ស្វែងរកពួកយើង:

Samsung កំពុងរៀបចំក្នុងការប្រកាសសារជាថ្មីនៅនាឡិកា Galaxy Watch 4 និង Galaxy Tab S6 Lite នៅឆ្នាំ 2024 នេះ

ដោយ

Koun Jab Luffy

02 កុម្ភៈ 2024 04:55 ល្ងាច

អាន 2 នាទី

Article image
Samsung ត្រូវបានគេរំពឹងថា នឹងមានការបញ្ចេញនូវផលិតផលស៊េរីចាស់ចំនួនពីរឡើងវិញនៅក្នុងឆ្នាំ 2024។ ហើយនេះ ក៏មិនមែនជាលើកទីមួយទេ ដែល Samsung ធ្វើការប្រកាសចេញផលិតផលស៊េរីចាស់ជាថ្មីម្តងទៀត (re-launch) ព្រោះក្រុមហ៊ុនបានធ្វើរួចហើយសម្រាប់រយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុននេះត្រូវបានគេនិយាយថា នឹងប្រកាសចេញនូវ Galaxy Tab និងនាឡិកាឆ្លាតវៃស៊េរីចាស់សារជាថ្មីឡើងវិញ។ ដោយផលិតផលទាំងពីរនេះមួយមានអាយុកាលកាលជិត 4 ឆ្នាំ និងមួយទៀតបានអាយុកាលជិត 3 ឆ្នាំមកហើយ។
សម្រាប់ផលិតផលស៊េរីចាស់វស្សាដែលត្រូវលើកមកប្រកាសចេញសារជាថ្មីក្នុងឆ្នាំ 2024 នេះ ត្រូវបានគេរំពឹងថា អាចជាឧបករណ៍ Galaxy Tab S6 Lite និង Galaxy Watch 4 នេះបើតាមការបង្ហើបពីគណនី Roland Quandt។ សូមបញ្ជាក់ថា Samsung Galaxy Tab S6 Lite ត្រូវបានប្រកាសចេញលក់លើកដំបូងនៅឆ្នាំ 2020 ជាមួយនឹងការបំពាក់នូវបន្ទះឈីប Exynos 9611 ហើយនៅឆ្នាំ 2022 ក្រុមហ៊ុនក៏បានធ្វើការបញ្ចេញលក់ Galaxy Tab S6 Lite ជាថ្មីម្តងទៀត ប៉ុន្តែ បានប្តូរមកប្រើបន្ទះឈីប Qualcomm Snapdragon 732G និង Snapdragon 720G ជំនូសវិញ។
ដោយឡែកសម្រាប់នាឡាដៃឆ្លាតវៃ Samsung Galaxy Watch 4 វិញ ត្រូវបានក្រុមហ៊ុនប្រកាចេញដំបូងក្នុងឆ្នាំ 2021 ហើយប្រសិនបើ Samsung ធ្វើការប្រកាសចេញជាថ្មីម្តងទៀតក្នុងឆ្នាំ 2024 នេះ វាគឺជាលើកទីមួយសម្រាប់ការចេញលក់សារជាថ្មីសម្រាប់នាឡិកាដៃឆ្លាតវៃមួយនេះ។ ទោះជាយ៉ាងណា គេមិនទាន់ដឹងថា តើការប្រកាសចេញលក់សារជាថ្មីសម្រាប់ផលិតផលទាំងពីរនេះរបស់ Samsung គឺមានការកែប្រែចំនុច និងគុណសម្បត្តិអ្វីខ្លះនោះទេ។ ព្រោះថា Samsung Galaxy S20 FE ជំនាន់ឆ្នាំ 2022 គឺមិនមានការកែប្រែបន្ថែមអ្វីពីជំនាន់ Galaxy S20 FE ដែលចេញនៅឆ្នាំ 2020 នោះទេ។
Article image
មានការរំពឹងថា Samsung នឹងមិនមានការកែប្រែទៅលើផ្នែករឹងរបស់ផលិតផលស៊េរីចាស់ដែលត្រៀមចេញលក់ជាថ្មីខាងមុខក្នុងឆ្នាំ 2024 នេះទេ ប៉ុន្តែ Samsung នឹងមានការដាក់បន្ថែមនូវមុខងារ និងកម្មវិធីថ្មីៗមួយចំនួនតែប៉ុណ្ណោះ។ បច្ចុប្បន្ន Samsung បាននឹងកំពុងធ្វើការដាក់លក់នាឡិកាដៃឆ្លាតវៃជំនាន់ចុងក្រោយរបស់ខ្លួន គឺ Galaxy Watch 6 Series នៅលើបណ្តាញលក់ទំនិញអនឡាញជាច្រើនក្នុងនោះរួមមានទាំងបណ្តាញលក់របស់ក្រុមហ៊ុន Amazon ជាដើម៕
Samsung កំពុងរៀបចំក្នុងការប្រកាសសារជាថ្មីនៅនាឡិកា Galaxy Watch 4 និង Galaxy Tab S6 Lite នៅឆ្នាំ 2024 នេះ