ស្វែងរកពួកយើង:

ROG Phone 9 Pro បំពាក់អេក្រង់ល្បឿន 185Hz និងប្រព័ន្ធគ្រប់គ្រងការលេងហ្គេម AirTrigger 5

ដោយ

Koun Jab Luffy

29 វិច្ឆិកា 2024 09:23 ព្រឹក

អាន 3 នាទី

Article image
ROG Phone 9 Pro គឺជាស្មាតហ្វូនប្រភេទ Gaming Phone ជំនាន់ថ្មីដែលផ្តល់នូវសមត្ថភាពប្រើការខ្លាំងឥតដែនកំនត់ រួមជាមួយការធ្វើបដិវត្តន៍មុខងារប្រើប្រាស់កាន់តែទំនើប ហើយបច្ចុប្បន្ននេះស្មាតហ្វូន Gaming ជំនាន់ថ្មីនេះបាននឹងកំពុងដាក់លក់នៅលើបណ្តាញ Giztop ក្នុងតម្លៃប្រមាណ $999 ប៉ុណ្ណោះ។
Asus ROG Phone 9 Pro ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយបច្ចេកវិទ្យាអេក្រង់ LTPO-AMOLED Display ទំហំ 6.78-inch គាំទ្រកម្រិតបង្ហាញចេញ Full-HD+ ជាមួយល្បឿន Super-Smooth Refresh rate 185Hz និងសំពាធសំគាល់ក្នុងការប៉ះបញ្ជា 720Hz touch sampling rate ដែលល្អបំផុតដល់ការប៉ះចុចបញ្ជាការលេងហ្គេម។
ជាមួយគ្នានេះអេក្រង់របស់ ROG Phone 9 Pro ក៏គាំទ្រនូវមុខងារ HDR1 ដែលផ្តល់ឲ្យការប្រើប្រាស់ជាមួយកម្មវិធីប្រើប្រាស់ទូទៅ និងការលេងហ្គេមប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាមួយដំណើរដ៏រលូន។ សម្រាប់អង្គក្រាហ្វិចបំពាក់នៅលើ ROG Phone 9 Pro ត្រូវបានធ្វើ Optimized ល្បឿនដំណើរការកាន់តែប្រសើរបន្ថែមទៀតដល់ទៅ 25% ដែលផ្តល់អនុភាពដល់ប្រព័ន្ធដំណើរការលឿនរហ័សបំផុតនៅលើទីផ្សារស្មាតហ្វូនបច្ចុប្បន្ន។
ស្មាតហ្វូនហ្គេមជំនាន់ថ្មីនេះដំណើរការដោយប្រតិបត្តិការ Android 15 ស្រោបផ្ទៃកម្មវិធីប្រើប្រាស់ដោយ ROG Gaming X Mode UI5.0 ដែលរចនាឡើងដោយផ្តោតសំខាន់ទៅលើមុខងារហ្គេមតែម្តង។ ជាមួយគ្នានេះ មុខងារ AirTrigger 5 ថ្មី ក៏ត្រូវបានធ្វើការកែប្រែបន្ថែមដើម្បីផ្តល់នូវប្រសិទ្ធិភាពខ្ពស់ក្នុងការគ្រប់គ្រងការលេងហ្គេមផងដែរ។ ចំពោះប្រព័ន្ធកាមេរ៉ាវិញ ROG Phone 9 Pro បានដំឡើងមកជាមួយកាមេរ៉ាក្រោយ 3 គ្រាប់ដោយភ្ជាប់មកជាមួយសែនស័រ Sony Lytia 700 ទំហំ 50MP ធ្វើជាសែនស័រគោល រួមជាមួយសែនស័រ Ultra-wide ទំហំ 13MP និង Telephoto ទំហំ 32MP ដែលមានសមត្ថភាពអាច Optical-zoom បាន 3x ជាមួយប្រព័ន្ធទប់លំនឹង OIS ផងដែរ។
ជាមួយថាមពលថ្មទំហំធំដល់ 5,800mAh នៅលើ ROG Phone 9 Pro អាចកំដរលោកអ្នកក្នុងការកម្សាន្ត និងការលេងហ្គេមបានយូរម៉ោង ព្រមជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន Quick Charge 5.0 កំលាំង 65W សាកភ្លើងឆាប់ពេញ មិនឲ្យយើងរងចាំយូរ។ ROG Phone 9 Pro មានភ្ជាប់មកជាមួយប្រព័ន្ធបំពងសំឡេងគុណភាពខ្ពស់ ផ្តល់នូវសំឡេងលឺខ្លាំង GameFX audio system features 7-magnet symmetrical dual speakers និងមានរន្ធដោតកាសខ្នាត 3.5mm គាំទ្រជាមួយមុខងារ high-quality ESS DAC enhances ដែលផ្តល់នូវគុណភាពសំឡេងល្អបំផុតសម្រាប់ការស្តាប់តន្រ្តី ភាពយន្ត ជាពិសេសការលេងហ្គេមតែម្តង។
Article image
Asus ROG Phone 9 Pro គឺជាស្មាតហ្វូនលេងហ្គេមចុងក្រោយបង្អស់ដែលមានសមត្ថភាព និងបង្កើនផលិតភាពទ្វេដង ដែលសម្រាប់អ្នកចូលចិត្តលេងហ្គេម និងអ្នកប្រើប្រាស់ដែលមានតម្រូវការស្មាតហ្វូនកម្រិតខ្ពស់សមត្ថភាពខ្លាំង៕
ROG Phone 9 Pro បំពាក់អេក្រង់ល្បឿន 185Hz និងប្រព័ន្ធគ្រប់គ្រងការលេងហ្គេម AirTrigger 5