ស្វែងរកពួកយើង:

Samsung ទំនងជានឹងមានការប្រកាសចេញស្មាតហ្វូនអេក្រង់បត់បីបត់ដំបូងរបស់ខ្លួននៅដើមឆ្នាំ 2026

ដោយ

Koun Jab Luffy

06 ធ្នូ 2024 07:28 ព្រឹក

អាន 2 នាទី

Article image
ស្របពេលការបង្ហាញវត្តមានកំពូលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series កាន់តែខិតជិតចូលមកដល់ ហើយព័ត៌មានទាក់ទងនឹងវត្តមានស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold 7 និង Z Flip 7 ក៏មានការបែកធ្លាយជាហូរហែរកន្លងមក ដែលប្រភពមួយចំនួនបាននិយាយថា Galaxy Z Fold 7 និង Z Flip 7 នឹងមានការបង្កើនទំហំអេក្រង់ធំជាងជំនាន់ Z Fold 6 និង Flip 6 សព្វថ្ងៃ។ ហើយនៅពេលនេះ ក៏មានការទម្លាយព័ត៌មានថ្មីទាក់ទងនឹងស្មាតហ្វូនអេក្រង់បត់បីបត់ (Tri-fold) របស់ Samsung បន្ថែមទៀតផង។
បើតាមការលើកឡើងពីលោក Ross Young ដែលជា CEO ក្រុមហ៊ុន Display Supply Chain Consultant (DSCC) បានឲ្យដឹង យើងទាំងអស់គ្នានឹងបានឃើញវត្តមានស្មាតហ្វូនអេក្រង់បត់បីបត់របស់ Samsung គឺ Galaxy Tri-fold នៅដើមឆ្នាំ 2026។ ការប្រកាសនេះបានធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ DSCC ដែលបានចែករំលែកព័ត៌មាន តាមរយះការឆ្លើយតបទៅនឹងរបាយការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ។ ក្រុមងហ៊ុន Samsung មិនទាន់មានគម្រោងផលិតស្មាតហ្វូនអេក្រង់បីបត់នៅក្នុងឆ្នាំ 2025 នោះទេ ដោយសារក្រុមហ៊ុនបាននឹងកំពុងធ្វើការផ្តោតលើការទាញយកបានចំណែកទីផ្សាររបស់ខ្លួនដែលបាត់បង់មកវិញ។
ស្មាតហ្វូនដែលមានអេក្រង់បត់បីតង់ គឺជាបញ្ហាប្រឈមថ្មីទាំងស្រុងនៅក្នុងទីផ្សារស្មាតហ្វូន ដែលបច្ចុប្បន្ន Huawei គឺជាក្រុមហ៊ុនតែមួយគត់ដែលគ្រប់គ្រងការផលិតផលិតផលស្មាតហ្វូន Tri-fold ជាផ្លូវការណ៍ដែលមានឈ្មោះថា Huawei Mate XT Ultimate និងត្រៀមដាក់លក់នៅលើទីផ្សារសកលនាពេលឆាប់ៗខាងមុខនេះ ខណៈនៅទីផ្សារប្រទេសចិន គឺកំពុងទទួលបានប្រជាប្រិយភាពខ្លាំងបំផុតសម្រាប់បដិវត្តន៍ស្មាតហ្វូនថ្មីដ៏អស្ចារ្យមួយនេះ ទោះបីជាការចេញលក់នៅមានចំនួនកំណត់ក៏ដោយ។
Article image
មានការរំពឹងថា Samsung នឹងចាប់ផ្តើមផលិតផលិតផលថ្មី គឺ Galaxy Tri-Fold របស់ខ្លួននៅដើមឆ្នាំ 2026។ ទន្ទឹងនឹងនេះក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញទូរស័ព្ទ iPhone អេក្រង់បត់បាននៅខែកញ្ញា ឆ្នាំ 2026 ផងដែរ៕
Samsung ទំនងជានឹងមានការប្រកាសចេញស្មាតហ្វូនអេក្រង់បត់បីបត់ដំបូងរបស់ខ្លួននៅដើមឆ្នាំ 2026