ស្វែងរកពួកយើង:

Samsung ទទួលវិញ្ញាបនបត្រ Diamond ទៅលើប្រព័ន្ធសុវត្ថិភាពសម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និង IoT

ដោយ

Koun Jab Luffy

21 សីហា 2024 06:22 ព្រលប់

អាន 2 នាទី

Article image
កាលពីដើមឆ្នាំនេះ ឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះរបស់ក្រុមហ៊ុន Samsung ចំនួន 2 ទទួលបាននូវវិញ្ញាបនបត្រត្បូងពេជ្រ ឬហៅថា ‘Diamond' certifications ពីស្ថាប័ន UL Solutions សម្រាប់ប្រព័ន្ថសុវត្ថិភាពកម្រិតខ្ពស់នៅលើឧបករណ៍ IoT។ ផលិតផលទាំងពីរនេះ មានដូចជា ទូរទឹកកក Bespoke 4-Door Flex refrigerator និងម៉ាស៊ីនបូមធូលី Bespoke Jet Bot Combo AI vacuum cleaner។
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុន Samsung បានទទួលនូវពានរង្វាន់ជាច្រើនទៀតហើយ។ ក្រុមហ៊ុននេះ បានទទួលនូវវិញ្ញាបនបត្រ Diamond នៅក្នុងឧស្សាហកម្មនៃផលិតផលប្រើប្រាស់នៅក្នុងផ្ទះ។ សូមជំរាបថា UL Solutions គឺជាក្រុមហ៊ុនវិទ្យាសាស្ត្រសុវត្ថិភាពសកល ដែលទទួលបន្ទុកវាយតម្លៃទៅលើសុវត្ថិភាពនៃឧបករណ៍ឆ្លាតវៃតាមរយៈកម្មវិធី IoT Security Rating Program របស់ខ្លួន។ ស្ថាប័ន UL Solutions ធ្វើការកំណត់នូវ 5 ក្រុមទៅលើឧបករណ៍ទាំងនេះ មានដូចជា Bronze, Silver, Gold, Platinum និង Diamond ផ្អែកទៅលើកម្រិតសុវត្ថិភាពនៃឧបករណ៍ IoT ទាំងនេះ។
Article image
សម្រាប់វិញ្ញាបនបត្រកម្រិត (Diamond) នេះ គឺផ្តល់អោយសម្រាប់តែឧបករណ៍ ដែលមានសុវត្ថិភាពបំផុត បន្ទាប់ពីការធ្វើការតេស្តយ៉ាងម៉ត់ចត់រួចមក។ ឧបករណ៍ជាច្រើនទៀតរបស់ក្រុមហ៊ុន Samsung ក៏បានធ្វើតេស្តផងដែរ ហើយពេលនេះ ក្រុមហ៊ុននេះ បាននិយាយថា ខ្លួនបានទទួលនូវវិញ្ញាបនបត្រត្បូងពេជ្រ Diamond verification ទៅលើឧបករណ៍ប្រើប្រាស់ក្នុងផ្ទះចំនួន 3 ទៀតផងដែរ។
Article image
ឧបករណ៍ដែលទទួលបាននូវវិញ្ញាបនបត្រត្បូងពេជ្រ (Diamond certification) ពីស្ថាប័ន  UL Solutions នៅក្នុងប៉ុន្មានខែនេះ មានដូចជា Samsung Bespoke AI Laundry Combo, Air to Water Heat Pump និង Bespoke Slide-in Range series។ ឧបករណ៍ទាំង 3 នេះ អាចភ្ជាប់ទៅកាន់ស្មាតហ្វូនបានតាមរយៈកម្មវិធី SmartThings។
Article image
ជារួមផលិតផលទាំងនេះ គឺជាផលិតផល IoT (Internet of Things) ហើយស្ថាប័ន UL Solutions ក៏បានធ្វើតេស្តដើម្បីធានាថាតើផលិតផលទាំងនេះមានសុវត្ថិភាពកម្រិតខ្លាំងប៉ុណ្ណានោះ។ ការទទួលបាននេះ គឺបង្ហាញថា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ក្រុមហ៊ុន Samsung នេះគឺមានសុវត្ថិភាពខ្ពស់គ្រប់គ្រាន់នៅក្នុងការទទួលបាននូវចំណាត់ថ្នាក់ខ្ពស់បំផុត នេះគឺដោយសារតែការប្រើប្រាស់នូវ Knox platform ៕
Samsung ទទួលវិញ្ញាបនបត្រ Diamond ទៅលើប្រព័ន្ធសុវត្ថិភាពសម្រាប់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និង IoT