ស្វែងរកពួកយើង:

Reno 12 5G និង A3 Pro 5G នឹងបង្ហាញវត្តមាននៅលើទីផ្សារសកល បន្ទាប់ពីបានឆ្លងកាត់បញ្ជី TDRA

ដោយ

Koun Jab Luffy

29 ឧសភា 2024 03:33 រសៀល

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន OPPO នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីមួយចំនួនថែមទៀតនៅលើទីផ្សារសកលនាពេលដ៏ខ្លីនេះហើយ។ គួរបញ្ជាក់ថា ក្រុមហ៊ុន OPPO ថ្មីៗនេះ ទើបតែមានការសម្ពោធជាផ្លូវការនូវស្មា០តហ្វូនជំនាន់ថ្មីរបស់ខ្លួនមួយចំនួន ដែលមានដូចជា OPPO A3 Pro 5G, Reno 12 5G និង Reno 12 Pro 5G នៅលើទីផ្សារប្រទេសចិនផងដែរ។ ផ្អែកលើព័ត៌មានថ្មីនេះ មានការសន្និដ្ឋានថា ស្មាតហ្វូនទាំងនេះ អាចនឹងមានវត្តមាននៅលើទីផ្សារសកលឆាប់ៗនេះហើយ។
សូមជំរាបថា នៅលើបញ្ជី TDRA របស់ប្រទេសអារ៉ាមរួម ក៏មានការបង្ហាញពីការទទួលស្គាល់នូវស្មាតហ្វូន OPPO Reno 12 Pro 5G ដែលមានលេខម៉ូដែល CPH2629 និងកាស Enco Buds 2 Pro ដែលមានលេខម៉ូដល E510A) កាលពីដើមខែនេះផងដែរ។ នៅថ្ងៃនេះ មានការបញ្ជាក់បន្ថែមថា ស្មាតហ្វូន Reno 12 5G និង OPPO A3 Pro 5G ដែលនឹងមានដាក់លក់នៅលើទីផ្សារសកល ក៏បានការបញ្ជាក់ទទួលស្គាល់ពីស្ថាប័ន TDRA នេះថែមទៀតហើយ។ សម្រាប់ស្មាតហ្វូនដែលមានលេខម៉ូដែល CPH2625 គឺជារបស់ Reno 12 5G ខណៈដែលស្មាតហ្វូនមានលេខម៉ូដែល CPH2639 គឺជាស្មាតហ្វូន A3 Pro។
Article image
ជាមួយគ្នានេះ ស្មាតហ្វូន Reno 12 ដែលនឹងមានដាក់លក់នៅលើទីផ្សារសកលនេះ ក៏បានបង្ហាកវត្តមាននៅលើបញ្ជីផ្សេងៗផងដែរ ក្នុងនោះរួមមានដូចជា Geekbench និង TUV Rheinland certification ជាដើ។ យោងតាមការបង្ហាញនៅលើបញ្ជី Geekbench បានបញ្ជាក់ថា ស្មាតហ្វូនសម្រាប់ទីផ្សារសកលរបស់ម៉ូដែល Reno 12 គឺមានរ៉េម 8GB ដំណើរការនៅលើ ប្រព័ន្ធ Android 14 និងបំពាក់នូវបន្ទះឈីប Dimensity ដែលមាសមត្ថភាពដូចគ្នាជាមួយ Dimensity 8300។ បន្ទះឈីបនេះ អាចដូចគ្នាជាមួយ Dimensity 8250 SoC ដែលប្រកាសចេញនៅលើទីផ្សាប្រទេសចិអញ្ចឹង។
សម្រាប់ការបង្ហាញនៅលើបញ្ជី TUV Rheinland គឺបានបញ្ជាក់ថា ស្មាតហ្វូននេះ មានថ្មទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 80W fast charging។ រីឯនៅលើបញ្ជី Camera FV-5 ក៏មានបង្ហាញដែរថា ស្មាតហ្វូនថ្មីនេះ មានការបំពាក់នូវកាមេរ៉ាមុខទំហំ 50-Megapixel និងកាមេរ៉ាក្រោយទំហំ 50-Megapixel។
Article image
ចំពោះស្មាតហ្វូន OPPO A3 Pro 5G ដែលនឹងមានលក់នៅលើទីផ្សារសកលវិញ ក៏បានបង្ហាញវត្តមាននៅលើបញ្ជី  SDPPI  របស់ប្រទេសឥណ្ឌូនេស៊ី និង Eurofins certification platforms ផងដែរ។ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា អាចនឹងមានការបំពាក់នូវលក្ខណៈសម្បត្តិដូចគ្នាជាមួយនិងស្មាតហ្វូនដែលចេញលក់នៅលើចិននាពេលមុននេះអញ្ចឹងដែរ។