ស្វែងរកពួកយើង:

Reno12 Pro បង្ហាញខ្លួននៅលើទីផ្សារអឺរ៉ុប ជាមួយនិងកាមេរ៉ា 50MP Portrait ចំនួន 2 គ្រាប់ និងមានតម្លៃ €600 យូរ៉ូ

ដោយ

Koun Jab Luffy

19 មិថុនា 2024 08:12 ព្រឹក

អាន 4 នាទី

Article image
នៅទីបំផុតក្រុមហ៊ុន OPPO បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Reno12 Series នៅលើទីផ្សារអឺរ៉ុបបហើយ ដោយម៉ូដែលថ្មីនេះ គឺមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី ហើយថែមទាំងមានការតម្លើងនូវមុខងារ AI ក៏ដូចជាប្រព័ន្ធទំនាក់ទំនងសម្រាប់ជួយក្នុងគ្រាមានអាសន្នថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មីដែលមានវត្តមាននៅថ្ងៃនេះ គឺមានការប្រើប្រាស់នូវលក្ខណៈសម្បត្តិទូទៅខុសគ្នាពីស្មាតហ្វូន Reno12 និង 12 Pro ដែលលក់នៅលើទីផ្សារប្រទេសចិន។
ស្មាតហ្វូនជំនាន់ថ្មី Reno12 Pro ថ្មីនេះ គឺមានការបំពាក់នូវបន្ទះឈីប Dimensity 7300-Energy ដែលមានការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន MediaTek និង OPPO ផ្ទាល់តែម្តង។ បន្ទះឈីបថ្មីនេះ មានកម្លាំង អនុភាពខ្ពស់ និងមានការសន្សំសំចៃថាមពលបានល្អជាងមុន។ នៅលើស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវរ៉េម 12GB (LPDDR4X) និងមានអង្គចងចាំ 256GB (ម៉ូដែលស្តង់ដារ) ឬ 512GB (ម៉ូដែលPro) UFS 3.1។ ជាមួយគ្នានេះនៅលើស្មាតហ្វូននេះក៏មានការការបំពាក់នូវមុខងារបន្ថែមរ៉េមបាន 12GB virtual RAM ហើយនិងអាចបន្ថែមនូវអង្គចងចាំដល់ទៅ 1TB ថែមទៀតផង។
Article image
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno12 Series គឺមានការបំពាក់នូវអេក្រង់ទំហំ 6.7 អ៊ីង OLED display ល្បឿន 120Hz refresh rate បង្ហាញចេញបានកម្រិត FHD+ resolution លើខ្នាត (20:9)។ បន្ទះអេក្រង់នៅលើស្មាតហ្វូននេះ ក៏មានការគាំទ្រនូវមុខងារ HDR10/HDR10+ និងមានកម្រិតពន្លឺ peak brightness 1,200 nits។ ជាមួយគ្នានេះ អេក្រង់របស់ស្មាតហ្វូនម៉ូដែល Pro មានការការពារដោយអេក្រង់រឹងមាំ Gorilla Glass Victus 2 ខណៈដែលម៉ូដែលស្តង់ដារ គឺមានការការពារដោយបន្ទះកញ្ចក់ Gorilla Glass 7i ដំបូងគេបំផុត។
Article image
Reno12 Pro មានការតម្លើងនូវកាមេរ៉ាគោលទំហំ 50MP គាំទ្រនូវសិនស័រ 1/1.95 អ៊ីង និងប្រើប្រាស់នូវសិនស័រ Sony LYT600 ដែលទ្រទ្រង់ជាមួយនូវឡែន 26mm កម្រិត f/1.8 lens ហើយនិងមានមុខងារ OIS ថែមទៀតផង។ សម្រាប់គ្រាប់ទីពីរមានទំហំ 8MP ultra-wide ប្រើប្រាស់នូវសិនស័រ IMX355 គាំាទ្រដោយឡែន 16mm ហើយនិងមានកម្រិត f/2.2។
Article image
ជាមួយគ្នានេះនៅលើស្មាតហ្វូនម៉ូដែល Pro ក៏មានការតម្លើងនូវមុខងារ “Portrait Expert” នៅលើកាមេរ៉ាទាំងពីរគ្រាប់ផងដែរ។ ចំពោះគ្រាប់ទីបីនេះ គឺមានទំហំ 50MP សិនស័រ Samsung JN5 ហ៊្សូមបាន 2x ប្រប្រាស់នូវឡែន 47mm កម្រិត f/2.0 sensor)។ និយាយពីកាមេរ៉ាមុខវិញ គឺមានទំហំ 50MP ប្រើប្រាស់នូវឡែន wide 21mm និងមានមុខងារ Autofocus ថែមទៀតផង។ កាមេរ៉ាទាំងពីរនេះ គឺមានសមត្ថភាពអាចថតជាមួយមុខងារ soft bokeh និង AI portrait Retouching ហើយនិងអាចថតវីដេអូបានកម្រិត 4K ល្បឿន 30fps។
Article image
ក្រឡេកមកម៉ូដែលស្តង់ដារ Oppo Reno12 វិញ គឺមានការប្រើប្រាស់នូវកាមេរ៉ាគោលទំហំដូចគ្នា ទាំងទៅលើកាមេរ៉ាគោល និងកាមេរ៉ា ultra wide ប៉ុន្តែសម្រាប់ឡែន telephoto វិញ គឺមានទំហំ 2MP macro។ ចំពោះកាមេរ៉ាមុខវិញ គឺមានទំហំ 32MP សិនស័រទំហំ  1/1.31 អ៊ីង និងប្រើប្រាស់នូវឡែន 21mm ដែលមានការទ្រទ្រង់នូវមុខងារ phase detection autofocus ដូចម៉ូដែលប្រណិតអញ្ចឹង។
Article image
ជាមួយនិងវត្តមានស្មាតហ្វូននេះ គឺមានការបំពាក់់នូវមុខងារ AI ជាច្រើន ដែលមានដូចជា AI Clear Face សម្រាប់ជួយអោយមុខ រូមជាមួយនិងសក់ ហើយរោមភ្នែករបស់យើងកាន់តែស្អាត។ AI Best Face វិញ គឺអាចធ្វើការផលតិករូបភាពនៅពេលដែលភ្នែករបស់អ្នកប្រើប្រាស់បើក។ បន្ថែមពីនេះ OPPO ក៏បានធ្វើការអាប់ដែតទៅលើមុខងារ AI Eraser ផងដែរ។
Article image
ចំពោះ text និង speech នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងនូវមុខងារ AI Toolbox consisting សម្រាប់ AI Write, AI Speak និង AI Summary ដែលមានការទ្រទ្រង់ដោយមុខងារ Gemini របស់ Google ទៀតផង។ មួយវិញទៀត នៅលើស្មាតហ្វូននេះ ក៏មានមុខងារ Recording app ដែលមានការទ្រទ្រង់ដោយមុខងារ AI Recording Summary ដែលអាចបង្កើតនូវការសសេរបានល្អ ហើយនិងអាចរៀបចំអក្សរតាមលំដាប់លំដោយ។
Article image
ស្មាតហ្វូនទាំងពីរនេះ មានថ្មទំហំ 5,000mAh និងមានការគាំទ្រដោយបច្ចេកវិទ្យាសាកល្បឿនលឿន 80W SuperVOOC charging សាកថ្មចាប់ពី 1% ទៅ 49% ប្រើប្រាស់ពេល 18 នាទី និងសាកពេញ  100% ប្រើប្រាស់ពេលត្រឹមតែ 46 នាទីប៉ុណ្ណោះ។ ស្មាតហ្វូនម៉ូដែល Reno12 Pro គឺមានកម្រ៉ាស់ស្តើង ត្រឹមតែ 7.40/7.45mm (Nebula Black/Nebula Silver) និងមានទម្ងន់ 180/181g។ សម្រាប់ម៉ូដែលស្តង់ដារគឺមានកម្រ៉ាស់ 7.6mm និងមានទម្ងន់ 177g។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានបច្ចេកវិទ្យាការពារទឹក និងធូលី IP65។
Article image
ក្រុមហ៊ុន OPPO ក៏បានដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យា BeaconLink នៅលើស្មាតហ្វូនថ្មីៗទាំងនេះសម្រាប់ធ្វើការទំនាក់ទំនងគ្នាបាន ដោយមិនចាំបាច់មានសេវាទូរស័ព្ទនោះទេ។ មុខងារនេះអាចហៅរកគ្នាបានចម្ងាយ 200m ដោយប្រើប្រាស់នូវមុខងារ Bluetooth។ Reno12 មានតម្លៃ €500 យូរ៉ូ ទៅលើទំហំ 12GB/256GB និងមានលក់នៅលើថ្ងៃទី 25 ខែមិថុណា ខណៈដែល Reno12 Pro មានតម្លៃ €600 យូរ៉ូ ទៅលើទំហំ 12GB-512GB។