទៅលើ dual-band Wi-Fi (2.4GHz និង5GHz) និង  Bluetooth 5.0 ថែមទៀតផង៕