ស្វែងរកពួកយើង:

Reno 15 series អាចនឹងមានកាមេរ៉ាគោលទំហំ 200MP គ្រោងបង្ហាញខ្លួននៅខែវិច្ឆិកាខាងមុខ

ដោយ

Koun Jab Luffy

11 កក្កដា 2025 10:01 ព្រឹក

អាន 2 នាទី

Article image
កាលពីខែឧសភាកន្លងទៅនេះ ក្រុមហ៊ុន OPPO បានបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Reno 14 Series នៅក្នុងប្រទេសចិន។ ថ្មីៗនេះ ក្រុមហ៊ុននេះ ក៏បន្តក្នុងការពង្រីកវត្តមានស្មាតហ្វូន Reno 14 និង 14 Pro នៅក្នុងទីផ្សារជាច្រើនទៀត ដែលរួមមានទាំងទីផ្សារប្រទេសកម្ពុជាយើងផងដែរ។
នៅក្នុងពេលនេះ មានពាក្យចចាមអារ៉ាមថ្មីៗជាច្រើនទៀតហើយ បានចាប់ផ្តើមទម្លាយអំពីព័ត៌មានលម្អិតរបស់ស្មាតហ្វូនជំនាន់ថ្មី Reno 15 series។ យោងតាមការបែកធ្លាយថ្មីមួយចេញពី Smart Pikachu បានបញ្ជាក់អំពីពេលវេលានៃការប្រកាសបង្ហាញស្មាតហ្វូននេះ និងទំហំអេក្រង់របស់ស្មាតហ្វូននេះហើយ។
Article image
បើតាមការបញ្ជាក់នៅក្នុងការបែកធ្លាយខាងលើនេះ បានបង្ហាញថា ស្មាតហ្វូន OPPO Reno 15 series នេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាខែវិច្ឆិកាឆ្នាំនេះ។ ស្មាតហ្វូនថ្មីនេះ នឹងមាន 2 ទំហំ គឺ 6.3-អ៊ីង និង 6.78-អ៊ីង។ សម្រាប់ទំហំនៃការឌីស្សាញរបស់ស្មាតហ្វូននេះ មិនទាន់បានទម្លាយនៅឡើយទេ ប៉ុន្តែស្មាតហ្វូននេះនឹងមានរូបរាងស្តើង និងស្រាលក្នុងការប្រើប្រាស់។  បន្ថែមពីនេះ ស្មាតហ្វូន Reno 15 នឹងមានការ upgrade ទៅលើកាមេរ៉ាផងដែរ។
Article image
ស្មាតហ្វូន Reno 15 series អាចនឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 200-Megapixel នេះបើតាមការបញ្ជាក់ចេញពី DCS ។ ក្រុមហ៊ុន OPPO អាចនឹងនាំយកនូវបច្ចេកវិទ្យារូបភាពកម្រិតខ្ពស់ពីស្មាតហ្វូន Find X8 series ទៅកាន់ស្មាតហ្វូន Reno 15 នេះដែលរួមមាន  advanced image sensors និង  color correction ផងដែរ។ ខុសប្លែកពីស្មាតហ្វូន Reno 14 series នេះ ស្មាតហ្វូន Reno 15 នឹងមានកាមេរ៉ា Periscope telephoto lens រួមជាមួយនឹងគែមធ្វើពីលោហធាតុ និងថាមពលថ្មធំដែលទ្រទ្រង់នូវបច្ចេកវិទ្យា Wireless Charging ផងដែរ។ ស្មាតហ្វូន Reno 15 series នេះ អាចនឹងប្រើប្រាស់នូវ ColorOS 16 ជាមួយនឹង Android 16 ។ សម្រាប់ស្មាតហ្វូន Find X9 ក៏អាចនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញា ឬខែតុលានេះ នៅក្នុងប្រទេសចិនផងដែរ៕