
ក្រុមហ៊ុន ASUS ទើបតែប្រកាសចេញនូវកុំព្យូទ័រលេងហ្គេម High-End របស់ខ្លួនជាច្រើនស៊េរីនៅក្នុងទីផ្សារប្រទេសឥណ្ឌា។ កុំព្យូទ័រលេងហ្គេមជំនាន់ថ្មី ដែលគេមើលឃើញថា មានការចាប់អារម្មណ៍នោះ គឺជាម៉ូដែល ROG Zephyrus G16។ ម៉ូដែល ថ្មីនេះ មានការតម្លើងមកនូវលក្ខណៈសម្បត្តិនៃ hardware ខ្លាំងក្លាបំផុត។ ហ្គេមមីងជំនាន់ថ្មីម៉ូដែល ROG Zephyrus G16 របស់ក្រុមហ៊ុន ASUS មួយនេះ ក៏ទើបតែបង្ហាញខ្លួននៅក្នុងអ៊ឺរ៉ុបដែលកាលពីដើមខែនេះដូចគ្នា។ ពេលនេះ ម៉ូដែលថ្មីនេះ បានធ្វើដំនើរមកកាន់ប្រទេសឥណ្ឌាថែមទៀតហើយ។
ជាមួយនិងការប្រកាសចេញនូវព័ត៌មានរបស់ម៉ូដែលថ្មីនេះ អតិថិជនអាចទិញកុំព្យូទ័រ ROG Zephyrus G16 ថ្មីនេះ ជាមួយនឹង បន្ទះឈីប Intel Core Ultra 9 គាំទ្រជាមួយនឹងមុខងារ AI ហើយនិងមុខងារថ្មីជាច្រើនថែមទៀតផង។ សម្រាប់ CPU នេះគឺ សក្តិសមជាមួយនឹងក្រាហ្វិកកាត Nvidia GeForce RTX 4090។ ជាមួយគ្នានេះ កុំព្យូទ័រ ROG Zephyrus G16 ថ្មីនេះ នៅលើ នឹងការទ្រទ្រង់នូវ MUX Switch និង Advanced Optimus នេះ អ្នកលេងហ្គេមជាច្រើនអាចនឹងទទួលបាននូវសមត្ថភាពដ៏ ខ្លាំងក្លាបំផុតចេញពី hardware នេះ។

កុំព្យូទ័រលេងហ្គេមថ្មីនេះមានអេក្រង់ទំហំ 16-អ៊ីង OLED display គាំទ្រជាមួយនឹងល្បឿនអេក្រង់ 240Hz refresh rate, ultra low latency0.2ms ហើយនិងអាចបង្ហាញចេញបានជាមួយនិងកម្រិត 2.5K resolution ថែមទៀតផង។ កុំព្យូទ័រ ROG Zephyrus G16 នេះ ប្រើប្រាស់នូវ 2nd Gen Arc Flow Fans នៅក្នុងការពង្រឹងទៅលើប្រព័ន្ធត្រជាក់ផងដែរ។ កុំព្យូទ័រថ្មីនេះ មានទម្ងន់ 1.85kg ហើយនិងមានថាមពលថ្មទំហំ 90Wh ដែលទ្រទ្រង់នូវ fast charging ថែមទៀតផង។ សម្រាប់ការសាក គឺអាចសាកថ្មពី 0%-50% នៅក្នុងពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។ បន្ថែមពីនេះសម្រាប់ lid នៅផ្នែកខាងលើរបស់ផលិត ផលថ្មីនេះ ក៏មានប្រើប្រាស់នូវ Slash Lighting array ផងដែរ។

កុំព្យូទ័រ ASUS ROG Zephyrus G16 នេះ បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាសម្រាប់តម្លៃ 189,990 INR (2,287 US Dollars)។ កុំព្យូទ័រនេះ អាចរកទិញបាននៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុននេះ វេបសាយ Flipkart និង Amazon រួមជាមួយនឹងហាងចែកចាយជាច្រើនទៀតដូចជា Reliance Digital, ROG Stores, Croma, Vijay Sales និងគ្រប់ ហាងចែកចាយផ្លូវការ ASUS authorized dealers ថែមទៀត៕
