ស្វែងរកពួកយើង:

Redmi Turbo 4 នឹងបង្ហាញខ្លួននៅក្នុងខែនេះហើយនេះបើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងទូទៅរបស់ Redmi

ដោយ

Koun Jab Luffy

09 ធ្នូ 2024 09:32 ព្រឹក

អាន 2 នាទី

Article image
កាលពីខែមុននេះ ក្រុមហ៊ុន  Redmi ទើបតែបង្ហាញចេញនូវស្មាតហ្វូន Redmi K80 និង K80 Pro ដែលជាម៉ូដែលប្រណិតរបស់ខ្លួននៅលើទីផ្សារក្នុងប្រទេសចិន។ នៅថ្ងៃនេះ មានមានរបាយការណ៌ថ្មីបញ្ជាក់ថា ក្រុមហ៊ុននេះ បានធ្វើការនៅលើស្មាតហ្វូនថ្មីមួយទៀត គឺម៉ូដែល Turbo សម្រាប់ទីផ្សារដ៏ធំជាងនៅអាស៊ីនេះថែមទៀតហើយ។ បើតាមលោកWang Teng Thomas ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Redmi បានបង្ហើបថា ក្រុមហ៊ុន Redmi នឹងការបញ្ចេញនូវស្មាតហ្វូនថ្មីមួយទៀតនៅក្នុងខែនេះ ដោយភ្ជាប់ជាមួយនឹងពាក្យគន្លឹះ “Little Tornado”។ ស្មាតហ្វូននេះអាចជាម៉ូដែល Redmi Turbo 4។
“Little Tornado” គឺជាកូដឈ្មោះរបស់ស្មាតហ្វូន Redmi Turbo series ដែលបញ្ជាក់ថា ស្មាតហ្វូន Redmi Turbo 4 នេះនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែនេះ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកដែលបំពាក់នូវបន្ទះឈីប Dimensity 8400។ សូមជំរាបថា Dimensity 8400 គឺឈីបថ្មី ដែលមានប្រើប្រាស់នូវដំណើរការ 4nm របស់ក្រុមហ៊ុន TSMC គាំទ្រជាមួយនឹង Cortex-A725 large-core architecture និង CPU clock speed 3GHz ។ ស្មាតហ្វូននេះក៏មានក្រាហ្វិកកាត  Immortalis-G925 MC12 ផងដែរ។
បន្ថែមពីនេះ បន្ទះឈីប Dimensity 8400 នេះ បង្ហាញខ្លួននៅលើ AnTuTu benchmark ជាមួយនឹងពិន្ទុលើសពី 1.7 លានពិន្ទុខ្ពស់ជាងបន្ទះឈីប Snapdragon 8 Gen 2 mobile ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើន បានអោយដឹងថា ស្មាតហ្វូន Redmi Turbo 4 នេះនឹងមានអេក្រង់រាបស្មើ OLED ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ។ នៅក្នុងវិញ្ញាបនបត្រ 3C នេះ ស្មាតហ្វូននេះ ក៏ទ្រទ្រង់នូវ  90W fast charging ហើយស្មាតហ្វូននេះគឺមានតម្លៃនៅចន្លោះពី 1,500 Yuan (~$205) និង 2,000 Yuan (~$275) ថែមទៀត។
Article image
បើតាមប្រភពជាច្រើនទៀត គឺបានបញ្ជាក់ថា ក្រុមហ៊ុន Redmi អាចនឹងបង្ហាញនូវស្មាតហ្វូន Redmi Turbo 4 Pro នៅឆ្នាំក្រោយនេះផងដែរ។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប  Snapdragon 8s Elite ។ សម្រាប់ទីផ្សារសកលនោះ ស្មាតហ្វូន  Turbo 4 និង Turbo 4 Pro អាចនឹងក្លាយជា rebrand ជាស្មាតហ្វូន Poco X7 និង  Poco F7 ៕
Redmi Turbo 4 នឹងបង្ហាញខ្លួននៅក្នុងខែនេះហើយនេះបើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងទូទៅរបស់ Redmi