ស្វែងរកពួកយើង:

Samsung​ បង្អួត​ទូរទស្សន៍​ពត់​បាន​ អេ​ក្រង់​ 105​ អ៊ី​ង​ ដំបូង​បង្អស់​ក្នុង​ពិភពលោក​ក្នុង​ពិ​ព័ណ៌​ IFA​ 2014

ដោយ

Koun Jab Luffy

11 កញ្ញា 2014 07:39 ព្រឹក

អាន 4 នាទី

​កាលពី​ថ្ងៃ​ទី​ 04​ ខែ​ សីហា​ ឆ្នាំ​ 2014​ នៅ​ទីក្រុង​ ប៊ែ​ក​ឡាំង​ ក្នុង​ព្រឹត្តិការណ៍​ IFA​ 2014​ ដែល​ជា​ព្រឹត្តិការណ៍​ពិ​ព័ណ៌​បច្ចេកវិទ្យា​ធំ​បំផុត​ក្នុង​ពិភព លោក​  Samsung​ Electronics​ Co.,​ Ltd.​  ដែល​ជា​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច​ធំ​ជាងគេ​បំផុត​ក្នុង​ភិ​ភព​លោក​ និង​ជា​ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​លេខ​ 1​ ក្នុង​ពិភពលោក​រយ​:​ពេល​ 8​ ឆ្នាំ​ជាប់​គ្នា​ ហើយ​ក៏​ជា​ក្រុមហ៊ុន​លក់​ផលិតផល​ទូរទស្សន៍​លេខ​1​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បង្ហាញ​នូវ​អ្វី​ដែល​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជាមួយនឹង​ការ​ពង្រីក​ត្រកូល​ផលិតផល​ទូរទស្សន៍​កោង​ និង​ប្រព័ន្ធ​សម្លេង​ (Audio)​ ដែល​ផ្តល់​នូវ​ "Total​ Curved​ Solution”​ សម្រាប់​អតិថិជន​។​ ផលិតផល​ថ្មីៗ​ទាំងនេះ​រួម​មាន​ទូរទស្សន៍​កោង​ 17​ ស៊េរី​កម្រិត​គុណភាព​ FHD,​ UHD​ និង​ LED​ ដែល​មាន​ទំហំ​ចាប់ពី​ 48​    អ៊ី​ង​ ដល់​ 105​ អ៊ី​ង​ ដែល​ជា​បដិវត្តន៍​ថ្មី​របស់​ទូរទស្សន៍​កោង​ UHD​ អេ​ក្រង់​ 105​ អ៊ី​ង​ ដែល​អាច​ពត់​បាន​ និង​ភ្លឺ​ច្បាស់​ល្អ​ ដោយ​ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ​សម្លេង​ថ្មី​ Curved​ Soundbar​ ក្នុង​ការ​ពង្រឹង​តួនាទី​របស់​ក្រុមហ៊ុន​ Samsung​ ដែល​ជា​អ្នក​នាំមុខ​គេ​នៅ​ក្នុង​ទីផ្សារ​ទូរទស្សន៍​កោង​ដ៏​ពេញ​និយម​នេះ​។​
​ដោយ​យោង​តាម​សម្តី​របស់​លោក​ HyunSuk​ Kim​ អនុប្រធាន​ប្រតិបត្តិ​លើ​ផ្នែក​នៃ​ការ​បង្ហាញ​រូបភាព​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ Samsung​ Electronics​ បានឱ្យ​ដឹង​ថា​ "​យើង​ជា​អ្នក​នាំមុខ​គេ​ក្នុង​សករាជ​ថ្មី​នៃ​ទូរទស្សន៍​កោង​ នៃ​ការ​រចនា​ដ៏​សាមញ្ញ​តែ​ពោរពេញ​ដោយ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើន​បទ​ពិសោធន៍​ក្នុង​ការ​ទស្សនា​ និង​អារម្មណ៍​។​”​ លោក​បាន​បន្ថែម​ទៀត​ថា​ “​ព្រឹត្តិការណ៍​ពិ​ពរ​ណ៌​ IFA​ 2014​ ជា​ពេលវេលា​ដ៏​រំភើប​រីករាយ​ដើម្បី​ចែករំលែក​នូវ​អានុភាព​នៃ​ពិភព​ទូរទស្សន៍​កោង​ និង​ការ​បង្ហាញ​ចំពោះ​បទ​ពិសោធន៍​នៃ​ការ​ទស្សនា​ទូរទស្សន៍​សម្រាប់​គ្រួសារ​ និង​ទីផ្សារ​ទូរទស្សន៍​ទាំងមូល​"​។​ ក្នុង​នោះ​ Samsung​ ក៏​បាន​បង្ហាញ​ទូ​ទស្សន៍​ដែល​អាច​ពត់​បាន​ និង​ដំបូង​បំផុត​ក្នុង​ពិភពលោក​សម្រាប់​ទីផ្សារ​អឺរ៉ុប​ ដែ​លក្ខណៈ​ពិសេស​របស់​វា​អាច​ឱ្យ​អ្នក​ទស្សនា​មើល​ទូរទស្សន៍​លើ​អេ​ក្រង់​កោង​ក៏​បាន​ ឬ​អេ​ក្រង់​ស្មើ​ក៏​បាន​ជាមួយ​កម្រិត​រូបភាព​ច្បាស់​ឥត​ខ្ចោះ​ដូច​ធម្មជាតិ​ពិតៗ​។​
​ណែនាំ​អានុភាព​នៃ​ប្រព័ន្ធ​សម្លេង​ទូរទស្សន៍​ថ្មី​
​ចំពោះ​ការ​ពង្រីក​បន្ថែម​លើ​ទូរទស្សន៍​កោង​ ក្រុមហ៊ុន​ Samsung​ បាន​ប្រកាស​ដាក់​ចេញ​នូវ​ប្រព័ន្ធ​បំពង​សម្លេង​ Curved​ SoundBar​ HW-H7500​ និង​HW-H7501​ ដែល​រចនា​រាង​កោង​យ៉ាង​ប្រណិត​ ជាមួយ​គុណភាព​សម្លេង​ដែល​ប្រៀប​ដូច​ទៅ​នឹង​សាល​ប្រគំ​តន្ត្រី​ ដែល​ផ្តល់​ជូន​នូវ​ប្រព័ន្ធ​សម្លេង​ 8.1​ជាមួយ​អនុភាព​សម្លេង​ Surround​ Sound​ រំពង​គ្រហឹម​យ៉ាង​រណ្តំ​។​ ក្រុមហ៊ុន​ Samsung​ ក៏​បាន​បង្ហាញ​ Wireless​ Audio​ Multiroom​ ឥត​ខ្សែ​ថ្មី​បំផុត​របស់​ខ្លួន​គឺ​  M3​ ដែល​ជា​ឧបករណ៍​បំពង​សម្លេង​មានមុខ​ងារ​ 2​ និង​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​បញ្ជា​ដោយ​ផ្ទាល់​ពី​ឧបករណ៍​ផ្សេងៗ​ដូច​ជា​ទូរស័ព្ទ​ជាដើម​ ដើម្បី​ទទួល​បាន​ប្រភព​តន្ត្រី​ជា​ច្រើន​រួម​គ្នា​ទៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​តែ​មួយ​។​
​សិល្បៈ​រួម​បញ្ចូល​ ដោយ​វិចិត្រករ​ឌី​ជី​ថ​ល​ដ៏​ល្បី​ល្បាយ​ជនជាតិ​បារាំង​ លោក​ Miguel​ Chevalier​
​ក្នុង​ព្រឹត្តិការណ៍​ IFA​ 2014​ ភ្ញៀវ​ចូលរួម​អាច​អញ្ជើញ​ទៅ​កាន់​ស្តង់​ Samsung​ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​នៃ​ទូរទស្សន៍​កោង​ជា​លក្ខណៈ​ សិល្បៈ​ជាមួយ​ “The​ Origin​ of​ the​ Curve"​ ដែល​ជា​ការ​រៀបចំ​នូវ​សិល្បៈ​ឌី​ជី​ថ​ល​ក្នុង​ការ​រួម​បញ្ចូល​គំនូរ​ទៅ​ក្ន​ង​ទូរទស្សន៍​ដោយ​វិចិត្រករ​ឌី​ជី​ថ​ល​ Miguel​ Chevalier​ ក្នុង​ទិស​ដៅ​ដូច​អ្វី​ដែល​ Samsung​ ខិតខំ​ធ្វើការ​រួម​បញ្ចូល​ពិភពលោក​រួម​គ្នា​រវាង​បច្ចេកវិជ្ជា​ និង​សិល្បៈ​។​
Samsung​ Electronics​ គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ ដោយ​ផ្ដល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទីកន្លែង​។​ តាម​រយៈ​ការ​បង្កើត​ថ្មី​និង​របកគំហើញ​ឥត​ឈប់​ឈរ​ យើង​កំពុង​តែ​ផ្លាស់​ប្ដូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ទូរទស្សន៍​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ កុំព្យូទ័រ​ផ្ទាល់ខ្លួន​ កុំព្យូទ័រ​លើ​តុ​ ម៉ាស៊ីនថតរូប​ ឧបករណ៍​ផ្ទះបាយ​ ម៉ាស៊ីនថតចម្លង​ ប្រព័ន្ធ​ LTE​ ឧបករណ៍​វេជ្ជសាស្ត្រ​ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី​  និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​ LED​។​ យើង​មាន​បុគ្គលិក​ចំនូ​ន​ 286.000​ នាក់​ នៅ​ទូ​ទាំង​ 80​ ប្រទេស​ ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ចំនួន​ 216.7​ ពាន់​លាន​ដុល្លា​អា​មេ​រិ​ក​។​ ព័ត៌មាន​បន្ថែម​សូម​មើល​គេហទំព័រ​ www.samsung.com​ ។​