ស្វែងរកពួកយើង:

SAIC-Volkswagen មានគម្រោងប្រកាសចេញរថយន្តស៊េរីថ្មីចំនួន 3 ម៉ូដែលសម្រាប់ទីផ្សារប្រទេសចិននៅឆ្នាំ 2026

ដោយ

Koun Jab Luffy

25 ធ្នូ 2024 11:32 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះសម្ព័ន្ធក្រុមហ៊ុន SAIC និង Volkswagen បានចាប់ដៃសហការគ្នាក្រោមផែនការ Joint Venture ដើម្បីរៀបចំយុទ្ធសាស្ត្រផែនការថ្មីក្នុងការប្រកាសចេញចេញរថយន្តស៊េរីថ្មីចំនួន 3 ស៊េរីនៅក្នុងឆ្នាំ 2026 នៅទីផ្សារប្រទេសចិន។ រថយន្តស៊េរីថ្មីទាំងបីស៊េរីរបស់ SV នេះ ត្រូវបានគេដឹងថាមានលេខកូដ A,B និង C ដែលជាប្រភេទរថយន្ត BEV, EREV និង PHEV។
សម្រាប់ម៉ូដែលមានលេខកូដ A និង B ត្រូវបានគេបញ្ជាក់ថា នឹងធ្វើការអភិវឌ្ឍន៍ដោយក្រុមហ៊ុន SAIC ខណៈម៉ូដែល C ឬ PHEV ជាប្រភេទរថយន្ត Sedan ដែលនឹងត្រូវធ្វើការកែបែ្រថ្មីចេញពីម៉ូដែល Volkswagen Roewe D7 ដែលកំពុងមានវត្តមាននៅលើទីផ្សារបច្ចុប្បន្ន។ សម្រាប់ម៉ូដែលលេខ B ត្រូវបានគេដឹងថាជា mid-to-high end EREV SUV ដែលនឹងត្រូវធ្វើការកែប្រែថ្មីចេញពីម៉ូដែលមួយរបស់ក្រុមហ៊ុន IM Motor ដែលមិនទាន់បានប្រកាសចេញ តែត្រូវបានគេស្គាល់ថាមានលេខកូដសំគាល់ S31L។
ចំនែកម៉ូដែលលេខកូដ C នឹងត្រូវអភិវឌ្ឍន៍ផលិតដោយ Volkswagen ហើយជាប្រភេទរថយន្ត SUV អគ្គិសនីសុទ្ធដែលត្រូវផលិតឡើងតាមស្តង់ដារ CEA (China Electrical Architecture) platform ដែលបង្កើតឡើងដោយក្រុមហ៊ុន Xpeng និង Volkswagen។ សម្រាប់រថយន្តស៊េរីថ្មីទាំងបីម៉ូដែលត្រៀមចេញនៅឆ្នាំ 2026 នឹងប្រើប្រាស់ស្លាកសញ្ជា Volkswagen ផ្ទាល់តែម្តង ដោយមិនមានការបង្កើតស្លាកយីហោថ្មីនោះឡើយ។
យោងតាមការចេញផ្សាយពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា "Volkswagen នឹងដាក់លក់រថយន្តប្រភេទ EREV ស្ថិតក្នុងស្រឡាយ SUV B-class ផ្តាច់មុខសម្រាប់ទីផ្សារប្រទេសចិន ដែលគ្រោងនឹងចាប់ផ្តើមផលិតនៅឆ្នាំ 2026"។  បើតាមរបាយការណ៍ពីសមាគមរថយន្តដឹកអ្នកដំណើរចិន ហៅកាត់ចា CPCAការលក់សម្រាប់រយៈពេល 11 ខែក្នុងឆ្នាំ 2024 ក្រុមហ៊ុន SAIC-Volkswagen លក់រថយន្តបានចំនួន 1.049 លានគ្រឿង។
Article image
នៅក្នុងខែវិច្ឆិកា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាទាំងពីរនេះ លក់រថយន្តបានចំនួន 123,000 គ្រឿង កើនឡើង 5.9% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងចំណែកទីផ្សារ 5.1%  និងជាប់ចំណាត់ថ្នាក់ទី 7 នៃការលក់រាយរថយន្តនៅក្នុងប្រទេសចិន។ នៅក្នុងពេលជាមួយគ្នានេះ មានការចង្អុលបង្ហាញថាភាពជាដៃគូរវាងសម្ព័ន្ធក្រុមហ៊ុន FAW-Volkswagen លក់រថយន្តបានចំនួន 147,000 គ្រឿងនៅក្នុងខែវិច្ឆិកា មានការធ្លាក់ចុះ 12% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងចំណែកទីផ្សារ 6.1% ជាប់ក្នុងចំណាត់ថ្នាក់ទី 4៕
SAIC-Volkswagen មានគម្រោងប្រកាសចេញរថយន្តស៊េរីថ្មីចំនួន 3 ម៉ូដែលសម្រាប់ទីផ្សារប្រទេសចិននៅឆ្នាំ 2026