ស្វែងរកពួកយើង:

Loading Ad...

Redmi Turbo 6 Max អេក្រង់ 7 អ៊ីងកម្រិត 2K ហើយនឹងប្រើឈីបថ្មី Dimensity 9-Serie

ដោយ

ជុំ ប៉េងលីន

08 កក្កដា 2026 11:41 ថ្ងៃត្រង់

អាន 2 នាទី

Article image

នៅពេលនេះ ក្រុមហ៊ុន Redmi ត្រូវគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើផលិតផលស្មាតហ្វូនថ្មីៗជាច្រើនសម្រាប់ទីផ្សារប្រទេសចិនហើយនៅក្នុងខែនេះដែរ ក្រុមហ៊ុននេះ ក៏បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Note 17 Series ដូចគ្នា។ យោងតាមរបាយការណ៌ថ្មីបានអោយដឹងថា ក្រុមហ៊ុននេះ ក៏ត្រៀមនឹងធ្វើការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Redmi K100 series នៅខែសីហាខាងមុខនេះថែមទៀតហើយ។

 
Article image
ប្រភពខាងលើនេះបន្ថែមថា បន្ទាប់ពីនេះ ក្រុមហ៊ុន Redmi ក៏នឹងមានការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Turbo 6 series ដែលមានដូចជា Turbo 6 និង Turbo 6 Max ផងដែរ។ គូរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅនេះ អ្នកទម្លាយ Digital Chat Station ក៏បានធ្វើការចែករំលែកនូវព័ត៌មានសំខាន់ៗមួយចំនួនរបស់ ស្មាតហ្វូនម៉ូដែល Max រួចហើយផងដែរ។ នៅថ្ងៃនេះ អ្នកទម្លាយរូបនេះ បានបន្តបញ្ចេញនូវព័ត៌មានថ្មីៗ រួមនឹងកាលបរិច្ឆេតនៃការសម្ពោធជាផ្លូវការណ៌របស់ស្មាតហ្វូននេះទៀតផង។

Article image
យោងតាមការបង្ហោះនៅលើ Weibo របស់អ្នកទម្លាយ Digital Chat Station បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Redmi ដែលមានមការផ្តោតខ្លាំងទៅលើកម្លាំងម៉ាស៊ីនោះ គឺអាចនឹងបង្ហាញខ្លួននៅខែមករាឆ្នាំក្រោយ។ ហើយពេលនេះ ខណៈមិនទាន់មានការបញ្ជាក់ច្បាស់ពីឈ្មោះរបស់ស្មាតហ្វូននេះនៅឡើយនោះ គឺមានការកត់សម្គាល់ថា ស្មាតហ្វូននេះ គឺជា Redmi Turbo 6 Max។ ម៉ូដែលនេះ នឹងមានអេក្រង់ទំហំ 7 អ៊ីង កម្រិត 2K flat display ហើយនឹងមានការប្រើឈីបជំនាន់ថ្មី Dimensity 9-series រួមនិងថាមពលថ្មទំហំដកល់ទៅ 10,000mAh ទៀតផង។

Article image
សូមជំរាបថា កន្លងមក អ្នកទម្លាយ Digital Chat Station ធ្លាប់បាននិយាយថា ស្មាតហ្វូននេះ នឹងប្រើឈីប 3nm មានសិនស័រស្កែនម្រាមដៃលើអេក្រង់ Ultrasonic ហើយនឹងមានស៊ុមជូវញិផលិតពីលោហៈ រួមនឹងបច្ចេកវិទ្យាការពារទឹកក្តៅ ទឹកត្រជាក់ និងធូលី កម្រិត IP68/IP69-rated ផងដែរ។ Redmi Turbo 6 Max អាចនឹងក្លាយជាគូរប្រជែងជាមួយ OnePlus Turbo 7 ដែលបង្ហាញខ្លួននៅពេលជាមួយគ្នានៅលើទីផ្សារប្រទេសចិននាពេលមុខ។ សម្រាប់ OnePlus គឺនឹងប្រើឈីប Snapdragon 8-series ខណៈដែល Redmi Turbo 6 Max អាចនឹងលក់នៅលើទីផ្សារសកល ជាមួយនិងឈ្មោះថ្មី Poco X9 Pro Max។