ស្វែងរកពួកយើង:

Redmi Watch 5 Active អាចខលតាម Bluetooth និងមានថ្មអាចប្រើប្រាស់បានដល់ទៅ 18 ថ្ងៃ

ដោយ

Koun Jab Luffy

28 សីហា 2024 09:52 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Redmi ទើបតែបង្ហាញនូវស្មាតវ៉ចចុងក្រោយបំផុតរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ម៉ូដែល Redmi Watch 5 Active។ ស្មាតវ៉ចថ្មីនេះ មានការទ្រទ្រង់នូវការខលតាម Bluetooth ហើយក៏មានបំពាក់នូវមុខងារ clear+ noise cancellation, អេក្រង់ទំហំ 2-អ៊ីង IPS LCD touchscreen ហើយនិងថាមពលថ្ម ដែលអាចប្រើប្រាស់បានដល់ទៅ 18 ថ្ងៃផងដែរ។ ស្មាតវ៉ច Redmi Watch 5 Active នេះ មានអេក្រង់ការ៉េទំហំ 2-អ៊ីង LCD និងគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 320x385px ហើយនិងពន្លឺអេក្រង់ 500nits។ ស្មាតវ៉ចនេះ ក៏មានតួខ្លួនធ្វើពីលោហធាតុផងដែរ។
ស្មាតវ៉ច Redmi Watch 5 Active នេះបំពាក់នូវ  Xiaomi HyperOS គាំទ្រជាមួយនឹងបច្ចេកវិទ្យា Bluetooth 5.3 ដែលអាចប្រើប្រាស់បាននៅលើស្មាតហ្វូនដំនើរការនូវ Android 6.0+ និងប្រព័ន្ធប្រតិបត្តិការ iOS 12+ ហើយនិងភ្ជាប់ជាមួយនឹងកម្មវិធី  Mi Fitness ថែមទៀតផង។ ជាមួយនិងកម្មវិធីនេះ លោកអ្នកនឹងទទួលបាននូវមុខនាឡិកាជាង 200+ និងកម្មវិធីកីឡាជាង 140+ sports ថែមទៀតផង។
Article image
ស្មាតវ៉ច Redmi Watch 5 Active នេះ ក៏មានសមត្ថភាពអាចធ្វើការត្រួតពិនិត្យសុខភាពបាន 24/7 សម្រាប់ការតាមដានទៅលើការវាស់នៃចង្វាក់បេះដូង ការគេង និងកម្រិតនៃការស្ត្រេសជាដើម។ ស្មាតវ៉ចនេះ ក៏មានការទ្រទ្រង់នូវ Amazon Alexa សម្រាប់ការឆ្លើយតបទៅនឹងការតបសារ និងការប្រើប្រាស់នូវ keypad dialer ផងដែរ។ ស្មាតវ៉ច Redmi Watch 5 Active នេះ ក៏មានទ្រទ្រង់នូវ IPX8 សម្រាប់ការប្រើប្រាស់ក្រោមទឹកបានជម្រៅ 1 ម៉ែត្រ។
Article image
បន្ថែមពីនេះ Redmi Watch 5 Active ក៏មានថាមពលថ្មទំហំ 470mAh ដែលអាចកាន់ថ្មបានដល់ទៅ 18 ថ្ងៃផងដែរ។ ស្មាតវ៉ជ Redmi Watch 5 Active នេះមានពណ៌ Midnight Black និង Matte Silver ជាមួយនឹងតម្លៃចាប់ពី INR 2,799 ($33) ។ ការលក់នេះ គឺចាប់ផ្តើមពីថ្ងៃទី 3 ខែកញ្ញាខាងមុខនេះ នៅលើវេបសាយ Xiaomi ហាង Amazon នៅក្នុងប្រទេសឥណ្ឌា និងហាងដៃគូជាច្រើនទៀតផងដែរ៕
Article image