Reno 16 Pro និង Reno 16F សម្រាប់ទីផ្សារសកល មានការបញ្ជាក់ទទួលស្គាល់ពីវិញ្ញាបនប័ត្រហើយ

ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Reno 16 series នៅក្នុងប្រទេសចិន នៅក្នុងខែនេះហើយ ស្របពេលដែលទីផ្សារសកលប្រហែលជាអាចនឹងបង្ហាញខ្លួននៅខែកក្កដាខាងមុខ។ សម្រាប់ម៉ូដែលថ្មីដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ នឹងបញ្ចេញនៅលើទីផ្សារនោះ អាចនឹងដូចជាស្មាតហ្វូន Reno 16, Reno 16 Proនិង Reno 16c។ ប៉ុន្តែសម្រាប់ទីផ្សារសកលអាច នឹងទទួលបាននូវស្មាតហ្វូនមួយទៀតដែលមានឈ្មោះហៅថា Reno 16F ។
ទាក់ទងនឹងព័ត៌មាននេះដែរ ស្មាតហ្វូន Reno 16 Pro និង Reno 16F សម្រាប់ទីផ្សារសកល មានការបញ្ជាក់ទទួលស្គាល់ពីវិញ្ញាបនប័ត្រជាច្រើនហើយ ក្នុងនោះមានដូចជាវិញ្ញាបនប័ត្រហើយ TDRA របស់ UAE ដែលទើបតែអនុម័តទៅលើស្មាតហ្វូន Reno 16 Pro ដែលមានលេខម៉ូដែល CPH2863 ហើយស្មាតហ្វូននេះ ក៏បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ EEC របស់អ៊ឺរ៉ុបផងដែរ។
នៅក្នុងពេលដូចគ្នានេះ ដែរ ស្មាតហ្វូន Reno 16F ដែលមានលេខម៉ូឌែល CPH2859 បង្ហាញខ្លួននៅលើ Database នៃ TDRA ផងដែរ។ ស្មាតហ្វូននេះទទួលបាននូវវិញ្ញាបនបត្រ TÜV certification ហើយវាទ្រទ្រង់នូវបច្ចេកវិទ្យា 80W fast charging ។ ស្មាតហ្វូន Reno 16 Pro និង Reno 16F បង្ហាញខ្លួននៅលើNBD database ដែលមានការទម្លាយថា ស្មាតហ្វូននេះអាចនឹងមានទំហំ 12GB+512GB ផងដែរ។
នៅលើបញ្ជីថ្មីនេះ ក៏មានទម្លាយនូវព័ត៌មានលម្អិតអំពីស្មាតហ្វូន Oppo មួយទៀតដែលមានលេខម៉ូឌែល CPH2865 ដែលជាផ្នែកមួយនៃស្មាតហ្វូន Reno 16 series។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.587 អ៊ីង, រ៉េម 12GB និង 256GB។ របាយការណ៍ជាច្រើនទម្លាយថា សម្រាប់ Chinese version របស់ស្មាតហ្វូន Reno 16 និង Reno 16 Pro នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 8500 និង Dimensity 9500។ យើងនៅមិនទាន់ច្បាស់នោះទេថា Chinese version និង global versions នឹងមានលក្ខណៈដូចគ្នាទាំងអស់ ឬមានផ្នែកណាខុសគ្នាខ្លះ៕

