ស្វែងរកពួកយើង:

Reno 15 Series នឹងមានតែ 2 ម៉ូដែល និងក៏គ្មាន Reno 15 Pro Max ផងដែរ!

ដោយ

Koun Jab Luffy

25 តុលា 2025 10:14 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបែកធ្លាកថ្មីៗនេះបានបង្ហើបថាបច្ចុប្បន្ននេះក្រុមហ៊ុន OPPO បានកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៃត្រកូលស្មាតហ្វូន Reno 15 Series នេះហើយស្របពេលជាមួយគ្នានេះក៏មានព័ត៌មានថាស្មាតហ្វូនជំនាន់ថ្មីនេះនឹងមាន 3 ម៉ូដែលរូមមានដូចជា Reno 15, Reno 15 Pro និង Reno 15 Pro Max។ផ្អែកតាមការបែកធ្លាយថ្មីមួយនៅពេលនេះបានបញ្ជាក់ថាគម្រោងផែនការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះអាចនឹងមានការផ្លាស់ប្តូរហើយ។
បើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថាស្មាតហ្វូនដែលមានទំហំ 6.59-inch អាចនឹងមានឈ្មោះហៅថា Reno 15 Pro។ក្រុមហ៊ុន OPPO នឹងបញ្ចេញនូវស្មាតហ្វូននេះតែចំនួន 2 ប៉ុណ្ណោះនៅក្នុងនោះមានដូចជា Reno 15 និង Reno 15 Pro។ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះគឺនឹងមានគែមធ្វើពីលោហធាតុហើយនិងមានការបំពាក់នូវបច្ចេកវិទ្យាកម្រិត IP68 / IP69 សម្រាប់ការពារទឹកនិងធូលីផងដែរ។
Article image
សម្រាប់ស្មាតហ្វូន Reno 15 នឹងមានអេក្រង់ទំហំ 6.32 អ៊ីងគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 120Hz refresh rate។ស្មាតហ្វូនថ្មីនេះនឹងមានកាមេរ៉ាគោលទំហំ 200MP HP5 main ជាមួយនឹងកាមេរ៉ាទំហំ 50MP ultra-wide ហើយនិង 50MP periscope telephoto lenses។សម្រាប់ផ្នែកខាងមុខក្រុមហ៊ុន OPPO អាចនឹងប្រើប្រាស់នូវកាមេរ៉ាទំហំ 50MP selfie។
Article image
ក្រឡេកមកស្មាតហ្វូនជំនាន់ថ្មី Reno 15 Pro នេះនឹងមានអេក្រង់ទំហំ 6.78 អ៊ីងទ្រទ្រង់ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 120Hz refresh rate។ស្មាតហ្វូនថ្មីនេះនឹងទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មឥតខ្សែរកម្លាំង 50W wireless charging។ស្មាតហ្វូនថ្មីនេះនឹងដំណើរការនូវបន្ទះឈីប MediaTek Dimensity 8450។ស្មាតហ្វូនថ្មីនេះនឹងមានថាមពលថ្មទំហំ 6,500mAh និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតផង៕