ស្វែងរកពួកយើង:

Reno 13 Series នឹងបំពាក់បន្ទះឈីបថ្មីមានសេវាខ្លាំង បើទោះរលកសញ្ញាត្រឹមតែ 1 កាំក៏ដោយ!

ដោយ

Koun Jab Luffy

24 វិច្ឆិកា 2024 09:36 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូន Reno 13 series នៅថ្ងៃទី 25 ខែវិច្ឆិកាខាងមុខនេះហើយស្មាតហ្វូនថ្មីនេះ នឹងមានពង្រឹងខ្លាំងទៅលើការតភ្ជាប់បណ្តាញ ហើយនិងសមត្ថភាពលេងហ្គេមបានខ្លាំងក្លាជាងមុនថែមទៀតផង។ បើតាមអ្នកទម្លាយ Digital Chat Station បង្ហោះនៅលើ Weibo ថ្មីៗនេះ ក៏បាននិយាយអំពីការអភិវឌ្ឍន៍ទៅលើបន្ទះឈីប networking របស់ក្រុមហ៊ុននេះផងដែរ។ ថ្មីនេះ ក្រុមហ៊ុន OPPO ក៏បញ្ជាក់ដែរថា បន្ទះឈីបថ្មីនេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូន Reno 13 series។
ផ្អែកតាមការលើកឡើងកន្លងមក បាននិយាយថា បន្ទះឈីប X1 networking ដែលអភិវឌ្ឍដោយក្រុមហ៊ុន OPPO នេះ គឺនឹងធានាបាននូវល្បឿនដំណើរការរលូននៅលើស្មាតហ្វូនជំនាន់ថ្មីនេះ បើទោះបីជាស្ថិតនៅក្នុងរលកសញ្ញាទាបក៏ដោយ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន Reno 13 series នេះ ក៏មាននឹងការផ្តោតសម្រាប់អ្នកប្រើប្រាស់ទូទៅ និងអ្នកលេងហ្គេមផងដែរ។ ទាក់ទងនឹងបន្ទះឈីបនេះ តាមការបញ្ជាក់របស់ក្រុមហ៊ុន OPPO បានអោយដឹងថា បន្ទះឈីបនេះ អនុញ្ញាតអោយស្មាតហ្វូននេះ អាចចាប់រលកសញ្ញាបានខ្លាំងដដែលនៅក្នុងការលេងហ្គេមទោះបីជាមានរលកសញ្ញាត្រឹមតែ 1 កាំក៏ដោយ។
បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន Reno 13 series នេះក៏មានការបង្កើនទៅលើ game cloud computing network ដែលក្រុមហ៊ុន Oppo អះអាងថា ក៏នឹងធានាក្នុងការបង្កើនល្បឿនបានរលូននៅក្នុងការលេងហ្គេមផងដែរ។ ឈីបនេះ នឹងផ្តោតទៅលើការតភ្ជាប់បណ្តាញ connectivity នៅក្នុងការលេងហ្គេម ឬទៅលើ Apps នៅលើក្លោដថែមទៀត។
Article image
ស្មាតហ្វូន Reno 13 Pro នេះ នឹងមានបន្ទះឈីប MediaTek Dimensity 8350 ជាមួយនឹងរ៉េមទំហំ 16GB ប៉ុន្តែបើតាមការបញ្ជាក់នៅក្នុងបញ្ជីនៅលើ Geekbench នោះ ស្មាតហ្វូននេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 8300 ។ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6.83-អ៊ីង OLED panel, កាមេរ៉ាខាងមុខទំហំ 50MP និងកាមេរ៉ាខាងក្រោយ 3 គ្រាប់ទំហំ (50MP+8MP+50MP Telephoto)។ ស្មាតហ្វូន Reno 13 Pro នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 15 ជាមួយនឹងមុខងារសំខាន់ៗដូចជា eSIM, 1TB, IP68/69 និង wireless Charging ថែមទៀតផង៕
Reno 13 Series នឹងបំពាក់បន្ទះឈីបថ្មីមានសេវាខ្លាំង បើទោះរលកសញ្ញាត្រឹមតែ 1 កាំក៏ដោយ!