ស្វែងរកពួកយើង:

Samsung កំពុងតែធ្វើការនៅលើស្មាតហ្វូន More Slim កម្រ៉ាស់កាន់តែស្តើងជាងមុន

ដោយ

Koun Jab Luffy

31 តុលា 2025 04:20 ល្ងាច

អាន 2 នាទី

Article image
ផ្អែកតាមព័ត៌មានថ្មីដែលចេញនៅពេលនេះមើលទៅលើក្រុមហ៊ុន Samsung ហាក់បីដូចជាមានការផ្លាស់ប្តូរការសម្រេចចិត្តលឿនដល់ហើយដោយមុននេះបន្តិចសម្រាប់ក្រុមហ៊ុន Samsung គឺមានគម្រោងក្នុងការបង្ហាញវត្តមានស្មាតហ្វូន Galaxy S26 Plus ជំនួសទៅលើស្មាតហ្វូន Galaxy S26 Edge ដែលគ្រោងនឹងចេញនៅដើមឆ្នាំក្រោយ។គួរបញ្ជាក់ថាយោងតាមរបាយការណ៍ជាច្រើននាពេលមុននេះបានបញ្ជាក់ថាស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Plus អាចនឹងវិលត្រឡប់មកវិញហើយវត្តមានរបស់ស្មាតហ្វូន Galaxy S26 Edge គឺនឹងមិនមានទៀតនោះទេ។សម្រាប់ស្មាតហ្វូនត្រកូល Edge series ត្រូវគេរាយការណ៍ថាគឺពិតជាបោះបង់ ចោលពិតមែន។
នៅពេលនេះបើមើលទៅលើពាក្យចចាមអារ៉ាមថ្មីបានអះអាងថាស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Edge អាចនឹងមិនមានវត្តមាននោះទេហើយក្រុមហ៊ុន Samsung ក៏នឹងមិនទាន់ធ្វើការបោះបង់ចោលនូវវត្តមានស្មាតហ្វូនលំដាប់ Flagship របស់ខ្លួនដែលមានរូបរាងស្តើងនេះនោះទេ។តាមប្រភពព័ត៌មានខាងលើនេះបានបង្ហើបថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះគឺបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនដែលមានរូបរាងស្លីមជាងមុនដែលមានកូដឈ្មោះថា “More Slim” ។
Article image
បើតាមរបាយការណ៍ខាងលើនេះបានបញ្ជាក់ថាក្រុមហ៊ុន Samsung កំពុងតែធ្វើការនៅលើស្មាតហ្វូនដ៏អាថ៌កំបាំងមួយអស់រយៈពេលជាច្រើនខែនេះហើយរបាយការណ៍ជាច្រើនមុននេះបានអុំអាងថានេះគឺជាគម្រោងនៃស្មាតហ្វូន Galaxy S26 Edge ។សូមជំរាបថាបើមើលទៅលើស្មាតហ្វូន Galaxy S25 Edge គឺមានកូដឈ្មោះ Slim ហើយការប្រើប្រាស់នូវកូដឈ្មោះថា “More Slim” ដូច្នេះមានការព្យាករណ៌ថាម៉ូដែលថ្មីនេះអាចនឹងបង្ហាញខ្លួនជាមួយរូបរាងស្លីមជាងមុន។នៅពេលនេះយើងនៅមិនទាន់បានដឹងច្រើនអំពីស្មាតហ្វូន “More Slim” នេះទេប៉ុន្តែបើតាមឈ្មោះគឺពិតជាមានរូបរាងស្តើងជាងត្រកូល Edge មែនហើយ៕
Samsung កំពុងតែធ្វើការនៅលើស្មាតហ្វូន More Slim កម្រ៉ាស់កាន់តែស្តើងជាងមុន