
បន្ទាប់ពីការបង្ហាញវត្តមាននៅលើបញ្ជី radio certification របស់ប្រទេសចិនរួចមក Redmi Turbo 5 ដែលជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Xiaomi ត្រូវបានគេព្យាករណ៌ថា អាចនឹងដាក់សម្ពោធជាផ្លូវការណ៌នៅពេលឆាប់ៗនេះហើយ។ យោងតាមការទម្លាយជាថ្មីពី Digital Chat Station នៅថ្ងៃនេះ គឺបានបង្ហាញពីលក្ខណៈសម្បត្តិទូទៅជាច្រើនដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មីនេះហើយ។
តាមការចែកចាយរបស់អ្នកទម្លាយរូបនេះ បង្ហាញថា Redmi Turbo 5 នឹងមានការប្រើប្រាស់នូវអេក្រង់ជំនាន់ថ្មីប្រភេទ OLED ហើយនឹងគែមជុំវិញកោង។ អេក្រង់នេះ នឹងមានសមត្ថភាពអាចបង្ហាញចេញបានកម្រិត 1.5K ព្រមទាំងមានការគាំទ្រដោយបច្ចេកវិទ្យាស្កែនម្រាមដៃជំនាន់ថ្មី ultrasonic នៅលើអេក្រង់នេះថែមទៀតផង។ តាមរយៈនៃការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះ ត្រូវបានគេបញ្ជាក់ថា នឹងធ្វើអោយស្មាតហ្វូននេះ កាន់តែមានភាពជឿជាក់ទៅលើការប្រើប្រាស់ខ្លាំងជាងជំនាន់មុន Redmi Turbo 4 ដែលប្រើប្រាស់ត្រឹមតែសិនស័រ optical ប៉ុណ្ណោះ
ខណៈដែលអ្នកទម្លាយខាងលើនេះ មិនទាន់មានការបញ្ជាក់ពីបន្ទះឈីបនៅលើស្មាតហ្វូននេះ មានការបង្ហើបថា ស្មាតហ្វូនម៉ូដែលថ្មីនេះ នឹងមានការបំពាក់នូវថាមពលថ្មទំហំធំដល់ទៅ 9,000mAh silicon battery ហើយថែមទាំងមានការទ្រទ្រង់ជាមួយនិងកម្លាំងសាក 100W charging ផងដែរ។ Redmi Turbo 5 ត្រូវបានអ្នកទម្លាយរូបនេះបញ្ជាក់ថា នឹងមានការឌីស្សាញរូបរាងដូចគ្នាជាមួយនិងជំនាន់មុនអញ្ចឹង។

សូមជំរាបថា ការបែកធ្លាយខាងលើនេះ ក៏មានការបញ្ជាក់ថា Redmi Turbo 5 នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យារការពារទឹកពេញលេញតែម្តង គឺមានការបំពាក់នូវ IP68/69 rating ដែលអាចទប់ស្កាត់ការជ្រាបទឹក និងធូលីបានយ៉ាងល្អបំផុត។ Redmi Turbo 5 អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 8500 Ultra ដែលយើងធ្លាប់ឃើញនៅលើជាលើកដំបូងនៅលើ Reno 15 Pro អញ្ចឹង! ស្មាតហ្វូនថ្មីនេះ អាចនឹងមានវត្តមាននៅខែវិច្ឆិការខាងមុខនេះហើយ។
