
ក្រុមហ៊ុនផលិតរថយន្តម៉ាក Polestones Adamas របស់ Rox Motor ត្រៀមបញ្ចេញរថយន្ត SUV ស៊េរីថ្មីជាប្រភេទ EREV ដែលជាកំនែប្រែថ្មីពីម៉ូដែល Polestones 01 ដែលបានបង្ហាញវត្តមានផ្លូវការរួចហើយនៅក្នុងប្រទេសចិន បន្ទាប់ពីការបង្ហាញខ្លូននៅទីផ្សារមជ្ឈិមបូព៌ា ហើយសម្រាប់ម៉ូដែលថ្មីដែលជាប្រភេទ EREV គ្រោងនឹងចេញលក់ផ្លូវការណ៍នៅក្នុងខែធ្នូ ឆ្នាំ2025 ខាងមុខនេះ។ ចំពោះការឌីស្សាញរបស់ Polestones Adamas EREV ថ្មី គឺនៅរក្សាឌីស្សាញបែប Square box ដូចម៉ូដែល Polestones 01។
ផ្នែកខាងមុខរបស់ឡាន SUV ប្រណិតមួយនេះត្រូវបានឌីស្សាញគ្រោងប៉ាណាផ្សាភ្ជាប់គ្នាជាមួយតួរទាំងមូលរបស់រថយន្ត រួមទាំងមានពណ៌ដូចគ្នាផងដែរ ហើយនៅកណ្តាលមានការឌីស្សាញសំណាញ់បែបត្បួងពេជ្រដែលខ័ណ្ឌចែកលើក្រោមដោយកន្លែងចាប់ស្លាកលេខ ចំនែកចង្កៀងបំភ្លឺវិញត្រូវបានរចនាជារាងអក្សរ V កាច់ចុះក្រោមដែលមានការឌីស្សាញរាងស្លីមដែលមើលទៅមានភាពប្រណិតទាក់ភ្នែក។
Polestones Adamas EREV មានជម្រើសចំនួន 6 ពណ៌ ដូចជាប្រផេះ Deep Rock Grey, ស Glacier White, បៃតង Forest Green, ទឹកមាស Quicksand Gold, និងខ្មៅ Starry Black។ Polestones Adamas EREV មានប្រវែងតួរខ្លួន 5,050mm ឬ 5,298 អាស្រ័យទៅលើជម្រើសម៉ូដែល ជាមួយទទឹង 1,985mm/ កំពស់ 1,869mm ឬ 1,856mm និងគម្លាតកង់មុខទៅកង់ក្រោយប្រវែអ 3,010mm។
ចូលមកខាងក្នុងកាប៊ីន គឺមានទំហំធំទូលាយល្អជាមួយការរៀបចំតុបតែយ៉ាងប្រណិតបែបទំនើបនិយមដែលរំលេងភាពប្រណិតជាមួយពណ៌ថ្មីហៅថា “Star River Purple” ជាមួយដៃចង្កូតស្បែកមានការកែកុនថ្មី កៅអីស្បែកប្រណិត អេក្រង់បង្ហាញកម្សាន្តនៅកណ្តាលតាបឡូមានទំហំធំដល់ 15.7-inch និងអេក្រង់បង្ហាញព័ត៌ប្រភេទ LCD ទំហំ 12.3-inch។ Polestones Adamas EREV មានជម្រើសម៉ូដែលកៅអី 6 ដែលរៀបជា 2x2x2 និងកៅអី 7 រៀបជា 2x2x3។ បន្ថែមពីនេះសម្រាប់ម៉ូដែល Top Trim level របស់ Adamas EREV គឺមានបំពាក់នូវប្រព័ន្ធទ្វារបឺត (soft-close door), ទូរទឹកកក, កៅអីជួរទៅពីរជាប្រភេទ zero-gravity seats រួមនឹងប្រព័ន្ធអេក្រង់កម្សាន្តសម្រាប់អ្នករួមដំណើរកៅអីជួរខាងក្រោយផងដែរ។
សម្រាប់ប្រព័ន្ធ Extended-Range Electric System នៅលើម៉ូដែល Plestones Adamas គឺត្រូវពឹងផ្អែកទៅលើម៉ាស៊ីនសាំងប្រភេទ 1.5T engine រួមជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនី។ ដោយម៉ាស៊ីន 1.5T នេះ អាចបង្កើតកម្លាំងមាន 108kW។ ម៉ូដែលបំពាក់ម៉ូទ័រអគ្គិសនី គឺមានកម្លាំង 150kW ឬ 201 សេះ ខណៈម៉ូដែលប្រើម៉ូទ័រពីរ គឺម៉ូទ័រខាងមុខមានកម្លាំង 150kW និងម៉ូទ័រខាងក្រោយមានកម្លាំង 200kW ឬ 262 សេះ ដែលកម្លាំងសរុបម៉ូទ័រទាំងពីរ គឺស្មើរនឹង 350kW ឬ 469 សេះ។
Polestone Adamas EREV បំពាក់មកជាមួយកញ្ចប់ថ្មទំហំ 44.5kWh ដែលសាកពេញម្តងអាចជិះដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 215km តាមស្តង់ដារវ៉ាស់ចម្ងាយពី CLTC។ បន្ថែមពីនេះ Polestones Adamas EREV ថ្មីនេះ ក៏នឹងបំពាក់នូវប្រព័ន្ធគ្រឿងក្រោមជាមួយប្រព័ន្ធប៉ូមខ្យល់ដែលអាចលើកកម្ពស់រថយន្តបាន 140mm ថែមទៀតផង។

Polestones 01 គឺជាម៉ូដែលរថយន្តតែមួយគត់របស់ក្រុមហ៊ុន Rox Motor ដែលលក់បានជាងមួយពាន់គ្រឿងក្នុងមួយខែ។ សូមបញ្ជាក់ថា Rox Motor គឺជាក្រុមហ៊ុនដែលមានជំនាញក្នុងការផលិតម៉ាស៊ីនបូមធូលីម៉ាក Roborock នៅមុនពេលឈានជើងចូលប្រឡូកក្នុងឧស្សាហកម្មរថយន្តអគ្គិសនី។ ស្របពេលជាមួយគ្នានេះ ក៏មានក្រុមហ៊ុនផលិតម៉ាស៊ីនបូមធូលីមួយផ្សេងទៀតដែលមានឈ្មោះ Dreame ក៏ធ្លាប់បានប្រកាសពីចេតនារបស់ខ្លួនក្នុងការចូលប្រឡូកនៅក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនីផងដែរ៕
