ស្វែងរកពួកយើង:

Samsung បង្ហាញចេញនូវទូរទស្សន៍ Micro RGB អេក្រង់ទំហំ 115 អ៊ីង ដំបូងបំផុតរបស់ពិភពលោក

ដោយ

Koun Jab Luffy

14 សីហា 2025 09:04 ព្រឹក

អាន 3 នាទី

Article image
នៅទីបំផុត ក្រុមហ៊ុន Samsung ប្រកាសចេញនូវទូរទស្សន៍ស៊េរីថ្មីប្រភេទ Micro RGB TV ទំហំ 115’’ ដំបូងបំផុតរបស់ពិភពលោក ដែលនេះ គឺជាការបោះជំហានដ៏ធំមួយនៅក្នុងបច្ចេកវិទ្យាទូរទស្សន៍ប្រណិតនោះ។ ទូរទស្សន៍ស៊េរីថ្មីនេះ បំពាក់នូវ sub-100μm RGBLED backlights នៅខាងក្រោយអេក្រង់ Panel ដែលអាចគ្រប់គ្រងទៅលើពណ៌ក្រហម បៃតង និងខៀវបានយ៉ាងមានប្រសិទ្ធិភាព។
ទូរទស្សន៍  Micro RGB TV នេះ មានការពង្រឹងទៅលើផ្នែកពណ៌ និង Contrast តាមរយៈការប្រើប្រាស់នូវ Micro-Scale LEDs ជំនួសអោយការប្រើប្រាស់នូវ Backlight បែបពីមុននោះ។ ការឌីស្សាញនេះ អាចផ្តល់នូវពណ៌ខ្មៅកាន់តែដិតច្បាស់ជាងមុន និងពណ៌កូល័រច្បាស់បំផុត។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Samsung អេក្រង់នេះមានកម្រិត 100% BT.2020 Color Space ហើយក៏ទទួលបានវិញ្ញាបនបត្រ “Micro RGB Precision Color” ចេញពីការធ្វើតេស្តរបស់ VDE ពីប្រទេសអាល្លឺម៉ង់ផងដែរ។
បន្ថែមពីនេះ ក្រុមហ៊ុន Samsung ក៏បំពាក់ទូរទស្សន៍នេះ ជាមួយនឹង Micro RGB AI Engine ថ្មីផងដែរ។ សម្រាប់ Engine នេះអាចធ្វើការវិភាគជាទម្រង់ Frame មួយទៅ Frame មួយដើម្បីបង្កើនទៅលើគុណភាពរូបភាពច្បាស់គ្មានគូប្រៀបនោះទេ។ វាក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើនទៀតដូចជា AI Upscaling Pro, AI Motion Enhancer Pro, Micro RGB Color Booster Pro និង Micro RGB HDR+។ ទូរទស្សន៍នេះ ក៏ប្រើប្រាស់នូវបច្ចេកវិទ្យាGlare Free ដើម្បីកាត់បន្ថយទៅលើកម្រិត reflections ចេញពី ambient light បានយ៉ាងល្អ។
ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ទូរទស្សន៍នេះ ដំនើរការនូវ Tizen OS ហើយវាក៏មានភ្ជាប់ជាមួយនឹង Bixby Voice Assistant ដែលប្រើប្រាស់នូវ GenAI ចុងក្រោយបំផុតថែមទៀតផង។ ការឌីស្សាញទូរទស្សន៍នេះគឺមានគែមធ្វើពីលោហធាតុ និងទ្រទ្រង់ទៅលើល្បឿន 144Hz refresh rate, Variable Refresh Rate (VRR), ALLM, FreeSync Premium Pro និង  70W 4.2.2-channel Dolby Atmos speakers ជាមួយនឹង Q-Symphony ផងដែរ។
បើនិយាយអំពីការតភ្ជាប់នោះ ទូរទស្សន៍នេះ ក៍ប្រើប្រាស់នូវ  Wi-Fi 5, Bluetooth 5.3 និង Apple AirPlay 2 សម្រាប់ wireless connectivity ។ វាក៏មាន 4x  HDMI 2.0 ports, 2x USB Type-A ports, Ethernet port nig  audio out ផងដែរ។ ទូរទស្សន៍ Micro RGB TV នេះ នឹងដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងតម្លៃប្រហែលជា  $32,328 ។
Article image
ក្រុមហ៊ុន Samsung ក៏មានគម្រោងផែនការក្នុងការពង្រីកលក់ទូរទស្សន៍នេះ ទៅកាន់សហរដ្ឋអាមេរិក និងទីផ្សារសកលផងដែរឆាប់ៗនេះ។ គួរបញ្ជាក់ផងដែរថា ដើមឆ្នាំ 2025 នេះ ក្រុមហ៊ុន TCL និង Hisense ក៏មានកំណើនទៅលើទីផ្សារទូរទស្សន៍សកលដែលមានការនាំចេញកើនឡើង 2%។ សម្រាប់ក្រុមហ៊ុន Elista ក៏ទើបតែប្រកាសបង្ហាញទូរទស្សន៍ QLED Google TVs នៅក្នុងប្រទេសឥណ្ឌាផងដែរជាមួយនឹងតម្លៃចាប់ពី Rs. 23,990៕