ស្វែងរកពួកយើង:

Loading Ad...

Reno 16 Pro ដែលនឹងលក់នៅលើទីផ្សារសកល នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 8-Series

ដោយ

ជុំ ប៉េងលីន

15 មិថុនា 2026 08:17 ព្រឹក

អាន 2 នាទី

Article image
Reno 16 Pro ដែលនឹងលក់នៅលើទីផ្សារសកល នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 8-Series
កាលពីខែមុននេះ ក្រុមហ៊ុន OPPO បានបង្ហាញចេញនូវស្មាតហ្វូន Reno 16 និង Reno 16 Pro នៅក្នុងប្រទេសចិន ដែលម៉ូដែលទាំងពីរនេះ មានការបំពាក់នូវបន្ទះឈីប Dimensity 8550 Super និង Dimensity 9500s។ ស្របពេលជាមួយនិងព័ត៌មានស្មាតហ្វូននេះ នៅពេលថ្មីៗនេះដែរ នៅលើបញ្ជី Geekbench គឺបានបន្តទម្លាយអំពីស្មាតហ្វូន Reno 16 Series ដែលនឹងលក់នៅលើទីផ្សារសកលថែមទៀតហើយ ដែលម៉ូដែលថ្មីៗនេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 7 Gen 4។

យោងតាមព័ត៌មាននៅថ្ងៃនេះ បានបញ្ជាក់ជាថ្មីថា Reno 16 Series ដែលនឹងលក់នៅលើទីផ្សារសកលរបស់ស្មាតហ្វូន Reno 16 Pro មានការបង្ហាញនៅលើ Benchmarking Platform ហើយ។ ដោយនៅលើបញ្ជីនេះ បង្ហាញថា ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Dimensity ប៉ុន្តែមិនដូចម៉ូឌែលសម្រាប់ទីផ្សារនៅចិននោះទេ។ នៅក្នុងបញ្ជីនេះ បានបង្ហាញថា ស្មាតហ្វូន OPPO ថ្មីនេះ មានឈ្មោះហៅថា CPH2863 ដែលធ្លាប់បង្ហាញខ្លួននៅលើ Geekbench រួចហើយ។ នៅក្នុងបញ្ជីនៃវិញ្ញាបនបត្រនេះ បញ្ជាក់ថា ស្មាតហ្វូននេះ គឺជាម៉ូដែល ដែលនឹងលក់នៅលើទីផ្សារសកលរបស់ស្មាតហ្វូន Reno 16 Pro ។

Article image
ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប MediaTek MT6899 ដែលអាចជាបន្ទះឈីប Dimensity 8500 ខណៈពេលដែលម៉ូឌែលនៅចិន គឺប្រើប្រាស់នូវបន្ទះឈីប Dimensity 8550 Super។ បន្ទះឈីប Dimensity 8550 Super និង Dimensity 8550 គឺមាន CPU និង GPU ដូចគ្នា ប៉ុន្តែសម្រាប់ 8550 Super គឺមានមុខងារ AI ច្រើនជាង។ បន្ទះឈីបរបស់ស្មាតហ្វូន Reno 16 Pro នេះអាចជា Dimensity 8550។

Article image
សូមជំរាបថា នៅលើបញ្ជី Geekbench នេះ បានបន្ថែមថា ស្មាតហ្វូន Reno 16 Pro នេះ មានរ៉េមទំហំ 12GB និង Android 16 ។ នៅក្នុងការតេស្ត single-core និងmulti-core របស់ Geekbench បញ្ជាក់ថា ស្មាតហ្វូននេះមានពិន្ទុ 1,575 និង 5,889។ ស្មាតហ្វូន Reno 16 series នេះនឹងបង្ហាញខ្លួននៅទីផ្សារសកលនៅដើមខែកក្កដាខាងមុខនេះហើយ ដូច្នេះ ក្រុមហ៊ុន OPPO អាចនឹងទម្លាយព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ៕