
ក្រុមហ៊ុន Redmi ត្រូវបានគេរំពឹងថា នឹងប្រកាសចេញនូវស្មាតហ្វូន K80 series របស់ខ្លួននៅក្នុងខែវិច្ឆិកាខាងមុខនេះហើយ ដែលស្មាតហ្វូនថ្មីនេះ គឺនឹងមាន 2 ម៉ូដែលរួមមានដូជាម៉ូដែលស្តង់ដារ និងម៉ូដែល Standard និង Pro។ យ៉ាងណាមិញបើតាមការមើលឃើញរបស់អ្នកតាមដាននានា បាននិយាយថា ក្រុមហ៊ុននេះហាក់ដូចជាមិនមែនផ្តោតតែនៅលើស្មាតហ្វូនតែ 2 ម៉ូដែលនេះទេ។
យោងតាមការបែកធ្លាយថ្មីមួយចេញពីប្រទេសចិន បានបញ្ជាក់ថា ក្រុមហ៊ុន Redmi មានគម្រោងក្នុងការប្រកាសចេញនូវស្មាតហ្វូន flagship ថ្មីរបស់ខ្លួនផងដែរ។ តាមអ្នកទម្លាយ Digital Chat Station (DCS) ក៏បង្ហើបអំពីស្មាតហ្វូនរូបរាងថ្មីថ្មីរបស់ក្រុមហ៊ុន Redmi ហើយគាត់សួរថា “តើអ្នកគិតថា ក្រុមហ៊ុន Redmi ត្រូវការស្មាតហ្វូនដែលមានអេក្រង់តូច និងសមត្ថភាពខ្លាំងក្លាទេ?” ថ្មីៗនេះ អ្នកទម្លាយនេះ ក៏បានចែករំលែកអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។

តាមការបញ្ជាក់ចេញពី DCS បានអោយដឹងទៀតថា ក្រុមហ៊ុន Redmi មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូនថ្មីដែលមានអេក្រង់ទំហំ 6.3-អ៊ីង។ ប៉ុន្តែទោះបីជាស្មាតហ្វូននេះ មានរូបរាងតូចក៏ដោយ ស្មាតហ្វូននេះក៏បំពាក់នូវថាមពលថ្មទំហំ 6000mAh ផងដែរ។ អ្នកទម្លាយរូបនេះ បាននិយាយទៀតថា ស្មាតហ្វូននេះ នឹងមិនមានបំពាក់នូវ telephoto lens ឬទ្រទ្រង់នូវបច្ចេកវិទ្យា wireless charging នោះទេ ប៉ុន្តែវានឹងក្លាយជាស្មាតហ្វូន flagship ដែលមានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់។

សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន Vivo ក៏ទើបតែបញ្ចេញនូវស្មាតហ្វូន flagship រូបរាងតូចរបស់ខ្លួននោះគឺ X200 Pro Mini ដែលជាផ្នែកមួយនៃស្មាតហ្វូនប្រណិតរបស់ខ្លួនផងដែរ។ ស្មាតហ្វូនរូបរាងតូចបានក្លាយជានិន្នាការថ្មីនៅក្នុងឆ្នាំនេះ។ ថ្មីៗនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Redmi ធ្លាប់បានបង្ហើបអំពីតម្លៃរបស់ស្មាតហ្វូនថ្មីរបស់ខ្លួនផងដែរដែលមានតម្លៃប្រហាក់ប្រហែលទៅនឹងស្មាតហ្វូន Redmi K70 និង K70 Pro ដែលមានតម្លៃ 2,499 យ៉ន់ (~$355) និង 3,299 យ៉ន់ (~$465)។ សម្រាប់ស្មាតហ្វូន K80 អាចនឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ខណៈពេលដែលស្មាតហ្វូន K80 Pro នឹងមានបន្ទះឈីប Snapdragon 8 Elite ៕
