
ក្រុមហ៊ុន Samsung កំពុងតែត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ខ្លួនម៉ូដែល Flex G ដើម្បីប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Huawei Mate XT នៅលើទីផ្សារសកល។ នៅក្នុងព្រឹត្តិការណ៍ MWC 2025 ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ទើបតែបង្ហាញនូវគំរូរបស់ស្មាតហ្វូនបត់បាន 3 តង់ចំនួន 2 ដែលនេះ គឺជាការបង្ហាញអំពីរបកគំហើញថ្មីនៃបច្ចេកវិទ្យាទំនើបរបស់ខ្លួន។
សម្រាប់ស្មាតហ្វូនបត់បាន 3 តង់នេះ បច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei បានគ្រប់គ្រងទៅលើទីផ្សារសកល។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ត្រូវបានគេមើលឃើញថា បានយកឈ្នះទៅលើក្រុមហ៊ុន Samsung សម្រាប់ទីផ្សារស្មាតហ្វូនបត់។ ទន្ទឹមនឹងនេះ ផងដែរ ពេលនេះ ស្មាតហ្វូន Mate XT បានចូលទៅកាន់ទីផ្សារសកលផងដែរ។ ស្មាតហ្វូនអេក្រង់ 3 ទម្រង់ Z នេះបានផ្តល់នូវការលំបាកសម្រាប់ក្រុមហ៊ុន Samsung ដែលត្រូវគិតដល់ដូចជាកម្រាស់ ភាពច្នៃប្រឌិត និងជាច្រើនទៀត។
បើទោះបីជាក្រុមហ៊ុន Samsung មានគោលដៅក្នុងការប្រជែងទៅនឹងស្មាតហ្វូនបត់បាន 3 តង់នេះក៏ដោយ ក្រុមហ៊ុននេះ មិនមែនជាក្រុមហ៊ុនមុនគេដែលបានផ្តោតទៅលើស្មាតហ្វូនបត់បាន 3 តង់នេះនោះទេ។ សម្រាប់ស្មាតហ្វូនបត់បាន 3 តង់ដែលទ ក្រុមហ៊ុននេះទើបតែបញ្ចេញនៅក្នុងព្រឹត្តិការណ៍ MWC នេះ មានចំនួន 2 មានឈ្មោះថា Flex G និង Flex S។ ស្មាតហ្វូននេះគឺមានការ upgrade ជាច្រើនដ៏អស្ចារ្យជាច្រើន។
-ស្មាតហ្វូន Flex G: ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ដែលមានអេក្រង់បត់ចូលក្នុង 2 ។
-ស្មាតហ្វូន Flex S: ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ដែលមានទម្រង់បត់ដូចទៅនឹងស្មាតហ្វូន Huawei Mate XT ។

ក្រុមហ៊ុន Samsung បានព្យាយាមក្នុងការឆ្លើយតបទៅនឹងស្មាតហ្វូន Huawei Mate XT ជាមួយនឹងអេក្រង់ដែលមានទំហំធំជាងមុន។ ស្មាតហ្វូននេះ នឹងមានទំហំធំជាងអេក្រង់របស់ស្មាតហ្វូន Galaxy Z Fold 6 ដែលមានអេក្រង់ខាងក្រៅទំហំដល់ទៅ 6.49-អ៊ីង។ បើមើលទៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនចិនគឺមានអេក្រង់ខាងក្រៅទំហំត្រឹមតែ 6.4-អ៊ីង ប៉ុណ្ណោះ។ ក្រុមហ៊ុន Samsung ក៏មានគោលដៅក្នុងការពង្រឹងទៅលើភាពធន់ និងការបត់របស់ស្មាតហ្វូន Flex G។ ស្មាតហ្វូន Samsung Flex G អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ៣ ឬត្រីមាសទី ៤ ឆ្នាំនេះផងដែរ៕
