
ក្រុមហ៊ុន OPPO ត្រូវគេរំពឹងថា នឹងបង្ហាញស្មាតហ្វូនជំនាន់ថ្មី Reno 14 5G និង Reno 14 Pro 5G នៅក្នុងប្រទេសឥណ្ឌាឆាប់ៗនេះហើយ។ ស្មាតហ្វូនទាំងពីរម៉ូដែលនេះ ត្រូវបានគេរាយការណ៍ថា បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រនៅលើបណ្តាប្រតទេសជាច្រើនរួចហើយផងដែរ។ ស្មាតហ្វូន Reno 14 5G បានបង្ហាញខ្លួននៅលើ TDRA, GCF, TUV SUD, BIS និង FCC ខណៈពេលដែលស្មាតហ្វូន Reno 14 Pro 5G ដែលមានលេខម៉ូដែល CPH2739 ក៏បានបង្ហាញខ្លួននៅលើ NBTC, IMDA និង BIS databases ដូចគ្នា។
សម្រាប់ការធ្វើតេស្តស្មាតហ្វូន Reno 14 Pro 5G នៅលើបញ្ជី Geekbench គឺមានពិន្ទុ 1581 នៅក្នុងការតេស្ត Single-Core និងពិន្ទុ 6206 នៅក្នុងការតេស្ត Multi-Core។ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើបន្ទះឈីប Octa-Core Processor គាំទ្រជាមួយល្បឿន 2.10GHz, 3.00GHz និង3.25GHz និងមានអមជាមួយនឹងក្រាហ្វិកកាត Mali-G720 MC7 GPU។ បន្ទះឈីបនេះ ត្រូវបានគេជឿជាក់ថា គឺជាបន្ទះឈីប MediaTek Dimensity 8450។ នៅលើស្មាតហ្វូននេះ គឺនឹងមានរ៉េមទំហំ 12GB និងគាំទ្រដោយប្រព័ន្ធ Android 15។ ស្មាតហ្វូនទាំងពីរនេះ ក៏នឹងមានការទ្រទ្រង់នូវការប្រើប្រាស់ eSIM ផងដែរ។

ក្រឡេកមកមើលលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Reno 14 គឺមានអេក្រង់ទំហំ 6.59-អ៊ីង 1.5K LTPS OLED display រត់ជាមួយនឹងល្បឿន 120Hz refresh rate និងមានពន្លឺដល់ទៅ 1200 nits។ ស្មាតហ្វូនថ្មីនេះ មានការប្រើប្រាស់នូវបច្ចេកវិទ្យា IP66/68/69 សម្រាប់ការពារទឹក និងធូលីរួមជាមួយនឹងគែមដែលមានការឌីស្សាញពីលោហធាតុ ហើយនិងកញ្ចក់ខាងក្រោយ velvet-textured ផងដែរ។ ស្មាតហ្វូននេះមានទម្ងន់ 187g និងកម្រាស់ 7.32mm។
ស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 8350 ជាមួយនឹង LPDDR5X RAM និង UFS 3.1 storage ហើយវាមានទំហំ 12GB/256GB ដល់ 16GB/1TB។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 6000mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាសាក 80W wired charging ហើយក៏មានការប្រើប្រាស់នូវ nano ice crystal heat sink សម្រាប់គ្រប់គ្រងកំដៅថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាគោលទំហំ 50MP ដែលជាសិនស័រ Sony គាំទ្រជាមួយនឹងមុខងារ OIS, 8MP ultra-wide, 50MP 3.5x periscope telephoto និងកាមេរ៉ាខាងមុខទំហំ 50MP។

សម្រាប់ស្មាតហ្វូន Reno 14 Pro វិញ គឺមានអេក្រង់ទំហំ 6.83-អ៊ីង កម្រិត 1.5K ជាប្រភេទកញ្ចក់ OLED display អមជាមួយនឹងកម្រិតល្បឿនអេក្រង់ 120Hz refresh rate។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Dimensity 8450 SoC ហើយវាមានពិន្ទុលើសពី 1.4 លាននៅលើ AnTuTu ផងដែរ។ ស្មាតហ្វូននេះ មានការប្រើប្រាស់នូវកញ្ចក់នៅខាងក្រោយហើយនិងមានការបំពាក់នូវបច្ចេកវិទ្យា IP66/68/69 សម្រាប់ការពារទឹក និងធូលីដូចគ្នា។
ស្មាតហ្វូន Reno 14 Pro មានជម្រើសពណ៌ Reef Black, Mermaid និង Calla Lily Purple។ សម្រាប់កាមេរ៉ាខាងមុខ និងខាងក្រោយរបស់ស្មាតហ្វូននេះ មានទំហំ 50MP ទាំងអស់តែម្តង។ ស្មាតហ្វូនថ្មីនេះ ដំណើរការនូវ ColorOS 15 និងមានការទ្រទ្រង់នូវកម្លាំងសាក 80W wired ហើយនិង 50W wireless charging រួមជាមួយនឹងថាមពលថ្មទំហំ 6200mAh៕
