ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Samsung ចាប់ផ្តើមអភិវឌ្ឍទៅលើបច្ចេកវិទ្យា 6G ដែលមានល្បឿនលឿនជាងបច្ចេកវិទ្យា 5G ដល់ទៅ 50 ដងឯណោះ

ដោយ

Koun Jab Luffy

11 ឧសភា 2022 03:23 យប់ជ្រៅ

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics បានបញ្ចេញនូវ White Paper ថ្មីមួយដែលមានការបង្ហាញអំពីផែនការជាច្រើនរបស់ខ្លួនសម្រាប់ស្តង់ដារថ្មីនៃបណ្តាញ network នេះដែលមានឈ្មោះហៅថាបច្ចេកវិទ្យា 6G ។ នៅក្នុង White Paper ថ្មីនេះគឺមានចំនងជើងថា “6G Spectrum: Expanding the Frontier” ។
តាមការបញ្ជាក់របស់លោក  Sunghyun Choi អនុប្រធានរបស់ក្រុមហ៊ុន Samsung និងប្រធានផ្នែកមជ្ឈមណ្ឌលស្រាវជ្រាវទំនាក់ទំនងកម្រិតខ្ពស់អោយដឹងថា យើងបានចាប់ផ្តើមនូវដំណើររបស់យើងអស់រយៈពេលជាយូរហើយទៅលើការអភិវឌ្ឍនូវស្តង់ដារនៃបច្ចេកវិទ្យាទំនាក់ទំនង 6G ។ យើងប្តេជ្ញាចិត្តក្នុងការនាំមុខ និងចែករំលែកនូវការរកឃើញរបស់យើងដើម្បីពង្រីកនូវចក្ខុវិស័យនៃបទពិសោធន៍នៃការតភ្ជាប់ដ៏អស្ចារ្យសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះក៏ចាប់ផ្តើមធ្វើការក្នុងការនាំយកនូវស្តង់ដារថ្មីនេះសម្រាប់ទីផ្សារ។
Article image
បន្ថែមពីនេះទៀតនោះ បច្ចេកវិទ្យា 6G អាចនឹងមានការកើនឡើងពីកម្រិត MHz ទៅកាន់កម្រិត GHz ដល់ទៅរាប់រយដងថែមទៀត។ ក្រុមហ៊ុននេះក៏ផ្តោតខ្លាំងទៅលើការភ្ជាប់ទំនាក់ទំនងស្តង់ដារថ្មីផងដែរ។ ក្រុមហ៊ុន Samsung បានអះអាងថា ជាមួយនឹងល្បឿនរបស់បច្ចេកវិទ្យា 6G អាចនឹងបង្កើនល្បឿនដល់ទៅ 1 Terabits per second (Tbps) ដែលមានល្បឿនលឿនជាងមុនដល់ទៅ 50 ដងលឿន ជាងបច្ចេកវិទ្យា 5G ដែលមានល្បឿន 20Gbps ឯណោះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Samsung ចាប់ផ្តើមអភិវឌ្ឍទៅលើបច្ចេកវិទ្យា 6G ដែលមានល្បឿនលឿនជាងបច្ចេកវិទ្យា 5G ដល់ទៅ 50 ដងឯណោះ