ស្វែងរកពួកយើង:

Samsung ត្រៀម Cameras Accessories សម្រាប់ Galaxy S26 Ultra ដែរហើយ

ដោយ

Koun Jab Luffy

25 ធ្នូ 2025 09:35 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែផ្តោតទៅលើការបញ្ចេញនូវ Filming Accessories អាជីពរបស់ខ្លួន សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Galaxy ជាច្រើនរបស់ខ្លួនដែលនឹងមានវត្តមាននៅពេលខាងមុខនេះហើយ។ តាមការបញ្ជាក់ចេញពី Android Authority បានអោយដឹងថា នៅក្នុងកម្មវិធី Camera Assistant App ចុងក្រោយបំផុតនៅលើ One UI 8.5 ក៏មានការរកឃើញនូវ TILTA hardware ផងដែរ។
តាមការបញ្ជាក់នៅក្នុងកូដខាងលើនេះ បានបង្ហាញថា ក្រុមហ៊ុន Samsung អាចនឹងពង្រឹងទៅលើកាមេរ៉ារបស់ខ្លួនតាមរយៈការបន្ថែមនូវ Accessories ថ្មីនេះ។ បើតាមព័ត៌មាននេះនិយាយថា Accessories ថ្មីនេះ នឹងអាចធ្វើការគ្រប់គ្រងទៅលើ Focus និង Setting កាមេរ៉ាបាន ហើយថែមទាំងអាចបង្កើនទៅលើសមត្ថភាពនៃការថតកម្រិតខ្ពស់ទៅលើស្មាតហ្វូនត្រកូល Galaxy ថែមទៀតផង។ Accessories ថ្មីនេះ អាចនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S26 Series ហើយ។
Article image
សូមជំរាបថា នៅក្នុងមួយរយៈនេះ ក្រុមហ៊ុន Samsung នៅមិនទាន់ធ្វើការ Upgrade ខ្លាំងនោះទេ ទៅលើប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូន Galaxy Flagships របស់ខ្លួន។ បើមើលទៅលើស្មាតហ្វូន Galaxy S26 Ultra នេះ អាចនឹងមានការរក្សាទុកនុវផ្នែក Hardware ជាច្រើនចេញពីស្មាតហ្វូន Galaxy S25 Ultra ដែលហាក់ខុសប្លែកពីស្មាតហ្វូនជាច្រើនរបស់ចិនដែលបន្តក្នុងការពង្រឹងទៅលើបច្ចេកវិទ្យាកាមេរ៉ារបស់ខ្លួននោះ។
Article image
គួរបញ្ជាក់ផងដែរថា ថ្មីនេះ ក្រុមហ៊ុន Xiaomi ក៏បានត្រៀមខ្លួនបញ្ចេញស្មាតហ្វូន Xiaomi 17 Ultra ដែលបំពាក់នូវ  3x-4.3x continuous optical zoom ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន  Sony Xperia flagships ផងដែរ៕
Samsung ត្រៀម Cameras Accessories សម្រាប់ Galaxy S26 Ultra ដែរហើយ