ស្វែងរកពួកយើង:

Rivian R1T Pickup-EV និង R1S SUV-EV បំពាក់ម៉ូទ័រអគ្គិសនី 4 មានកំលាំងសរុប 1,025 សេះ និងសាកភ្លើងពេញម្តងបើកបានចម្ងាយ 676 គីឡូម៉ែត្រ

ដោយ

Koun Jab Luffy

19 មិថុនា 2024 01:09 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តសហរដ្ឋអាមេរិក Rivian ទើបតែបានធ្វើការប្រកាសចេញរថយន្តអគ្គិសនីភីកអាប់ម៉ូដែល Rivian R1T EV ជំនាន់ទី 2 និងរថយន្ត SUV ម៉ូដែល Rivian R1S EV។ រថយន្តជំនាន់ថ្មីទាំងពីរម៉ូដែលនេះ បង្ហាញវត្តមានមកជាមួយនឹងការកែលម្អផ្នែកសំខាន់ៗជាច្រើនបន្ថែមពីលើជំនាន់មុនរបស់ពួកវា ហើយក៏មានបំពាក់នូវប្រព័ន្ធ Drive-System ថ្មីផងដែរ។ Rivian បានធ្វើការពិពណ៌នាអំពីរថយន្តអគ្គិសនីជំនាន់ទី 2 របស់ខ្លួនថាបានធ្វើបដិវត្តន៍វិស្វកម្មឡើងវិញទាំងស្រុង។ ដោយម៉ូដែលថ្មីទាំងពីរនេះបានបំពាក់នូវប្រព័ន្ធដំណើរការដោយមានជម្រើសប្រើ Dual-Motor, Tri-Motor ឬ Quad-Motor ដែលផលិតដោយ Rivian ផ្ទាល់តែម្តង។
សម្រាប់ម៉ូដែល R1T ជំនាន់ថ្មីទីពីរនេះ បានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនី 4  (Quad-Motor) ដែលអាចផលិតកម្លាំងបាន 1,025 សេះ និងកម្លាំងបង្វិល 1,198 lb-ft ដែលអាចជាន់បង្កើនល្បឿនពី 0-60mph ប្រើពេលតិចជាង 2.5 វិនាទី។ រថយន្តអគ្គិសនីម៉ូដែលថ្មីទាំងនេះមានភ្ជាប់មកជាមួយកញ្ចប់ថ្មប្រភេទថ្មីដែលមានសមត្ថភាពបើកបរបាននចម្ងាយដល់ 676 គីឡូម៉ែត្រ នៅពេលសាកមួយពេញម្តង។ ការបង្ហាញវត្តមានរបស់ Rivian R1T EV ដែលជា Pickup និង R1S EV SUV ជំនាន់ថ្មីត្រូវបានកំណត់គោលដៅនៅទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារដទៃទៀតឲ្យកាន់តែមានភាពរស់រវ៉ើក។
Article image
នៅសហរដ្ឋអាមេរិក ការលក់រថយន្តប្រភេទ Pickup truck និងរថយន្ត SUV បច្ចុប្បន្នមានចំនួនសមាមាត្រយ៉ាងច្រើននៃការលក់រថយន្ត EV ថ្មី។ វាត្រូវបានកត់សម្គាល់ថា ការលក់ឡានដឹកទំនិញបានលក់ដាច់បំផុតសម្រាប់ពេលមួយរយៈចុងក្រោយនេះនៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ Rivian R1T ជំនាន់ទី 2 នឹងត្រូវប្រកួតប្រជែងជាមួយនឹងម៉ូដែលរថយន្តអគ្គិសនីក្រុមហ៊ុនធំៗមួយចំនួនទៀតនៅក្នុងទីផ្សារដូចជាស៊េរី Ford F-150 និង RAM 1500 ជាដើម។
Article image
Rivian R1T Pickup truck EV ជំនាន់ថ្មីនេះ មានភ្ជាប់មកជាមួយស្ថាបត្យកម្មគ្រប់គ្រងកម្ដៅថ្មី ដែលជួយបង្កើនប្រសិទ្ធភាព និងផាសុកភាពក្នុងការបើកបរ។ រថយន្ត Pickup truck របស់អាមេរិកមួយនេះប្រើប្រាស់យ៉ាន់កង់ទំហំ 22 អ៊ីង រួមផ្សំជាមួយនឹងបង្កើនផលិតភាពលើប្រព័ន្ធឌីណាមិកកាន់ប្រសើរឡើង។ ចំពោះការផ្តល់ជូនថ្មីពី Rivian សម្រាប់រថយន្តម៉ូដែលថ្មីទាំងពីរស៊េរីនេះ គឺមាននូវប្រព័ន្ធថ្មីសម្រាប់កម្មវិធីជំនួយការអ្នកបើកបរ។ ដោយនៅលើរថយន្ត មានបំពាក់នូវប្រព័ន្ធកាមេរ៉ាចំនួន 11 គ្រាប់, ឧបករណ៍រ៉ាដាចំនួន 5 និងមុខងារព្យាករណ៍ឆ្លាតវៃហៅថា AI សម្រាប់ជំនួយអ្នកបើកបរដ៏ល្អប្រសើរបំផុត។ Rivian R1T មានលក់នៅសហរដ្ឋអាមេរិកជាមួយតម្លៃចាប់ពីខ្ទង់ $69,900 ចំនែកម៉ូដែល Rivian R1S EV-SUV មានតម្លៃចាបពីខ្ទង់ $75,900៕
Rivian R1T Pickup-EV និង R1S SUV-EV បំពាក់ម៉ូទ័រអគ្គិសនី 4 មានកំលាំងសរុប 1,025 សេះ និងសាកភ្លើងពេញម្តងបើកបានចម្ងាយ 676 គីឡូម៉ែត្រ