ស្វែងរកពួកយើង:

Samsung ត្រូវគេរាយការណ៌ថា បាននឹងកំពុងធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានម៉ូដែល “Ultra” Galaxy Z Fold 6

ដោយ

Koun Jab Luffy

29 កុម្ភៈ 2024 02:47 រសៀល

អាន 2 នាទី

Article image
យោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះ បាននិយាយថា Samsung នឹងមានបន្ថែមសមជិកថ្មីមទៀតសម្រាប់ស្មាតហ្វូនអេក្រង់បត់បានដែលនឹងមានវត្តមាននៅក្នុងឆ្នាំ 2024 នេះ។ គួរបញ្ជាក់ថា មុននេះ ក៏ធ្លាប់មានការទម្លាយចេញនូវព័ត៌មានពីម៉ូដែលសមរម្យ ដែលនឹងមានវត្តមានជាមួយនិងស្មាតហ្វូន Z Fold 6 and Z Flip 6 ផងដែរ។ ប៉ុន្តែសម្រាប់ការបែកធ្លាយនៅថ្ងៃនេះ គឺបានបញ្ជាក់ផ្ទុយគ្នាពីព័ត៌មានកន្លងមក។
យោងតាមរបាយការណ៌របស់ WinFuture បានបញ្ជាក់ថា ក្រុមហ៊ុន Samsung គឺបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនថ្នាក់ប្រណិតថ្មីមួយទៀត គឺ Galaxy Z Fold 6 Ultra ហើយនឹងបង្ហាញខ្លួនជាមួយម៉ូដែលស្តង់ដារនៃ Z Fold 6 ផងដែរ។ ការបែកធ្លាយព័ត៌មានខាងលើនេះ គឺបញ្ជាក់ថា ក្រុមហ៊ុននេះ នឹងមានការបែងចែកនូវម៉ូដែលស្តង់ដារ និងម៉ូដែលពិសេសដូចគ្នាទៅនឹង S-series អញ្ចឹងដែរ។
Article image
សម្រាប់ពេលនេះ គឺនៅមិនទាន់មានការទម្លាយចេញនូវព័ត៌មានស៊ីជម្រៅរបស់ស្មាតហ្វូនអេក្រង់បត់បានជំនានថ្មី Galaxy Z Fold 6 Ultra និង Z Fold 6 នៅឡើយទេ។ ប៉ុន្តែមានការព្យាករណ៌ថា ស្មាតហ្វូនទាំងពីរនេះ នឹងមានការប្រើប្រាស់នូវអេក្រង់ទំហំខុសគ្នា ហើយនិងមានការបំពាក់នូវលក្ខណៈសម្បត្តិខាងក្នុង ដែលមានដូចជា រ៉េម បន្ទះឈីប កាមេរ៉ា ថ្ម និងអង្គចងចាំ ក៏មានភាពខុសគ្នាដែរ។ ទាក់ទងនឹងរឿងនេះ លោក Ross Young ក៏បានធ្វើការបញ្ជាក់ពីភាពខុសគ្នាពីការប្រើប្រាស់ Stylus នៅលើស្មាតហ្វូនទាំងពីរនេះផងដែរ ដោយបញ្ជាក់ថា Ultra model អាចនឹងមានការទ្រទ្រង់នូវ S Pen ខណៈដែលម៉ូដែលស្តង់ដារ Fold 6 អាចនឹងអត់មានទេ។
Samsung ត្រូវគេរាយការណ៌ថា បាននឹងកំពុងធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានម៉ូដែល “Ultra” Galaxy Z Fold 6