ស្វែងរកពួកយើង:

Samsung ទទួលបានពានរង្វាន់ 47 ពីស្ថាប័ន IDEA របស់អាមេរិក ទៅលើភាពល្អឥតខ្ចោះនៃការឌីស្សាញ

ដោយ

Koun Jab Luffy

22 កញ្ញា 2025 11:43 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយពីវិបសាយ sammobile នៅថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុន Samsung ទើបតែទទួលបាននូវពានរង្វាន់ការឌីស្សាញដ៏ល្អឥតខ្ចោះពីស្ថាប័ន IDEA របស់សហរដ្ឋអាមេរិក។ តាមសេចក្តីប្រកាសខាងលើនេះ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយ ទទួលបាននូវពានង្វាន់កិត្តិយសច្រើនរហូតដល់ទៅ 47 ពីស្ថាប័ន IDEA នាំឆ្នាំ 2025  ដែលបង្ហាញអំពីភាពល្អឥតខ្ចោះនៃការឌីស្សាញទៅលើរបស់ក្រុមហ៊ុន Samsung នៅក្នុងឧស្សាហកម្មនេះ។
នៅក្នុងព័ត៌មានខាងលើនេះ បានបន្ថែមថា ក្រុមហ៊ុន Samsung ទទួលបានពានរង្វាន់ Gold ចំនួន 2, Silver ចំនួន 3 ហើយនិង Broze Award ចំនួន 3 ពីស្ថាប័ន IDEA 2025 បន្ថែមពីនេះ ក៏នូវមានភ្ជាប់ជាមួយនឹងពានរង្វាន់កិត្តិយសជាង 39 បន្ថែមទៀតផងដែរ។ បើធៀបជាមួយនឹងឆ្នាំមុននេះ ក្រុមហ៊ុន Samsung ទទួលបានពានរង្វាន់ត្រឹមតែ 45 ប៉ុណ្ណោះ។ ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ទទួលបានពានរង្វាន់ Gold Awards ចំនួន 2 ពី Mobile Design Visual Identity System របស់ក្រុមហ៊ុននេះផងដែរ។
Article image
បើមើលទៅលើស្មាតហ្វូន Galaxy S10 Series ទទួលបានពានរង្វាន់ Silver Awards ចំនួន 3 ។ ក្រុមហ៊ុន Samsung ក៏ទទួលបានពានរង្វាន់ Bronze awards សម្រាប់ស្មាតហ្វូន Galaxy S24 FE, Vision AI និង SmartThings ផងដែរ។ សម្រាប់ផលិតផលជាច្រើនទៀតរបស់ក្រុមហ៊ុន Samsung ក៏ស្ថិតនៅក្នុងការវាយតម្លៃចុងក្រោយផងដែររួមមាន Galaxy Z Fold 6, Z Flip 6, Smart Monitor M9 និង Bespoke AI Laundry Hub ៕
Samsung ទទួលបានពានរង្វាន់ 47 ពីស្ថាប័ន IDEA របស់អាមេរិក ទៅលើភាពល្អឥតខ្ចោះនៃការឌីស្សាញ