ស្វែងរកពួកយើង:

Samsung គ្រងចំណាត់ថ្នាក់ទីពីរក្នុងទីផ្សារ Tablet សហរដ្ឋអាមេរិកនៅត្រីមាសដំបូងក្នុងឆ្នាំ 2024

ដោយ

Koun Jab Luffy

04 កក្កដា 2024 05:48 ល្ងាច

អាន 2 នាទី

Article image
បើតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានបង្ហាញថា Samsung បានឡើងមកកាន់ដំណែងលេខពីក្នុងទីផ្សារ Tablet នៅសហរដ្ឋអាមេរិក នាអំឡុងត្រីមាសដំបូងឆ្នាំ 2024។ ក្នុងរបាយការណ៍បញ្ជាក់ថា Samsung បានលក់ Tablet របស់ខ្លួនបានចំនួន 1.8 លានគ្រឿង ក្នុងត្រីមាសដំបូងឆ្នាំនេះ ដែលកើនចំនែកទីផ្សារសរុបដល់ 18.5%។ បើធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ 2023 ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះលក់ Tablet បានចំនួន 1.75 លានគ្រឿង មានចំនែកទីផ្សារសរុប 16.3%។
កាលពីត្រីមាសមុខ Samsung បានធ្វើការបញ្ចេញនូវ Tablet ជំនាន់ថ្មីរបស់ខ្លួនជាច្រើនស៊េរីដូចជា Galaxy Tab A9 / A9+, Galaxy Tab S9 FE, និង Galaxy Tab S9 FE+។ ក្នុងចំនោម Galaxy Tab ជំនាន់ថ្មីទាំងនេះ គឺ Galaxy Tab S9, Tab S9+ និង Tab S9 Ultra ត្រូវបានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ OLED ជាមួយកំពូលឈីបជំនាន់ថ្មី ដែលផ្តល់នូវអនុភាពប្រើប្រាស់កំពូលតែម្តង។
ចំនែក Apple Inc វិញនៅតែជាក្រុមហ៊ុនឈានមុខងារសម្រាប់ទីផ្សារ Tablet របស់អាមេរិក ដោយក្រុមហ៊ុនផលិត iPhone ដ៏ពេញនិយមនេះ លក់ iPads របស់ខ្លួនបានចំនួន 4.92 លានគ្រឿង ក្នុងត្រីមាសដំបូងឆ្នាំ 2024 នេះ ដោយកាន់កាប់ចំនែកទីផ្សារសរុបដល់ទៅ 50%។  ទោះជាយ៉ាង ការលក់របស់ iPads របស់ Apple ហាក់មានកំណើនការធ្លាក់ចុះបន្តិចនៅត្រីមាសដំបូងឆ្នាំ 2024 ធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ 2023។ ផ្ទុយទៅវិញ Samsung គឺមានកំណើនការលក់ល្អជាងគេក្នុងត្រីមាសដំបូងឆ្នាំ 2024។
Article image
បើធ្វើការប្រៀបធៀបទៅនឹងត្រីមាសដំបូងក្នុងឆ្នាំ 2023 ការលក់ iPads របស់ Apple មានការធ្លាក់ចុះប្រមាណ 8.8% ដោយកាលពីត្រីមាសដំបូងឆ្នាំមុនការលក់ iPads គឺមានចំនួន 5.4 លានគ្រឿង។ ជាមួយនឹងការប្រកាសចេញ iPad Pro Series ជំនាន់ថ្មីកាលពីពេលថ្មីៗនេះ Apple រំពឹងថា ទីផ្សារលក់របស់ខ្លួននឹងមានការកើនឡើងវិញ។ និយាយពី Samsung វិញ ត្រូវបានគេមើលឃើញថា ជាមួយសន្ទុះនៃការលក់ Galaxy Tab របស់ខ្លួនមានការកើនឡើងដូចនេះ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងនេះត្រូវបានគេព្យាករណ៍ថា ទំនងជានឹងធ្វើការប្រកាសចេញ Galaxy Tab S10 Series នៅដើមឆ្នាំ 2025 ដោយឆ្នាំនេះ Samsung បានប្រកាសចេញ Galaxy Tab S9 Series ក្នុងខែកក្តដា៕
Samsung គ្រងចំណាត់ថ្នាក់ទីពីរក្នុងទីផ្សារ Tablet សហរដ្ឋអាមេរិកនៅត្រីមាសដំបូងក្នុងឆ្នាំ 2024